Connect with us

KPT+

គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន

បានផុស

នៅ

ចុងខែដាច់ខ្យល់ ជាប្រយោគដែលបុគ្គលិកមានប្រាក់បៀវត្សរ៍ តែងនិយាយនៅក្នុងក្រុមការងារជានិច្ច។ ប៉ុន្តែ​ប្រយោគ​នេះ​គឺជាការពិត​ឥតបំភ្លៃ​ឡើយ ព្រោះការ​រស់​នៅ និង​ថ្លៃ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​ទ្វេ​ដង។ នៅ​មាន​ការ​ចំណាយ​ផ្សេង​ទៀត ​ដែលបានកើន​ឡើងជារៀងរាល់ថ្ងៃ បូករួមទាំង​វិក្កយបត្រ​ទឹក និង​ភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ​កម្ពុជាថ្មី​ នឹង​នាំអ្នកទាំងអស់គ្នា ​មក​មើល​អាថ៌កំបាំង​នៃការសន្សំលុយ​តាមបែប​ជប៉ុន ​ដែល​ល្បី​ថា ​ជា​ប្រទេស​ដែល​មាន​តម្លៃ​រស់​នៅ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក តើ​គេ​សន្សំ​លុយ​ដោយ​របៀប​ណា?

បច្ចេកទេស​ទី ១ រក្សាទុក​មុន​ពេល​ប្រើប្រាស់ គន្លឹះ​សំខាន់​គឺ ពេល​ប្រាក់​ខែ​ចូល​មក កុំ​ប្រញាប់​ប្រើ​ឲ្យ​សោះ។ ត្រូវ​ផ្ទេរ​លុយ​ចូល​ទៅក្នុង​គណនី​សន្សំ​ជា​មុន​សិន។ ព្រោះ​បើ​ទុកពេលក្រោយ មាន​ទំនោរ​ខ្ពស់​ក្នុង​ការ​ហត់នឿយជាមួយនឹងអាហារ ការ​ចំណាយ​លើ​ការធ្វើដំណើរ នៅ​ពេល​ដែល​អ្នក​ដឹង​ថា ​អ្នក​កំពុង​ចាយ​លុយ​ពី​មួយ​ខែទៅមួយ​ខែ ដោយគ្មាន​សល់មួយកាក់មួយសេនណា។ ព្យាយាម​កំណត់​ថា​ តើ​យើងនឹង​ចំណាយ​ប៉ុន្មាន​រៀង​រាល់ខែ។ បន្ទាប់មក​រក្សា​ចំនួននោះជារៀងរាល់ខែ ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់​តែ​ប្រសើរ។ ដូច្នេះ ចូរ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ ហើយ ដកប្រាក់​ពីគណនី​​ឲ្យ​សោះ។

បច្ចេកទេសទី ២ ធ្វើម្ហូបដោយខ្លួនឯង ធៀប​នឹងការញ៉ាំ​អាហារក្រៅផ្ទះ។ ការចម្អិនអាហារ​ដោយខ្លួនឯង​​ អាច​ជួយ​ឲ្យ​យើង​ចំណាយ​ទ្វេដង។ ក៏មានមុខម្ហូបមួយចំនួន ដែលអាចទិញម្តងបាន ប៉ុន្តែ​អាច​ធ្វើម្ហូបបាន​ច្រើន​មុខ ចម្អិន​ក្នុង​បរិមាណ​ច្រើន​ក្នុង​ពេល​មួយ ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​ សម្រាប់​ប្រើ​ពេល​ក្រោយក៏​ចំណេញ​ដែរ។

បច្ចេកទេសទី៣ កត់ត្រា​ចំណូល និង​ចំណាយ​របស់អ្នក ការទទួល​ស្គាល់​ប្រាក់​ចំណូល និង​ការ​ចំណាយ​ផ្ទាល់ខ្លួន ​វា​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​ទម្លាប់​នៃ​ការ​ចំណាយផ្សេងៗ។ នៅពេល​ទិញ​ទំនិញ​រួចរាល់ សូម​រក្សា​វិក្កយបត្រ ឬប្រសិនបើគ្មាន សូមកត់ចំណាំទុកនៅពេលក្រោយ។ ប្រសិនបើខ្ចិល​ក្នុងការកត់​ទៀត​ អ្នកក៏អាច​សាកល្បង​​ប្រើ​កម្មវិធីជាច្រើន សម្រាប់កត់ត្រាចំណូល និង​ចំណាយ។ លើសពីនេះ កម្មវិធីទាំងនេះក៏គណនាសមតុល្យឲ្យ​យើងបញ្ចប់ផងដែរ។ វិធីសាស្ត្រ​នេះនឹងជួយ​យើងសន្សំលុយ​បាន​មួយ​ក្តាប់។ វាក៏ផ្តល់ឲ្យ​យើងនូវទិដ្ឋភាព​ទូទៅ​នៃ​ការ​ចំណាយ ក៏​ដូចជា​របៀប​ដែលយើងអស់លុយលើ​វត្ថុប្រណីត។

បច្ចេកទេស​ទី ៤ កុំស្តុកទុក បច្ចុប្បន្ន​នេះ ​មនុស្ស​និយម​ទិញ​របស់​ដើម្បី​ស្តុក​ទុក​ ប៉ុន្តែមានរបស់​ខ្លះ​ មិន​គួរ​ទិញ​ទុក​តែ​ម្តង​ទេ ដូចជារបស់ស្រស់ ទឹកសាឡាដ ឬទឹកជ្រលក់ផ្សេងៗ ព្រោះសូម្បីតែ​របស់​ស្រស់ៗ​ក៏​អាចទុកក្នុងទូរទឹកកកបានយូរដែរ។ ប៉ុន្តែក្នុងរយៈពេលជាច្រើនថ្ងៃក្រោយមក វាត្រូវបានបំភ្លេចចោល​ជាញឹកញាប់នៅក្នុងទូទឹកកក។ លើសពីនេះ ទឹកជ្រលក់​ទឹកត្រូវបានគេប្រើប្រាស់ក្នុង​ផ្នែកតូចៗក្នុងពេលតែមួយ។ វា​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​ដើម្បី​អស់ អ្នកដឹងទេ វានឹងផុតកំណត់។ បើតាមការណែនាំ សូមទិញ​នៅ​ពេល​វា​ជិត​អស់ ហើយថែមទាំង​មិន​ខ្ជះខ្ជាយ​លុយ ​ដោយ​ឥត​ប្រយោជន៍​ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មក​ដឹង​ពី​អាថ៌កំបាំង​​របស់​មហាសេដ្ឋី​ តែង​បង្កើត​ការ​ចំណាយ​ប្រាក់​​​ដោយ​ខ្លួនឯង

ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៤ នាទីutes មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៧ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ២៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម