Connect with us

KPT+

៥ វិធី ដោះស្រាយដោយសន្តិភាព ជាមួយ​ដៃគូ​មានទម្លាប់​ចូលចិត្តគំរាមកំហែង

បានផុស

នៅ

ទោះបីជាការគំរាមកំហែងពាក្យសំដី​ ​មិនមានអំពើ​ហិង្សា​លើរាងកាយ​ក៏ដោយ តែ​តាមពិត​ទៅ​អ្នក​ក៏​ឈឺចាប់​ខ្លាំង​មិនធម្មតាដែរ។ ក្នុងនាមជា​គូស្នេហ៍ យើង​​គួរ​ដឹង​ពី​របៀប​ប្រព្រឹត្ត និង​វិធី​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ការ​ដោះស្រាយ​ជាមួយ​ដៃគូ​ ដែល​មានទម្លាប់​ចូលចិត្ត​បង្ក​ការ​គំរាមកំហែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ កុំ​នៅ​ស្ងៀម​ នៅ​ពេល​អ្នក​ទទួលរងនូវ​ការ​សម្លុត ដៃគូ​ដែល​ចូល​ចិត្ត​បំភិតបំភ័យ ​ច្រើន​តែ​មាន​អារម្មណ៍​ប្រែប្រួល​ខ្លាំង។ ប្រសិន​បើ​អ្នក​បាន​ឃើញ​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរនេះ ចូររៀបចំ​ចិត្តរបស់​អ្នក​ ដើម្បីអាច​ប្រឈមមុខ​នឹង​គាត់។ កុំនៅ​ស្ងៀម ហើយទទួលយកការ​បំភិតបំភ័យ​របស់​គាត់​មក​លើ​អ្នក ព្រោះ​ពេល​គាត់​ឃើញ​អ្នក​ទន់ខ្សោយ​នៅ​មុខ គាត់​នឹង​កាន់​តែ​គំរាមកំហែង​អ្នក​កាន់​តែខ្លាំង។ អ្នក​ត្រូវ​តែ​ប្ដូរ​ចិត្ត​គាត់​បែប​នោះ​ចំពោះ​អ្នក ដោយ​ហ៊ាន​ប្រឈមមុខ និង​​​​ផ្ដល់​អំណះអំណាង​សម​ហេតុផល។

២ បង្កើនទំនុកចិត្តលើគាត់ កុំឲ្យ​​មាន​អារម្មណ៍​សង្ស័យ ដៃគូ​ដែល​ចូល​ចិត្ត​បំភិតបំភ័យ​ ច្រើន​តែ​មាន​ការ​សង្ស័យ​ខ្លាំង​ពេក។ គាត់​អាច​នឹង​សួរ​អ្នក​នូវ​សំណួរ​ដដែលៗ ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ធានា​​ថា ​អ្នក​មិន​បាន​ធ្វើ​អ្វី​ដែល​មិន​សម​ចំពោះ​គាត់​នោះ​ទេ។ ចូរបង្កើន​ទំនុកចិត្ត​លើគាត់​ថា អ្នកនឹងមិនធ្វើ​ឲ្យ​គាត់ឈឺចាប់។ វាជាការ​ចោទ​ប្រកាន់​ដោយគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ដែលគាត់ធ្វើ​ឲ្យ​អ្នក​ឈឺចាប់វិញទេ។

៣ ដោះស្រាយ​បញ្ហា​ដែល​មាន​ស្រាប់​ទាំងស្រុង នៅពេលដែលមានបញ្ហាកើតឡើង ចូរព្យាយាម​ដោះស្រាយ​វា​ឲ្យ​បាន​ហ្មត់ចត់​ជាមួយ​ដៃគូ​។ ប្រសិនបើអ្នកចាត់ទុកថា​វា​មិនសំខាន់ ឬមិន​អើពើ​​ នោះ​នឹង​ធ្វើ​ឲ្យ​ការ​យល់​ខុស​ដែល​មាន​ស្រាប់​កាន់តែធ្ងន់ធ្ងរឡើង។ វា​អាច​ថា​បញ្ហា​ដែល​អ្នក​គិតថា​មិន​សំខាន់ តែ​ជា​រឿង​​សំខាន់​សម្រាប់​គាត់។ បើចាំបាច់ នៅ​ពេល​អ្នក និង​គាត់​ពិភាក្សា​ចប់​ហើយ សួរ​ម្ដង​ទៀត​ថា តើ​នៅមាន​រឿងអ្វី​មក​រារាំង​ចិត្ត និង​បេះដូង​របស់​គាត់​ទេ? សុំឲ្យ​គាត់​និយាយ។ ប្រសិន​បើ​ដៃគូ​និយាយ​ថា​ទេ ចូរ​រំលឹក​គាត់ ​កុំ​ឲ្យ​រឿង​បែប​នេះ​កើតឡើង​នៅ​ពេល​អនាគត។

៤ មិនចាំ​បាច់​ជជែកវែកញែក​ថាមួយណាត្រូវ និងមួយណាខុស នៅ​ពេលដែលដៃគូ​ កំពុង​សម្លុត​អ្នក ហើយ​ប្រាប់​​ថា​អ្នក​ខុស នោះ​មិនចាំបាច់​សងសឹក​ដោយ​និយាយ​ថា​ខ្ញុំ​ត្រូវ ហើយ​អ្នកឯង​ខុស​នោះទេ។ ភ្លាម​ៗ​សុំ​ឲ្យ​គាត់​គោរព​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ។ វាជាការឆ្លាតវៃជាង​ ​ប្រសិនបើអ្នកធ្វើឲ្យ​ដៃគូ​ដឹងថាពី​​ភាព​ខុសគ្នាគឺជាធម្មជាតិ។ គ្មានផ្លូវទេ​ ដែលអ្នក និង​គាត់តែងតែ​យល់ព្រម​ចាស/បាទ ដោយ​គ្រាន់​តែ​អ្នក​ជា​គូស្នេហ៍នឹងគ្នានោះ។

៥ ទោះបីជាវាពិបាកក៏ដោយ ចូរ​បន្ត​ព្យាយាម​ដាស់ដៃគូរបស់អ្នក មធ្យោបាយ​ចុងក្រោយ​ ដើម្បី​ដោះស្រាយ​ជាមួយ​គាត់​គឺត្រូវឲ្យ​គាត់​ដឹង​ថា​ គាត់​កំពុងធ្វើបាបអ្នក។ ពេល​គាត់​ធ្វើ អ្នក​អាច​ប្រាប់​ថា​ឥឡូវ​នេះ​ អ្វី​ដែល​គាត់​កំពុង​ធ្វើ​គឺ​ធ្វើ​បាប​អ្នក​។ ពន្យល់​ពី​ហេតុផល​ម្តង​មួយៗ​ ឲ្យ​បានលម្អិត ដើម្បី​ឲ្យ​គាត់ដឹង។ យល់​ថា​គាត់​នៅ​ពេល​នេះ​ គាត់​កំពុង​តែ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​អ្នក​ដែល​គាត់​ស្រលាញ់។

ទោះជាយ៉ាងណាក៏ដោយ ចូរចាំថា​កុំឈ្លោះ​ជាមួយ​គាត់​យូរ​ពេក ព្រោះ​​អាចធ្វើ​ឲ្យ​ការជជែក​គ្នា​កាន់តែ​ស្មុគស្មាញ។ វាមិន​ងាយ​ស្រួល​ទេ ក្នុងការ​ដោះស្រាយ​ជាមួយ​ការ​បំភិតបំភ័យពីដៃគូ ជា​ពិសេស​ប្រសិនបើអ្នកតែងតែនៅស្ងៀម ហើយ​ទទួល​យកវា​ដោយ​គ្មានហេតុផល។ ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​អាកប្បកិរិយា​នេះ​លេចឡើង អ្នកនឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ក្នុង​ការ​ប្រឈម​មុខ​នឹងវា។ ការពារ​អារម្មណ៍​របស់​អ្នក ត្រូវ​ហ៊ាន​ប្រឈម​មុខ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ជា​មួយគ្នា ប្រសិន​បើ​អ្នក​នៅ​តែ​ចង់​រក្សា​ទំនាក់ទំនងមួយនេះ​​ បាន​ដល់​ចាស់​កោង​ខ្នង​រាង​ខ្លួន​ពិតមែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​បាន​ទំនាក់ទំនង​ល្អ ចៀសបាន​កុំ​និយាយ​រឿង​នេះ ទៅ​កាន់​បុរស​ជា​ដៃគូ

ចុចអាន៖សញ្ញា​បង្ហាញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​ហើយ​ចាប់ចិត្ត​ស្រលាញ់​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម