Connect with us

KPT+

តើម៉ាសសន្លឹក ល្អបំផុតនៅពេលណាខ្លះ?

បានផុស

នៅ

ម៉ាសសន្លឹកត្រូវបានគេដឹងថា ជាគ្រឿងថែទាំស្បែកដែលមានឬអត់ក៏បាន និងអាចប្រើបានញឹកញាប់ ជាពិសេសជួយបន្ធូរអារម្មណ៍មុនពេលចូលគេងថែមទៀត។ ខណៈស្បែកយើងត្រូវការតែហ្វូម គ្រីម​ផ្ដល់​សំណើម និង​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកចង់​បន្ថែម​រសជាតិ ​ដល់​ស្បែក​មុខ​ នោះ​ម៉ាស​សន្លឹក​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ​ហើយ​​ខ្វះ​​មិនបាននៅពេលដែល ៖

.គេង​មិន​គ្រប់គ្រាន់

យើង​ដឹង​ស្រាប់​ហើយ ​នៅ​ពេល​ដែលគេងមិនគ្រប់គ្រាន់ ​មុខ​ប្រែកាយ​លឿនណាស់​ មើល​សឹងមិន​យល់​ទេ។ គ្រាន់តែម៉ាស់ត្រជាក់មួយសន្លឹក ក៏អាចជួយឲ្យ​មុខមាន​ជីវិត​ជីវ៉ា​ឡើងវិញបាន ហើយសភាព​ស្ពុលៗ​នៅលើមុខ ក៏ស្រក ​ដែលធ្វើឲ្យ​ស្រស់ស្រាយទាំងស្បែក និងអារម្មណ៍។

២.ស្បែក​ស្ងួត

មិនថាពេលណាក៏ដោយ​ ឲ្យ​តែមុខស្ងួត អ្នកអាចទាញម៉ាសមួយសន្លឹកមកបិទបាន។ ម៉ាសដែល​ផ្ដល់​សំណើម​មាន​ច្រើន​ប្រភេទ​ណាស់ អ្នកគួរ​រើស​យក​ម៉ាស​ដែល​មាន​ពាក្យ Hydrating ដើម្បីជំនួយដល់ស្បែក។

.មុខ​ចេញ​មុន

គ្រប់គ្នាប្រាកដជាធ្លាប់​កើត​មុន​ហើយ នៅពេលដែលវាចេញ​ទប់​អត់​ឈ្នះ អ្នកគួរស្វែងរក​ម៉ាស​ប្រភេទ​ជម្រុះ​កោសិកា ឬ​ម៉ាស់​ដែល​ជួយ​លាង​សម្អាត​មុខ​បាន​ជ្រះល្អ។

៤.គ្មាន​ពេល​ម៉ាស្សាមុខ

ម៉ាសមួយ​ចំនួនមាន​សមត្ថភាព​ខ្លាំង​ស្មើ​ការម៉ាស្សាមុខ ប៉ុន្តែមិនអាចប្រើបានរាល់ថ្ងៃទេ។ ម៉ាស​ដែល​មាន​នាទី​ម៉ាស្សាមុខភាគច្រើនតម្រូវឲ្យ​យើងបិទរយៈពេលយូរ មិនមែន ១០ ២០ នាទីដូច​ម៉ាស់​ធម្មតា​ទេ។

លើសពីនេះ ​ការបិទម៉ាសរាល់ថ្ងៃ មិនមានផលប៉ះពាល់ទេ លើកលែង​ម៉ាសដែល​ជា​ប្រភេទ​ជម្រុះ​កោសិកា។ រាល់ព្រឹកកុំភ្លេចលាបគ្រីម​ការពារកម្ដៅថ្ងៃ មិនដូច្នោះទេ​ផលិតផល​ល្អ​ថ្លៃៗ ​ល្អៗ ​ដែល​អ្នក​បាន​ប្រើប្រាស់​ទាំង​ប៉ុន្មាន​គឺស្មើ​សូន្យ​ជាក់​ជា​មិនខានឡើយ៕

ប្រែសម្រួល៖ វារី

ចុចអាន៖បញ្ឈប់ការឡើងមុននៅដងខ្លួន ដោយវិធីសម្អាត ព្យាបាល និងប្រើប្រាស់ឡេផ្ដល់សំណើម

ចុចអាន៖វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម