KPT+
ជាស្ត្រីសម័យទំនើប គួរមានវត្ថុ ៥ នេះក្នុងកាបូប ដើម្បីជួយឲ្យមានទំនុកចិត្ត ពេលចេញក្រៅ
ពិតណាស់ មិនថាមនុស្សស្រី ឬប្រុស តែងតែចំណាយពេលនៅខាងក្រៅ ដើម្បីទំនាក់ទំនង ឬធ្វើដំណើរទៅកាន់កន្លែងដែលនៅជិតបំផុត។ ប៉ុន្តែបើអ្នកចង់មើលទៅល្អឥតខ្ចោះ មិនថានៅទីណាក៏ដោយ ដំណោះស្រាយគឺ គ្រាន់តែយករបស់ទាំងប្រាំខាងក្រោម ដាក់ក្នុងកាបូបគឺជាការប្រសើរបំផុត។
១ ក្រែមលាបមាត់

ក្រែមលាបមាត់គឺជាវត្ថុសំខាន់ ដែលមិនអាចខ្វះបាននោះទេ ពីព្រោះជាធម្មតា ក្រែមលាបមាត់តែងតែរលុបនៅពេលអ្នកញ៉ាំ ហើយនោះនឹងកាត់បន្ថយរូបរាងដ៏ល្អឥតខ្ចោះ។ ដូច្នេះហើយ កុំភ្លេចយកក្រែមលាបមាត់ក្នុងកាបូប ទោះក្នុងកាលៈទេសៈណាក៏ដោយ។ នេះក៏ព្រោះតែក្រែមលាបមាត់ ជាធម្មតានឹងរលុបក្នុងរយៈពេលមួយឬពីរម៉ោង អាស្រ័យលើសកម្មភាពដែលអ្នកធ្វើ។
២ ទឹកអប់

ព្រះអាទិត្យក្តៅ ជាធម្មតានឹងធ្វើឲ្យរាងកាយបែកញើសយ៉ាងងាយស្រួល។ មិនត្រឹមតែបែកញើសប៉ុណ្ណោះទេ ការពិតគឺថារាងកាយតែងតែបញ្ចេញក្លិនមិនល្អនៅពេលបែកញើស។ យ៉ាងណាមិញ អ្នកមិនចាំបាច់បារម្ភទេ មានតែទឹកអប់ខ្នាតតូចមួយក៏អាចដាក់ក្នុងកាបូបបានដែរ។
៣ ក្រដាសជូតខ្លាញ់

ជាធម្មតា មុខងាយនឹងឡើងប្រេង សូម្បីតែបន្ទាប់ពីប្រើគ្រឿងសម្អាង ជាពិសេសតំបន់ T-zone។ ប៉ុន្តែអ្នកមិនបាច់បារម្ភទេ ព្រោះអ្នកអាចកម្ចាត់ជាតិប្រេង លើមុខបានដោយប្រើក្រដាសជូតខ្លាញ់។ ជាធម្មតាក្រដាសជូតខ្លាញ់តូច ហើយងាយស្រួលដាក់តាមខ្លួនណាស់។
៤ ឡេការពារកម្តៅថ្ងៃ

ពន្លឺព្រះអាទិត្យដែលមានអាំងតង់ស៊ីតេខ្ពស់ ក៏អាចធ្វើឲ្យស្បែកស្រអាប់ផងដែរ។ ជាពិសេសក្នុងពេលដែលយើងចេញទៅក្រៅ និងស្ថិតក្រោមអាកាសធាតុក្ដៅនាបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ដើម្បីចៀសវាងស្បែកខ្មៅស្រអាប់ អ្នកគួរតែយកឡេការពារកម្តៅថ្ងៃដាក់នៅក្នុងកាបូបជានិច្ច។ លាបឡេការពារកម្តៅថ្ងៃរៀងរាល់ ៣ ម៉ោងម្តង ដើម្បីឲ្យស្បែករបស់អ្នកត្រូវបានការពារពីផលប៉ះពាល់អាក្រក់នៃកាំរស្មី UVA និង UVB ។
៥ ម្សៅទ្រនាប់

ដោយសារតែនៅប្រទេសយើងមានអាកាសធាតុត្រូពិក ដែលងាយធ្វើឲ្យឲ្យមុខងាយមានជាតិខ្លាញ់ និងញើស។ លក្ខខណ្ឌបែបនេះ ពិតជាធ្វើឲ្យនារីមួយចំនួនត្អូញត្អែរ ព្រោះការផាត់មុខ នៅមិនបានយូរ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចប្រើម្សៅរទ្រនាប់ នៅពេលមុខអ្នកចាប់ផ្ដើមឡើងប្រេង។ ជាធម្មតា ម្សៅទ្រនាប់មានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់នៅលើមុខ ដូច្នេះធ្វើឲ្យការតុបតែងមុខ នៅតែជាប់បានយូរដដែល ។
ការធ្វើឲ្យរូបរាងនៅតែលេចធ្លោ គឺមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែប្រសិនបើអ្នកបានយកវត្ថុទាំង ៥ ខាងលើដាក់ក្នុងកាបូបហើយ អ្នកមិនបាច់ព្រួយបារម្ភពីការផាត់មុខទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន

-
ព័ត៌មានជាតិ៩ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម