KPT+
ជំនឿមិនពិត ៤ យ៉ាង អំពីក្បាលទំពែក បុរសៗតែងយល់ច្រឡំធំ
និយាយពីរឿងទំពែកសក់ នរណាមិនភ័យ កុំថាឡើយបុរស សូម្បីតែស្រីៗក៏ប្រហោងពោះម្ដងៗដែរ។ ជាពិសេស បើថាក្នុងគ្រួសារមានអ្នកទំពែកហើយគឺថា ភ័យខ្លួនណាស់ ម្ង៉ៃៗមើលកញ្ចក់ខ្លាចខុសប្រក្រតី។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/Early-Signs-of-Balding-Hair-Loss.jpg)
ទន្ទឹមនោះ ក្នុងមួយថ្ងៃសក់យើងនឹងជម្រុះពី ៥០ទៅ១០០សរសៃ ការជម្រុះនេះជារឿងធម្មជាតិ គ្មានអ្វីគួរឲ្យអារម្មណ៍ទេ។ កម្ពុជាថ្មី នឹងបកស្រាយលម្អិត ពីបញ្ហានេះ ឲ្យប្រុសៗបានដឹង និងដើម្បីកុំឲ្យមានការយល់ច្រឡំដដែលៗទៀត។
១.ស្ត្រេសពេកធ្វើឲ្យជ្រុះសក់
“ កុំសាញពេក តិចទំពែកទៅ” ធ្លាប់ឮអត់? ហើយជឿគេទៀតមិនស្រួល។ អ្នកវិទ្យាសាស្ត្រអះអាងថា នេះជាជំនឿមិនពិត ការស្ត្រេសគ្រាន់តែអាចធ្វើឲ្យសក់ជ្រុះធម្មតា មិនដល់ថ្នាក់ទំពែកនោះទេ។
២.ទឹកមានជាតិរ៉ែខ្ពស់ក៏ទំពែក
ទឹកដែលធ្វើឲ្យសក់រឹង មិនអាចធ្វើឲ្យយើងទំពែកបានទេ។ ពិតហើយ សារធាតុគីមីនៅក្នុងទឹកនោះ អាចធ្វើឲ្យសក់អ្នករឹង ប៉ុន្តែការសិក្សាបានបង្ហាញច្បាស់ហើយថា ទឹករ៉ែមិនមានពាក់ព័ន្ធនឹងការជ្រុះសក់ឡើយ។
៣.ពាក់មួកខូចសក់
អ្នកជំនាញផ្នែកសម្រស់ជាច្រើន បានអះអាងថា ការពាក់មួកជាប្រចាំយូរពេក អាចធ្វើឲ្យសក់អ្នកបែកញើស និងបែកចុង។ អ្នកខ្លះទៀតថា មួកដាក់សម្ពាធលើសក់របស់អ្នក ហើយទាញវាឱ្យតឹង ដែលបណ្ដាលឱ្យសក់ជ្រុះ។ ប៉ុន្តែយោងទៅតាមសាកលវិទ្យាល័យ Penn State ការទាញដែលបង្កឡើងដោយមួក គឺមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យខូចខាតនោះទេ។ ដូច្នេះ អ្នកក៏មិនអាចជួបបញ្ហាសក់ជ្រុះបណ្ដោះអាសន្នដែរ!
៤.កម្ដៅព្រះអាទិត្យធ្វើឲ្យសក់អ្នកជ្រុះ
យើងតែងតែឮថា ការប៉ះនឹងព្រះអាទិត្យ អាចបណ្ដាលឱ្យទំពែក។ វាជាការពិតដែលការប៉ះពាល់នឹងកាំរស្មីយូវីរបស់ព្រះអាទិត្យច្រើនពេក អាចធ្វើឱ្យសក់របស់អ្នកផុយ និងនាំឱ្យជ្រុះ។ ប៉ុន្តែកាំរស្មីមិនសាហាវដល់ថ្នាក់បំផ្លាញឫសសក់បានទេ។ ទោះជាយ៉ាងណាក៏ដោយ វាជាគំនិតល្អក្នុងការការពារសក់របស់អ្នកពីព្រះអាទិត្យ ដោយគ្របវាជាមួយនឹងមួក ឬក្រមា។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/650x350_why_am_i_losing_my_hair_ref_guide.jpg)
ឥលូវនេះយើងបានដឹងច្បាស់ហើយថា អ្វីមិនពិត ចុះអ្វីដែរពិតវិញ? គឺរបបអាហាររបស់អ្នក មេរោគផ្សិត និងផលប៉ះពាល់នៃថ្នាំមួយចំនួនដែលអ្នកបានប្រើប្រាស់។ ដូច្នេះហើយ អ្នកគួរយកចិត្តទុកដាក់នឹងរបបអាហារឲ្យបានត្រឹមត្រូវ ទើបជាការប្រសើរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖បុរសៗសក់ពូកែជ្រុះ សឹងរាល់ថ្ងៃ ប្រើតិចនិកនេះ ធានារឹងមាំ រលាស់ជាងមុន
ចុចអាន៖វិធី ៥ យ៉ាងដើម្បីឲ្យសក់នៅបន្តលូតលាស់ក្រោយវ័យ ៤០ ឆ្នាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ