Connect with us

KPT+

របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?

បានផុស

នៅ

រោមមិនមែនចេះតែដុះគ្មានតួនាទីច្បាស់លាស់នោះទេ ផ្ទុយទៅវិញ រោមមានតួនាទីការពារស្បែកពីកម្ដៅថ្ងៃ ការពាររបួសឲ្យឆាប់ជា ធ្វើឲ្យយើងកក់ក្ដៅ និងការពារមេរោគបានខ្លះៗដែរ។

មនុស្សគ្រប់គ្នាសុទ្ធតែមានរោមនៅលើស្បែក គ្រាន់តែខ្លះតិច ខ្លះច្រើន ខ្លះស្ដើង ខ្លះក្រាស់តែប៉ុណ្ណោះ។ ការ​ជម្រុះ​រោម​ដៃ​រោមជើង​មិនសូវជាពេញនិយមនៅអាស៊ីយើងប៉ុន្មានទេ ព្រោះគេយល់ឃើញថា មនុស្សប្រុសដែលមានរោមច្រើនជាមនុស្សប្រុសមានកម្លាំងខ្លាំង ចំណែកមនុស្សស្រីដែលគ្មានរោម ជាមនុស្សស្រីដែលចង្រៃទៅវិញ។

ថ្ងៃនេះ «កម្ពុជាថ្មី» នឹងបកស្រាយអំពីវិធីជម្រុះរោមនីមួយឲ្យបានច្បាស់លាស់ ចៀសវាងជម្រុះខុស ៖

១.ការ​ដក​រោម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទទួលស្គាល់ថា ការដករោមបានទាំង​ឫស ប៉ុន្តែវាផ្ដល់ការឈឺចាប់​ ហើយ​ថែម​ទាំង​មាន​បញ្ហា​ដល់​ស្បែក​ដូចជា៖ រលាក​គល់រោម រោមដុះខុស ដុំពក និងស្នាមជាដើម។ ដូច្នេះ វិធីនេះ​មិនមែន​ជា​ជម្រើស​ល្អ​នោះទេ។

២.ការ​កោរ​រោម

ការកោររោម​នឹង​បង្ក​បញ្ហា​ដូចគ្នា បើសិនការកោរនោះមិនបានត្រឹមត្រូវ។ យើង​គួរ​ជម្រុះ​កោសិកា​ជា​មុន​សិន បន្ទាប់មក​លាប​ជា​លក្ខណៈ​គ្រីម​សម្រាប់កោរ រួចសឹម​កោរ​ចៀសវាង​ការ​រលាក​គល់រោម ហើយ​កោរ​ដោយ​ប្រុងប្រយ័ត្ន​ផង បន្ទាប់ពីកោររួចរាល់ កុំភ្លេចផ្ដល់សំណើមឲ្យសោះ។ វិធីនេះ​ងាយស្រួល ប៉ុន្តែ​រោម​ដុះ​វិញ​លឿន។

៣.គ្រីម​ជម្រុះ​រោម

គ្រីមជម្រុះក៏ជាផលិតផលដែលមានសុវត្ថិភាពដែរ។ វាងាយស្រួល​ និង​មិន​ឈឺចាប់ ​ដោយ​គ្រាន់​តែ​លាប​ទុក​ចោល ៣-១០ នាទី​លាង​ទឹក​ចេញ នោះ​រោមនឹង​ជ្រុះ​មកតាមទឹក។ វិធីនេះ​ល្អ​មិន​ធ្វើ​ឲ្យ​រលាក​គល់រោម ហើយក៏ជួយកាត់បន្ថយការដុះរោមក្រាស់ៗមកវិញដែរ។

៤.បាញ់​ឡេសឺរ​ជម្រុះរោម

វិធីនេះល្អសម្រាប់អ្នកមានលទ្ធភាព ប៉ុន្តែអ្នកត្រូវជ្រើសរើស​កន្លែងដែល​មាន​ស្តង់ដារ​ត្រឹមត្រូវ​ មិនមែនចេះតែទិញម៉ាស៊ីនមកបាញ់ដោយខ្លួនឯងទេ។ ការបាញ់ឡេសឺរ ជួយជម្រុះរន្ធរោម ធ្វើឲ្យ​រន្ធរោមខូចឫស​មិនអាចដុះមកវិញបាន។

៥.ការ​បករោម

សម្រាប់វិធីនេះ ក៏ពេញនិយមណាស់ដែរ បើក្រលេកទៅមើលផលប៉ះពាល់វិញ គឺមានច្រើនជាងការដករោមទៅទៀត។ ផលប៉ះពាល់នៃការបករោមមានដូចជា៖ ស្បែកទន់ខ្សោយ ងាយប្រតិកម្ម ងាយចាញ់កម្ដៅថ្ងៃ រលាកគល់រោម រមាស់ ចេញឈាម ក្រហម និងមានការឈឺចាប់ខ្លាំង។

ជាទូទៅ​ រោមដែលផ្ដល់ផលរំខានដល់មនុស្សបំផុត គឺមាននៅតំបន់ក្លៀក និងប្រដាប់ភេទ។ វិធីដែលល្អបំផុត​គឺការកោររោម និងការប្រើប្រាស់គ្រីមជម្រុះរោម។ សូមត្រួត​ពិនិត្យ​ផលិតផល​ មុន​នឹង​ប្រើប្រាស់​នៅ​លើ​ស្បែក ព្រោះថាការប្រើរបស់គ្មាន​ស្តង់ដារ​ មាន​ហានិភ័យ​ខ្ពស់សម្រាប់​ស្បែក​ណាស់ ​យល់​ល្អ​ប្រើ​របស់​សុទ្ធ និងមានម៉ាកយីហោច្បាស់លាស់ទើបជាការ​ប្រសើរ៕

អត្ថបទ៖ ស្រីខួច

ចុចអាន៖បញ្ឈប់ការឡើងមុននៅដងខ្លួន ដោយវិធីសម្អាត ព្យាបាល និងប្រើប្រាស់ឡេផ្ដល់សំណើម

ចុចអាន៖៧ វិធី កម្ចាត់មុននៅក្នុងច្រមុះ បានយ៉ាងប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម