KPT+
តើអ្វីជាវិមជ្ឈការ និងវិសហមជ្ឈការ?
វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលប្រទេសកម្ពុជាចាប់ផ្ដើម លើកកកម្ពស់អភិបាលកិច្ច នៅថ្នាក់មូលដ្ឋានក្នុងឆ្នាំ ២០០១ និងបានកែសម្រួលនូវប្រព័ន្ធដឹកនាំការងារ ការគ្រប់គ្រង និងនិតីវិធីនៃការបំពេញកិច្ចការងារនៅថ្នាក់ក្រោមជាតិ ដោយផ្អែកលើគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

គិតមកដល់ពេលបច្ចុប្បន្ន ការដាក់ចេញកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ មានរយៈពេលជាង ២០ឆ្នាំកន្លងមកហើយ។ ទន្ទឹមនឹងនេះ ក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនទាន់បានយល់ដឹងអំពីអត្ថន័យ និងចរិកលក្ខណៈនៃពាក្យទាំងនេះ នៅឡើយដែរ។ តទៅនេះយើងនឹងស្វែងយល់អំពីបញ្ញត្តិរបស់ពាក្យនេះ ដើម្បីស្រាយចម្ងល់ និងចូលរួមជំរុញឲ្យមានការអនុវត្តកម្មវិធីនេះ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
អំពីវិមជ្ឈការ៖
វិមជ្ឈការ មានន័យថា ជាការប្រគល់នូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតំណាងដោយ ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។
វិមជ្ឈការមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនោះ អង្គភាពដែលអនុវត្តកម្មវិធីនេះ គឺជានីតិបុគ្គលដាច់ដោយឡែក ហើយផ្ដោតជាសំខាន់ ជំរុញឲ្យមានតំណាងកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងធ្វើជាតំណាងឲ្យអ្នកបោះឆ្នោត។ បន្ថែមពីនេះវិមជ្ឈការ ក៏មានតួនាទីទទួលខុសត្រូវផ្ទាល់ ចំពោះអ្នកបោះឆ្នោត និងដោយប្រយោល ចំពោះរាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងនោះថវិកា ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិដោយឡែក និងការទទួលអំណាច គឺធ្វើឡើងតាមរយៈការផ្ទេរពីថ្នាក់ជាតិ ដែលទាំងនេះធ្វើឲ្យកម្មវិធិវិមជ្ឈការ មានភាពជាម្ចាស់ក្នុងការអនុវត្តគម្រោងនានា ដើម្បីបម្រើ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
អំពីវិសហមជ្ឈការ៖
វិសហមជ្ឈការ សំដៅដល់ការធ្វើប្រតិភូកម្ម មុខងារសិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនោះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ន។ ផ្អែកលើន័យនេះ ភាពជាម្ចាស់មិនបានផ្ដល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ និយាយឲ្យចំរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នបានរក្សាទុកនូវភាពជាម្ចាស់នេះ។ ចំណែកថ្នាក់ក្រោមជាតិ អនុវត្តកម្មវីធីនេះ ក្នុងនាមជាតំណាងតែប៉ណ្ណោះ។
វិសហមជ្ឈការ មានគោលបំណងដើម្បីបង្ខិតការទទួលខុសត្រូវរបស់រដ្ឋាភិបាល ឲ្យទៅជិតប្រជាពលរដ្ឋ និងដើម្បីឲ្យការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។ ចំណែកអង្គភាពអនុវត្តវិសហមជ្ឈការ គឺមិនមែនជានីតិបុគ្គលដាច់ដោយឡែកពីថ្នាក់ជាតិទេ ក៏ប៉ុន្តែមន្រ្តីដែលអនុវត្តកម្មវិធីនេះ គឺកើតចេញពីការតែងតាំង ឬធ្វើជាតំណាង និងទទួលខុសត្រូវចំពោះរដ្ឋបាលថ្នាក់ជាតិ។
វិសហមជ្ឈការ មិនតម្រូវឲ្យមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋឡើយ។ ចំណែកថវិកា ហិរញ្ញវត្តុ បុគ្គលិក ទ្រព្យសម្បត្តិ គឺជារបស់ជាតិដែលទទួលបានអំណាច តាមរយៈការធ្វើប្រតិភូកម្មពីថ្នាក់ជាតិ និងអនុវត្ត ក្នុងនាមស្ថាប័នដែលធ្វើបានធ្វើប្រតិភូកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
ឯកសារយោង៖
១. សេចក្ដីណែនាំ ស្ដីពី ការពង្រឹងកិច្ចដំណើរការ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
២. ឯកសារព័ត៌មាន អំពីសកម្មភាពរបស់ EU DAR នៅក្នុងកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល
៣. នូ ចាន់សុភា រដ្ឋបាលសាធារណៈ ឆ្នាំ ២០១៣
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ