KPT+
ព័ត៌មានផ្ទាល់ខ្លួនទាំង ៥ មិនគួរបង្ហាញតាមបណ្ដាញសង្គមទាល់តែសោះ
បណ្តាញសង្គមត្រូវបានបង្កើតឡើងដើម្បីកម្សាន្ត ដូចជា ការរាប់អានមិត្តភក្តិតាមប្រព័ន្ធអនឡាញ និងការជជែកលេងជាមួយបងប្អូន សាច់ញ្ញាតិដែលនៅឆ្ងាយ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ។ បើសិនជាអ្នកចេះប្រើប្រាស់ឱ្យបានត្រឹមត្រូវ វានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នក បានយ៉ាងងាយស្រួល។
ដោយឡែក ភាពអវិជ្ជមានរបស់វានឹងជះឥទ្ធិពលដល់អ្នក ពេលដែលយើងមិនបានប្រើប្រាស់វាប្រកបដោយទំនួលខុសត្រូវ។ ព័ត៌មានទាំង ៧ ចំណុច នឹងបង្ហាញប្រាប់អ្នកអំពីរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួន ដែលមិនគួរបង្ហោះនៅលើបណ្ដាញសង្គមទាល់តែសោះ។
១. អាសយដ្ឋានបច្ចុប្បន្នរបស់អ្នក
ការបង្ហាញប្រាប់ពីទីតាំងនៃលំនៅឋានបច្ចុប្បន្នរបស់អ្នក នៅលើបណ្តាញសង្គម គឺជារឿងមិនល្អមួយ។ ពីព្រោះវាបានបង្ហាញប្រាប់ទៅកាន់ពិភពលោកទាំងមូលថា អ្នកកំពុងរស់នៅទីណា។ ជាក់ស្ដែង បើសិនជាមនុស្សមានបំណងមិនល្អមកលើអ្នក ចង់តាមដានអ្នក ដូចជា អតីតប្តី ប្រពន្ធ សមាជិកគ្រួសារដែលមិនមានការទាក់ទងគ្នា និងមនុស្សចំឡែកមុខ។ វានឹងបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការចាប់ផ្ដើមសកម្មភាពមិនប្រក្រតីណាមួយ។
២. រូបភាពនិងឈ្មោះកូនៗអ្នក (កុមារមិនទាន់គ្រប់អាយុ)

ទោះបីការបង្ហោះរូបភាពក្មេងស្ថិតក្នុងភាពចម្រូងចម្រាស(មតិស្រប និងមតិផ្ទុយ) ក៏អ្នកមិនគួរបង្ហោះឈ្មោះរបស់ពួកគេឡើយ។ បញ្ហាចម្បងនោះគឺថា អ្នកបានបង្ហាញព័ត៌មាន និងភាពឯកជនផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលពួកគេគ្រប់អាយុដឹងក្តី។ លើសពីនេះ វាអាចធ្វើឱ្យជនមិនស្គាល់មុខ ឬអ្នកដទៃផ្សេងទៀត ដឹងពីព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដោយប្រាប់ឈ្មោះក្មេង ឈ្មោះឪពុកម្ដាយ និងសូម្បីទីតាំងលំនៅឋានបច្ចុប្បន្នទៅកាន់ពួកគេ។ ប្រការបែបនេះនឹងធ្វើឱ្យកុមារឆាប់ជឿទុកចិត្តអ្នកដែលមានបំណងអាក្រក់ទាំងនោះបានយ៉ាងងាយ។ ដូចចេះ យើងត្រូវការពារ និងរក្សាភាពឯកជនរបស់កុមារចេញពីបណ្តាញសង្គម។
៣. និយាយដើមពីកន្លែងការងារ
ជាធម្មតា អ្នកតែងជួបប្រទះចៅហ្វាយមិនល្អ គ្មានការយល់យោគ និងការងារដែលធុញថប់ជាដើម។ ប៉ុន្តែ ការយករឿងបែបនេះទៅចែករំលែកនៅលើបណ្តាញសង្គម មិនមែនជារឿងដែលល្អឡើយ។ ទង្វើបែបនេះ មិនត្រឹមតែបង្ហាញថាអ្នកជាមនុស្សខ្វះការទំនាក់ទំនងនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនគោរពទៅកាន់ថ្នាក់លើ នៅកន្លែងការងាររបស់អ្នក។ បើសិនជាអ្នកមានបញ្ហានៅកន្លែងការងារ ដោយប្រការណាមួយ ដំណោះស្រាយដ៏ល្អ ត្រូវស្នើសុំជម្រើសដែលប្រសើរទៅកាន់ចៅហ្វាយនាយ។ ដោយឡែកនៅក្រុមហ៊ុន ឬអង្គភាពមួយចំនួន មានច្បាប់ហាមឃាត់មិនឱ្យបង្ហោះពាក់ព័ន្ធកន្លែងការងារ ដើម្បីរក្សាសុវត្ថិភាពក្នុងស្ថាប័ននីមួយៗ។ ជាក់ស្ដែង ច្បាប់ទាំងនេះមាននៅគ្រឹះស្ថានអប់រំ ឬធនាគារ។ ហេតុផលគឺថា អាចមានជនខិលខូចមួយចំនួន ឆ្លៀតឱកាសក្នុងបំណងមិនល្អផ្សេងៗ។

៤. រយៈពេលនិងទីតាំងនៃដំណើរកម្សាន្ត
នរណាៗក៏រីករាយនឹងការដើរកម្សាន្តដែរ ប៉ុន្តែការបង្ហោះទីតាំង និងពេលវេលាជាក់លាក់អំពីគម្រោងវិស្សមកាលរបស់អ្នក គួរជារឿងព្រួយបារម្ភមួយ។ ការធ្វើបែបនេះ វាអាចបង្កហានិភ័យដល់ទ្រព្យសម្បត្តិ និងផ្ទះរបស់អ្នក ដោយសារមនុស្សគ្រប់គ្នាដឹងច្បាស់ពីទីតាំង និងពេលវេលាចំពោះការចាកចេញ និងពេលត្រឡប់មកវិញនៃដំណើរកម្សាន្តរបស់អ្នក។ ជាក់ស្ដែង មានករណីត្រូវចោរគាស់ផ្ទះជាច្រើន ដែលបានកើតឡើងនៅពេលម្ចាស់ផ្ទះមិននៅ ហើយបង្ហោះព័ត៌មានលម្អិតអំពីការចេញទៅទេសចរណ៍។
៥.ព័ត៌មានអំពីឥណទានផ្ទាល់ខ្លួន

ពេលខ្លះ អ្នកបានបង្ហោះចំនួនប្រាក់ខែដំបូង ឬព័ត៌មានលុយកាក់ នៅលើបណ្តាញសង្គមអនឡាញ ដើម្បីបង្ហាញពីអារម្មណ៍រំភើប និងសប្បាយចិត្ត ជាដើម។ ប៉ុន្តែអ្នកមិនគួរបង្ហោះព័ត៌មានលម្អិតនៃឥណទានផ្ទាល់ខ្លួនឡើយ ពីព្រោះ មានជនខិលខូច ឬអ្នករកស៊ីបោកប្រាស់នៅលើអ៊ីនធឺណិត ចាំលួចព័ត៌មាន និងក្លែងបន្លំអត្តសញ្ញាណអ្នក។
ជារួមនៅមានចំណុចជាច្រើនទៀត ដែលអ្នកមិនគួរបង្ហាញជាទីសាធារណៈនៅលើបណ្តាញសង្គម។ ប៉ុន្តែកម្ពុជាថ្មីបានដកស្រង់យកចំណុចសាមញ្ញៗ និងមានសារៈសំខាន់ ដែលជួយអ្នកឱ្យចេះប្រុងប្រយ័ត្ន មុននឹងបង្ហោះព័ត៌មានអ្វីមួយនៅលើបណ្ដាញសង្គម ដើម្បីចៀសវាងពីការខាតបង់ និងបញ្ហាផ្សេងៗនៅលើប្រព័ន្ធអនឡាញ៕
ប្រែសម្រួល៖ លីលី
ចុចអាន៖បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
ចុចអាន៖ឥរិយាបថប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ៤ យ៉ាង កំពុងបំផ្លាញអនាគតការងារបច្ចុប្បន្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?