KPT+
៥ យ៉ាងនេះ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់
តើអ្នកធ្លាប់មានអារម្មណ៍ថា ធ្លាប់ផ្តាច់ខ្លួនចេញពីខ្លួនឯងទេ? មានមនុស្សជាច្រើន នៅពេលជួបប្រទះបញ្ហាប្រឈមក្នុងជីវិត ពួកគេស្វែងរកព័ត៌មានពីខាងក្រៅជានិច្ច។ ប៉ុន្តែនេះជាការប្រឆាំងនឹងអារម្មណ៍ពិតរបស់ខ្លួនឯង និងថែមទាំងមានការគិតខ្សោយថែមទៀតផង។
ខាងក្រោមនេះ ជាវិធី ៥យ៉ាង ដើម្បីឲ្យយើងបានយល់ដឹង និងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត៖
១ ជឿជាក់លើខ្លួនឯង

គ្មានអ្វីសំខាន់ជាងអ្នកជឿជាក់លើខ្លួនឯងនោះទេ។ ការមានទំនុកចិត្ត ទើបអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ អ្នកអាចកំណត់គោលដៅ និងភាពចិត្តល្អចំពោះខ្លួនឯង ដោយដឹងពីអ្វីដែលអ្នកពូកែជាងគេ ហើយចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើន។ គ្មាននរណាម្នាក់ អាចស្គាល់អ្នកបាន ក្រៅពីខ្លួនឯងនោះទេ។ ចូរចងចាំទុក! កុំជឿអ្នកជុំវិញថា អ្នកបែបនេះបែបនោះ ភាសារបស់គេ គ្រាន់តែនិយាយឲ្យអ្នកបានដឹងប៉ុណ្ណោះ។
២ សមាធិ
ត្រូវដឹងពីគំនិតខ្លួនឯង នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលបានសុភមង្គល។ អ្នកត្រូវស្តាប់អារម្មណ៍ខ្លួនឯងមុន ដើម្បីដឹងពីអ្វីដែលនៅខាងក្នុងខ្លួន។ ការផ្លាស់ប្ដូរ និងការកែតម្រូវ អាចធ្វើឲ្យការយល់ដឹងអំពីខ្លួនឯងកាន់តែប្រសើរឡើង។ ដូច្នេះទើបយើងនឹងដឹងកាន់តែច្បាស់ អំពីចំណុចខ្លាំង និងចំណុចខ្សោយយើងបាន។
៣ មានការយល់ដឹងកាន់តែច្រើន
តាមរយៈការយល់ដឹង និងទទួលស្គាល់ខ្លួនឯង វាអាចនាំឲ្យអ្នកកាន់តែជិតស្និទ្ធនឹងខ្លួនឯងលើសមុន។ យើងអាចគាំទ្រខ្លួនឯងដោយគ្មានឥទ្ធិពលខាងក្រៅ នេះនឹងធ្វើឲ្យអ្នកយល់ពីខ្លួនឯងកាន់តែប្រសើរ។ ដូច្នេះវានឹងភ្ជាប់ជាមួយខ្លួនឯងពិតប្រាកដ ជាងអ្នកណាៗទាំងអស់។

៤ ស្មោះត្រង់នឹងខ្លួនឯង
ការនិយាយអំពីអារម្មណ៍របស់អ្នក គឺមានសារៈសំខាន់ដូចគ្នា។ វានឹងធ្វើឲ្យយើង កាន់តែស្គាល់ខ្លួនឯងច្បាស់ជាងមុន។ ការស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង ចំពោះអ្វីដែលអ្នកចង់បាន នោះនឹងកាន់តែស្គាល់ខ្លួនឯងជាងមុន។
៥ កោតសរសើខ្លួនឯង
តាមរយៈការរឲ្យតម្លៃ និងយល់ពីខ្លួនឯង អ្នកអាចដឹងពីអ្វីដែលមាននៅក្នុងចិត្តបាន។ នេះអាចនាំយើងទៅកាន់ទិសដៅត្រឹមត្រូវ។ អ្នកមិនអាចលាក់អារម្មណ៍ខាងក្នុងខ្លួនបានទេ។ អ្នកក៏អាចឆ្លុះបញ្ចាំងពីអ្វី ដែលអ្នកពិតជាចង់បាន បើអ្នកដឹងថាគោលដៅខ្លួនឯង កំពុងទៅណា ទៅជាមួយអ្នកណា ធ្វើអ្វីខ្លះ?
យ៉ាងណាមិញ ចំណុចទាំង ៥ នេះ នឹងធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់។ តាមរយៈការជឿជាក់លើខ្លួនឯង វានឹងកាន់តែងាយស្រួល ក្នុងការដឹងពីអារម្មណ៍ពិតខ្លួនឯង កាន់តែជិតស្និទ្ធជាងមុន។

ជឿមិនជឿ! នេះជាការពិត ព្រោះពេលយើងដួល យើងនេះហើយជាអ្នកលើកខ្លួនឯងពីកន្លែងធ្ងន់កណ្តុកនោះមកបាន។ បើយើងមិនស្គាល់ខ្លួនឯងច្បាស់ផង តើទៅធ្វើការងារឯណាបាន សូម្បីកាក់ល្អិតក៏ដោះមិនចេញនៅស្រពិចស្រពិល មិនដឹងថាខ្លួនឯងចង់បានអី នោះជាពេលមួយត្រូវស្វែងរកខ្លួនឯងឲ្យឃើញហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល
ចុចអាន៖វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ