Connect with us

KPT+

មកស្គាល់​ប្រទេស១១ ​ដែលក្រុមមហាសេដ្ឋីគិត​ថាអាចទុក​លុយ​គេបានដោយ​សុវត្ថិភាព

បានផុស

នៅ

ករណី​មហាសេដ្ឋីធំៗលើលោក លាក់កំបាំង​លុយចំណូលរបស់​ពួកគេ​ដើម្បីគេចពីការបង់ពន្ធ​ជារឿង​កើតឡើង​ជា​យូរមកហើយ។ វាធម្មតា​ទេដែល អ្នករកប្រាក់បានច្រើនកាន់តែបង់ពន្ធធំ​នេះ​ជាហតុផលដែលនាំ​ឱ្យ​មហាសេដ្ឋី​នានា​រកទំនុក លាក់លុយរបស់ពួកគេតាមដែលអាចធ្វើទៅបាន។

អាន​អត្ថបទនេះចប់​អ្នកនឹងដឹងថា មានចំណេះ​ជាច្រើនទាក់ទង​នឹងលុយ ដែល KPT Plus ធ្វើឱ្យអ្នកអានភ្លឺភ្នែក។ បើមិនដាក់ធនាគារ​និងបង់ពន្ធ តើពួកគេលាក់ទ្រព្យសម្បត្តិនៅកន្លែងណា? ក្រោមខ្នើយ?

ដំបូង ងាយ​យល់​យើងត្រូវ​ដឹងថា​ ការ​លាក់នេះវាគឺមែន​លាក់ពីចោរទេ គឺលាក់ពី​អាជ្ញាធរ​និង​មន្ត្រី​ពន្ធ​ក្នុងប្រទេស​ដែលពួកគេ​កំពុងធ្វើអាជីវកម្ម។ នៅលើលោកយើង​នេះ មាន​ទីកន្លែងដ៏​ពេញនិយមមួយ​ចំនួនដែលមហាសេដ្ឋីចូលចិត្ត​ដាក់លុយ​របស់​ពួកគេ​ដោយសុវត្តិភាពនិងបង់ពន្ធមហាទាប។

១. ប្រទេស ប៉ាណាម៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព regency.com.pa ប៉ាណាម៉ាគឺជាទីជម្រកមួយ​ដែលមាន​ប្រវត្តិពន្ធមិនសូវល្អទេ។ ប្រទេសនេះ ត្រូវបានគេដឹងថា មានចរាចរប្រាក់ផ្សារងងឹតឧទាហរណ៍​ដូចជា​គ្រឿងញៀនពីអាមេរិកឡាទីន​ ប្រាក់កខ្វក់ផ្សេងៗទៀត ដោយមាន​ក្រុមហ៊ុនឯកជនអន្តរជាតិចំនួនជាង ៣ សែន ៥ ម៉ឺន​ស្លាក បានចុះ​បញ្ជី​ជា​សាធារណៈក្នុងសកម្មភាព​ពន្ធគយឬធានារ៉ាប់រង ការចុះបញ្ជីទូកនិងដឹកជញ្ជូន។

នៅទីនោះ គេមិនមានយក​ពន្ធសម្រាប់បណ្តា​ក្រុមហ៊ុនដែលធ្វើជំនួញខាងក្រៅប៉ាណាម៉ា គឺ​លើកលែងពន្ធពី​សាជីវកម្មបែបទាក់ទង​ និង​ផ្នែក​ពន្ធដារ។ ឧទាហរណ៍​ក្រុមហ៊ុន​ដែលមានសេវាកម្ម​កាត់ទុកពន្ធ ទូរទាត់ពន្ធលើអចលនទ្រព្យឬពន្ធមរតក។ល។​

មិនតែ​ប៉ុណ្ណោះ​ប៉ាណាម៉ាមាន​ច្បាប់​ធានានូវភាពជាឯកជន​នៃសាជីវកម្ម​និងភាពសម្ងាត់​របស់​បុគ្គល ដោយមានច្បាប់ជាមួយ​បទបញ្ជាដ៏តឹងរឹង។រាល់ការរំលោភលើការសម្ងាត់​នឹងត្រូវ​ទទួលទោស​ព្រហ្មទណ្ឌនិងព្រហ្មទណ្ឌធ្ងន់ធ្ងរ។​សេដ្ឋីជាច្រើន​បានប្រើឱកាសនេះ​ចូលទៅកាន់ប៉ាណាម៉ា​ដើម្បីបង្កើត​មូលដ្ឋាន​សុវត្ថិភាពនៃ​ហិរញ្ញវត្ថុរបស់គេ។

២. ព្រះរាជាណាចក្រ បារ៉ែន

ប្រភពពី Financialtribune.com ប្រទេស បារ៉ែន (Bahrain) បានផ្ទេរខ្លួនពី “ ឧស្សាហកម្មប្រេងនិងឧស្ម័នមកជា“ កោះ​បដិសណ្ឋារកិច្ច” បន្ទាប់មក​ជាអាជីវកម្មហិរញ្ញវត្ថុពិសេសមួយសម្រាប់​វិស័យធនាគារ។ ប្រទេសនេះមានចំ​នួនពលរដ្ឋ​ច្រើនបំផុត​ដែល​កាន់ការងារផ្នែក​លំហូរលុយ។ ជាង ២៥% នៃផលទុនជាតិ​សរុប GDP បានមកពីផ្នែក​ធនាគារ ​និងកំពុង​ផ្តល់ការងារ​ដល់ពលរដ្ឋប្រមាណ​ ១៤,០០០ នាក់។

បារ៉ែនក្រោយមកបានយល់ព្រម​បន្ធូរបន្ថយការសម្ងាត់នៃ​បណ្តាញ​លុយ​របស់ខ្លួន​អនុវត្តតាមការទាមទារ​របស់​អង្គការ​ OECD ដោយយល់ព្រម​ចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៤៣ ដែលអាច​ឲ្យពិភពលោក​ទទួលយកទិន្នន័យ​ផ្លាស់ប្តូរព័ត៌មានពី​គណនីធនាគារនានាក្នុងប្រទេសខ្លួនបាន។

ទោះយ៉ាងនេះក្តី​ប្រទេសនេះនៅតែ​ជាទីស្តុកលុយដ៏ពេញនិយមដោយសារគេមាន​លក្ខខណ្ឌអំណោយផល​មួយ​ថា ​ ដរាបណាក្រុមហ៊ុនបរទេសមិនចូលរួមក្នុងសកម្មភាពប្រេងឧស្ម័ន​ឬប្រេងឥន្ធនៈពួកគេ​អាច​រួចផុត​ពីការបង់​ពន្ធគ្រប់ប្រភេទ។

៣. កោះ Marshall

សាធារណរដ្ឋ Marshall គឺជាប្រជុំកោះទំហំ ១៨១ គីឡូម៉ែត្រក្រឡានៅកណ្តាលលំហរ​មហាសមុទ្រប៉ាស៊ីហ្វិក។ ថ្វីបើមានទំហំតូចក៏ដោយ កោះនេះ បានក្លាយជាទីកន្លែង​រួចពន្ធ​ដ៏ពេញនិយមមួយ ដោយសារច្បាប់ចែងថា ក្រុមហ៊ុននានា​ដែលបានចុះបញ្ជីនៅកោះ Maeshall​ ប៉ុន្តែធ្វើអាជីវកម្មរបស់ខ្លួននៅកន្លែងផ្សេងទៀត​ហើយប្រមូលបានប្រាក់ចំណេញចូលមកទោះជា​គ្មានប្រភពក្តីគឺ​រួចពន្ធ១០០%។ មិនជឿ?​ ដូចមិនទំនង? អាច​សាកល្បងសិក្សា​បាន។​

ក្រៅពីនេះការ​ចុះបញ្ជីនៅ Marshall មានភាពងាយស្រួលដោយសារ​នៅទីនោះ​មាន​ក្រុមហ៊ុន​ ពិគ្រោះ​យោបល់​ហិរញ្ញវត្ថុរាប់រយ ផ្តល់សេវាកម្ម​២៤ ម៉ោងក្នុងមួយថ្ងៃ​ដើម្បីជួយដល់​ពាណិជ្ជករ​ផ្សេងៗ​ក្នុង​ការចុះ​ឈ្មោះ​តាមអនឡាញ​ដែល​ប្រើ​ពេល​រួចរាល់​ត្រឹម​​តែ​មួយថ្ងៃគត់​។

ដូចច្បាប់នៅប៉ាណាម៉ាដែរ អត្តសញ្ញាណរបស់ម្ចាស់ក្រុមហ៊ុន ថ្នាក់​នាយកនិង​អ្នកពាក់ព័ន្ធធំៗទទួលបាន​ការរក្សាជាសម្ងាត់។ លើសពីនេះទៀតច្បាស់នៅ Marshall មិនមានតម្រូវការដាក់គណនីប្រចាំឆ្នាំទេ។ កោះ Marshall ត្រូវគេ​កត់ទុក​ បញ្ជីប្រផេះ (Gray List ) របស់​អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ចនិង​ការអភិវឌ្ឍ​ហៅកាត់ OECD ។

៤. អារ៉ាប់រួម

មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ពែញនិយម​នៃពិភពអារ៉ាប់មានមូលដ្ឋានធំបង្អស់នាទីក្រុងឌូបៃ។ ឌូបៃមិន​ត្រឹមតែត្រូវ​បានគេស្គាល់ថា ជាផ្ទះនៃអចលនទ្រព្យដ៏ប្រណីតបំផុតនៅអារ៉ាប់រួមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រករួច​ពន្ធផងដែរ។

នៅទីនោះ អត្តសញ្ញាណរបស់បណ្តា​ម្ចាស់ក្រុមហ៊ុនបរទេស​​មិនតម្រូវឱ្យបានចុះបញ្ជីជាសាធារណៈទេ។ ទោះបីជា​ពួកវិនិយោគ​បរទេស​មានកាតព្វកិច្ចរៀបចំរបាយការណ៍គណនេយ្យប្រចាំឆ្នាំ​ក៏ដោយ​ក៏ពួកគេនឹងមិនចាំបាច់​បង្ខំ​បង្ហាញរបាយការណ៍​ចំណូល​ពិស្តារ​ដល់អាជ្ញាធរឌូបៃដែរ។ នេះគឺជាលក្ខខណ្ឌដ៏​វិសេស​នៃឯកជនភាព​របស់សាជីវកម្មអន្តរជាតិនៅ​ឌូបៃ។

នេះជា​វប្បធម៌​ប្បញ្ញត្តិពាណិជ្ជកម្មដ៏មាំ​មួយ​ដែលនាំ​អោយ​ឌូបៃ​សាយភាយក្លិន​ទាក់ទាញ​ដ៏​ពិសេស​ដល់​វិនិយោគិន​បរទេស​ជុំវិញពិភពលោក។

ក្រៅ​ពីការប្រើ​គណនីធនាគារនៅឌូបៃដោយមិនគិត​ពន្ធទសេវាកម្មចុះបញ្ជី​សាធារៈ​ក៏​រឹត​តែ​មានភាពងាយស្រួល​សម្រាប់បុគ្គលឬក្រុមហ៊ុនបរទេស ក្នុង​ការ​ផ្ទេរប្រាក់ចូលនិងចេញក្រុងឌូបៃ។

៥. ចក្រភពអង់គ្លេស

ជាយូរណាស់មកហើយ ​ចក្រភពអង់គ្លេស​នៅតែ​ត្រូវបានគេចាត់ទុកថា​ជាអ្នកដើរតួនាទីដ៏​ល្បី​ជាងគេ​មួយ​​ទាក់ទង​ជាមួយ​ការសម្ងាត់ធំៗ​នៃពិភពហិរញ្ញវត្ថុ។ ប្រទេសនេះ ថែមទាំងមាន​ពន្ធសាជីវកម្មទាបដល់ ២០% បើ​ប្រៀប​ធៀបទៅនឹង​អត្រាជា​មធ្យមទូទំាង​ពិភពលោក (២៣,៦៣%) ។

ទីក្រុងឡុងដ៍ឬ ខ្លះ​ដាក់ឈ្មោះ​ថា​ជាបេះដូងនៃខ្ទមពន្ធរបស់ចក្រភពអង់គ្លេស​ត្រូវបានគ្រប់គ្រង​ដោយ​សាជីវកម្ម ​London ដែល​ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុត​របស់ពិភពលោក​។ មជ្ឈមណ្ឌលនេះ បាន​ទទួលសិទ្ទិ​ភ្ជាប់និង​គ្រប់គ្រង​​បណ្តាញមេ​ទំាងព្រម នៃយុត្តាធិការសម្ងាត់ហិរញ្ញវត្ថុនានាផង​។ តាម​ប្រភពពី Standard.com.uk វិធីមួយចំនួន​​នៃការ​លាក់សាច់ប្រាក់ពីបរទេស​ត្រូវបានគេរកឃើញ​ហើយ​​​កាលពី​ឆ្នាំ ​២០១៤​ បាន​លាតត្រដាងនូវ​តម្រុយ​មួយ​ដែល​គេរកឃើញ​ថា សេដ្ឋីអាមេរិក​ម្នាក់ បាន​បង្ហោះសាររង្វាន់​នៅលើទំព័រ Twitter @HiddenCash ផ្តល់រង្វាន់​សាច់ប្រាក់តាមអ៊ិនធរណិតដែល​គេសង្ស័យ​ថា វាជាករណី​លាង​លុយ​ដោយ​​ប្រើប្រាស់ចន្លោះ​ដ៏​អំណោយផល​នៃច្បាប់។

៦. ប្រទេសលីបង់

តាម​រយៈ Forbes យើង​អាច​ដឹងបានថា ប្រទេសលីបង់​មាន​បទបញ្ជា​មិនផ្តល់នូវការសម្ងាត់ពី​ផ្នែក​វិនិយោគ​ទេ​ សូម្បីតែក្រសួងហិរញ្ញវត្ថុលីបង់ក៏មិនអាចទទួលបានព័ត៌មានទាក់ទងនឹងប្រតិបត្តិការឬអត្តសញ្ញាណអតិថិជនរបស់គេនៅក្នុងវិស័យហិរញ្ញវត្ថុដែរ។ ដោយសារតែការប្តេជ្ញាចិត្តនេះ លីបង់​បានជាប់​ក្នុងបញ្ជីខ្មៅនៃទីកន្លែង​គេចពន្ធ​ដែល​មិនសហការដោយអង្គការ OECD និង​ត្រូវចោទថា​គ្មាន​ឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការបន្លំ​ផ្នែកហិរញ្ញវត្ថុ។

ភាគច្រើននៃលំហូរ​ទ្រព្យសម្បត្តិនៅក្នុងប្រទេសលីបង់គឺហូរមក​ពីប្រទេសអារ៉ាប់​អភិជនលីបង់​ឬ​ពលរដ្ឋ​ចៅលីបង់ដែលចំណាកស្រុក​រស់នៅខាងក្រៅប្រទេស។

៧. ប្រទេស​អាល្លឺម៉ង់​

ទោះបីជាត្រូវបានគេដឹងថាជាប្រទេសមួយក្នុងចំណោមជម្រក​ទុកលុយ​ដ៏​ពេញនិយមរបស់ពិភពលោកក៏ដោយ ថ្មីៗនេះប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងពេញទំហឹង​នឹងការបន្លំ​ពន្ធ។ ជាភ័ស្តុតាងនៃការប្តេជ្ញាចិត្ត​ខ្លួន អាល្លឺម៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេសប្រមាណ ៩០ ផ្សេងទៀតលើយុទ្ធនាការនេះ។

អ្នកវិភាគ​និយាយថា ក្រុងប៊ែរឡាំង​ត្រូវការ​​ផ្លូវវែងឆ្ងាយ​ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគេចពន្ធ​នៅក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយសារកន្លងមកមានការរកឃើញ​ការអនុវត្តធ្វេសប្រហែសនៃច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ ក៏​ដូច​ជា​ការផ្លាស់ប្តូរព័ត៌មាន​អំពី​ចរន្តលុយ​មិនពេញ​លក្ខណៈរបស់ប្រទេសនេះ។

៨. លុចសំបួ

បើយោងតាម Financialtribune.com ក្នុងនាមជាសមាជិកស្ថាបនិករបស់​អឺរ៉ុប​លុចសំបួមាន​សិទ្ធិចូល​ទៅកាន់​ទីផ្សារអឺរ៉ុប​និងថែម​ទាំង​ត្រូវបានការពារដោយឥស្សរជនសេដ្ឋកិច្ចអឺរ៉ុប​ ដែល​ទទួលបាន​អត្ថប្រយោជន៍ពីសេវាកម្មនៅបរទេស។ តាំងពីទសវត្សឆ្នាំ ១៩៧០ គេមាន​ច្បាប់ដ៏ងាយស្រួល​សម្រាប់​ក្រុម​ហ៊ុន​បរទេសដែល​ចង់ចូលមក​ ហើយក៏មាន​បទបញ្ជា​ដ៏រឹងមាំរក្សា​ការសម្ងាត់ឱ្យទៀត។ នេះ​ធ្វើឱ្យលុចសំបួរ​ក្លាយជាប្រទេសដែលពួកអ្នកមានភាពសម្លឹង​រកមើលឱកាស។

៩. កោះ Cayman

ប្រភពពី camanabay.com កោះកៃម៉ានគឺធ្លាប់ត្រូវពួក​អ្នកសេដ្ឋកិច្ច​ដាក់ឈ្មោះ​ថាទីគេច​ពន្ធនៅការ៉ាបៀន។ វាជាប្រទេសមួយក្នុងចំណោមជំរកលាក់លុយ​ល្បីៗ នៅលើពិភពលោក ពីព្រោះវាមិនមានពន្ធសាជីវកម្មទេ ហើយ​ទម្រង់សាជីវកម្មណាមួយក្តី​ដែលបង្កើតឡើងនៅកោះ Cayman អាចដាក់លុយ​ចូលមក​ដោយ​មិនចាំបាច់បង់ពន្ធអ្វីទាំងអស់។

យោងតាមរបាយការណ៍ដែលផ្តល់ដោយបណ្តាញយុត្តិធម៌និងការបង់ពន្ធ គេបាន​ចាត់ទុកកោះនេះ​ជា​មជ្ឈមណ្ឌល​ធនាគារធំបំផុតលំដាប់​លេខ៦ របស់ពិភពលោក។ នៅខែមិថុនាឆ្នាំ ២០១៤ ធនាគារកោះនេះ​មានទ្រព្យសរុប​ចំនួន ១.៤ ទ្រីលានដុល្លារ។ ភាគច្រើនលំហូរលុយ​បាន​មកពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ Pepsi ក៏ដូច Pfizer និង Marriott ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់រយដែលមានសាខានៅកោះ Cayman ។

១០. ប្រទេសស្វីស

ស្ថេរភាពនៃវិស័យធនាគារនៅប្រទេសស្វីសគឺជាប់ចំណាត់ថ្នាក់​ល្អបំផុតនៅលើពិភពលោក។ នេះគឺជាហេតុផលមួយ​ក្នុងចំណោមហេតុផលជាច្រើនដែលប្រទេសស្វីស​គឺជាប្រទេសមានពន្ធគយល្អបំផុតស្រប​តាម​យុត្តាធិការនៃការសំងាត់សម្រាប់​មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក​។

នៅខែកញ្ញាឆ្នាំ ២០១៥ សមាគមធនាគារស្វ៊ីសបានរាយការណ៍ថាធនាគារនៅប្រទេសនេះតំកល់​ទ្រព្យសរុប​ ៦៦៥ ទ្រីលាន CHF (ប្រមាណ ៦.៥ ទ្រីលានដុល្លារអាមេរិក​) ។.

ដោយសារមានសម្ពាធខ្លះ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប គណនីធនាគារស្វីសអាចត្រូវបានគេ​បង្ខំឲ្យផ្តល់ជូន​អាជ្ញាធរពន្ធដារប្រសិនបើមានការចាំបាច់។ ព័ត៌មានជាក់លាក់អំពីបុគ្គលភាព​ម្ចាស់គណនីក៏​អាចត្រូវបានគេបញ្ជា​ឱ្យ​បង្ហាញ​ទៅអាជ្ញាធរពិនិត្យបទល្មើស​ពន្ធ ជាសំណុំពាក់ព័ន្ធដល់វិស័យធនាគារ​ប្រមាណ​ជាង​ ៦០ ប្រទេស​ទូទាំងពិភពលោកនេះ។

លក្ខខណ្ឌនេះអនុវត្តលើគណនីណាដែលមាន​តម្កល់ប្រាក់លើសពី​ ៥ ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ចំពោះពន្ធសាជីវកម្ម ប្រទេសស្វីសមានច្បាប់ ផ្តល់ការលើកលែងពន្ធដល់ក្រុមហ៊ុនណា​ដែលកាន់កាប់ភាគហ៊ុន ២០% ឬច្រើនជាងនេះរបស់ក្រុមហ៊ុនតូចៗផ្សេងទៀត។ ម៉្យាងទៀតក្រុមហ៊ុនទំាងឡាយ ដែលបានចុះ​បញ្ជីនៅ​ប្រទេសស្វីស​តែធ្វើអាជីវកម្មនៅក្រៅប្រទេស ត្រូវបង់ពន្ធប្រហែល ១០ ភាគរយ៉ុណ្ណោះ​នៃប្រាក់ចំណេញ​ដែល​ខ្លួន​នាំមកពី​ទូទាំងពិភពលោក។

១១. ម៉ាកាវ​ Macao

ទោះបីជាផ្នែកមួយនៃប្រទេសចិនក៏ដោយ ម៉ាកាវរក្សានូវស្វ័យភាពនយោបាយ​ដោយសារ​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ​និងអំណាចតុលាការនៅ​ដាច់ដោយឡែកពីក្រុងប៉េកាំង។ ក្រុងនេះ មានរូបិយប័ណ្ណផ្ទាល់ខ្លួនគឺ (MOP) ។

បណ្តា​ក្រុមហ៊ុនបរទេស​ចូលទៅ​ម៉ាកាវ​ឱ្យ​តែមាន​ចំណូល​មក​ប្រមាណ ៧៥.០៩៨.៥៧ ដុល្លារ ចុះ​គឺទទួលបាន​សិទ្ធិ​លើកលែងពន្ធ។

ទោះបីជា អាមេរិកមានឡាសវេហ្គាស ហើយ​អាស៊ី មានម៉ាកាវ ទំាងពីរនេះ​​ត្រូវបានគេចាត់ទុកថាជា​ទីផ្សារកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកផងក្តី​ក៏​តាមពិតម៉ាកាវ រកបាន​ប្រាក់ចំណូ​ល​ប្រាំដង​ច្រើនជាង​ឡាស​វេហ្គាស៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋី​ស្តុកស្តម្ភកំពូល​ផុតគេនៅថៃ

ចុចអាន៖ មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម