Connect with us

KPT+

តើអ្វីជាការសម្អាតសាច់ប្រាក់ ឬការលាងលុយកខ្វក់?

បានផុស

នៅ

នៅលើពិភពលោកនេះ មិនមែនមានតែកម្ពុជាមួយនោះទេ ដែលប្រឈមមុខទៅនឹងបញ្ហា នៃការលាងលុយកខ្វក់ ដែលប្រព្រឹត្តឡើងដោយក្រុមឧក្រិដ្ឋជន។ ការសម្អាតសាច់ប្រាក់ ឬការលាងលុយកខ្វក់ ត្រូវបានធ្វើឡើងក្រោមរូបភាពជាច្រើន ដែលនាំឲ្យមានការលំបាក ឬស៊ាំញ៉ាំនៅក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • អំពីការសម្អាតសាច់ប្រាក់នៅកម្ពុជា

ច្បាប់ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានកំណត់និយមន័យ នៃការសម្អាតប្រាក់ដូចខាងក្រោម៖

១. ការសម្អាតសាច់ប្រាក់ គឺជាការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថា ទ្រព្យសម្បត្តិនេះ ជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់ នៃទ្រព្យសម្បត្តិនេះ ឬជួយបុគ្គល​ណាដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមច្បាប់ នូវសកម្ម​ភាពរបស់ខ្លួន។

២. ការសម្អាតសាច់ប្រាក់ គឺជាការបិទបាំង ឬការក្លែងសភាវៈពិត ប្រភពទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថា ទ្រព្យសម្បត្តិទាំងនេះ បានមកពីបទល្មើស។

៣. ការសម្អាតសាច់ប្រាក់ គឺជាការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនោះ បានមកពីបទល្មើស។

៤. ការសម្អាតសាច់ប្រាក់ គឺជាការចូលរួម ការប៉ុនប៉ងប្រព្រឹត្តដោយជំនួស និងជំរុញឲ្យប្រព្រឹត្តសកម្មភាពណាមួយ ដែលបានកំណត់ស្របតាមកថាខណ្ឌទី ១ នៃមាត្រា ៣ នៃច្បាប់នេះ។

ទន្ទឹមនឹងនេះក្រមព្រហ្មទណ្ឌមាត្រា ៤០៤ ក៏កំណត់និយមន័យការសម្អាតប្រាក់ ដូចខាងក្រោម៖

ការសម្អាតប្រាក់ ជាអំពើផ្ដល់ឲ្យតាមគ្រប់មធ្យោបាយនូវយុត្តិកម្មកុហក ដើម្បីលាក់បាំងអត្ថប្រយោជន៍ផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម។ អំពើជួយដល់ប្រតិបត្តិការនៃការបណ្ដាក់ទុន ការលាក់បាំង ឬការផ្លាស់ប្ដូរផលផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក៏ត្រូវបានចាត់ទុកជាការសម្អាតប្រាក់ផងដែរ។

  • ហេតុអ្វីយើងត្រូវបារម្ភពីការការសម្អាតប្រាក់

ការសម្អាតប្រាក់ គឺជាដំណើរការដែលផល នៃបទល្មើសត្រូវបានបំលែងជាទ្រព្យសម្បត្តិ ដែលមើលទៅទំនងជាមានប្រភពស្របច្បាប់ ដែលអាចឲ្យពួកគេកាន់កាប់ទ្រព្យសម្បត្តិទាំងនោះជាចិន្ត្រៃយ៍ ឬការកែច្នៃទៅជាអំពើឧក្រិដ្ឋកម្មបន្ថែមទៀត។ មួយវិញទៀត ការសម្អាតប្រាក់ គឺជាផលនៃបទល្មើសណាមួយដើម្បីបង្កើតប្រាក់ចំណេញ។ លើសពីនេះ ការសម្អាតប្រាក់ ក៏ជាបទល្មើសព្រហ្មទណ្ឌដាច់ដោយឡែកផងដែរ។

គោលបំណងធំរបស់ក្រុមឧក្រិដ្ឋ គឺដើម្បីរកប្រាក់ ហើយជារឿយៗប្រាក់ទាំងនោះ គឺជាផលនៃបទល្មើស ដូចជាការជួញដូរមនុស្ស និងបទល្មើសបរិស្ថាន និងអំពើឃាតកម្មជាដើម។ មិនតែប៉ុណ្ណោះសកម្មភាពរបស់ក្រុមឧក្រិដ្ឋ ធ្វើឡើងគឺដើម្បីផ្ទេរ និងលាក់បាំងប្រាក់ ដែលពួកគេទទួលបាន។ ក្នុងនោះការសម្អាតប្រាក់ អាចកាន់តែងាយស្រួលបព្ជាក់ ប្រសិនបើភាពកម្សោយនៃច្បាប់ ឬចន្លោះប្រហោងនៃច្បាប់មិនត្រូវបានបំពេញ។ លើសពីនេះទៅទៀត បទល្មើសមួយចំនួនប្រហែលជាមិនចាំបាច់បញ្ជាក់ពីធាតុផ្សំ នៃបទល្មើសជាមូលដ្ឋាននោះទេ ដោយគ្រាន់តែបង្ហាញ ថាតើប្រាក់ទាំងនោះ ត្រូវបានទទួលតាមរយៈសកម្មភាពល្មើសណាមួយប៉ុណ្ណោះ។

  • ដំណើរការសម្អាតប្រាក់

ការសម្អាតប្រាក់ ធ្វើឡើងក្រោមរូបភាពចំនួន ៣ជំហានគឺ៖

 ១. Placement : ការដាក់ប្រាក់កខ្វក់ ចូលក្នុងប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុ តាមមធ្យោបាយណាមួយ​។

២. Layering : ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុច្រើនដង ដើម្បីលាក់បាំងប្រភពខុសច្បាប់។

៣. Integration: ការដាក់ប្រាក់ដែលសម្អាតរួច ទៅក្នុងពាណិជ្ជកម្មស្របច្បាប់។

  • ប្រភេទបុគ្គលដែលអាចរាយការណ៍ ពីសកម្មភាពសម្អាតសាច់ប្រាក់

១. គ្រឹះស្ថានហិរញ្ញវត្ថុ

២. ភ្នាក់ងារអចលនទ្រព្យ

៣. មេធាវី និងសារការី

៤. គណនេយ្យករ និងសវនករ

៥. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ

៦. ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ

៧. បរធនបាលកិច្ច

៨. គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ

៩. មូលនិធិ និងក្រុមហ៊ុនវិនិយោគ។

  • ចំណុចដែលត្រូវប្រកាន់យក ចំពោះបុគ្គលរាយការណ៍ ដើម្បីទប់ស្កាត់ការសម្អាតប្រាក់

ចំពោះបុគ្គលដែលត្រូវរាយការណ៍ ត្រូវពិនិត្យលើការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន C D D ឬនីតិវិធីស្គាល់អត្តសញ្ញាណអតិថិជន។ ទន្ទឹមនេះ ការតាមដានត្រួតពិនិត្យ ជាពិសេសទៅលើប្រតិបត្តិការមួយចំនួនបង្កើន។ ការរក្សាទុកឯកសារកត់ត្រា របាយការណ៍អំពីប្រតិបត្តិការសាច់ប្រាក់ និងរបាយការណ៍ប្រតិបត្តិការសង្ស័យ។ ចំណែកការចៀសវាងការផ្ដល់ព័ត៌មាន ក៏ត្រូវប្រុងប្រយ័ត្ន។ ត្រូវរៀបចំកម្មវិធីត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិប្រព័ន្ធធនាគារ។ រីឯ ការចាត់តាំងមន្ត្រីប្រតិបត្តិ ទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់ គឺជារឿងចាំបាច់ និងត្រូវយកចិត្តទុកដាក់បំផុត។

  • បទល្មើសមួយចំនួននៅកម្ពុជា

-ការចូលរួមនៅក្នុងក្រុមឧក្រិដ្ឋ ដែលមានអង្គការចាត់តាំង និងមុខរបរទុច្ចរិត

-ការជួញដូរមនុស្ស និងការរត់ពន្ធជនអន្តោប្រវេសន៍

-ការកេងប្រវ័ញ្ចផ្លូវភេទ រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

-ការជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសារធាតុពង្វក់ស្មារតី

-ការជួញដូរអាវុធខុសច្បាប់

-អំពើពុករលួយ និងការស៊ីសំណូក

-ការលួចបន្លំ

-ការក្លែងបន្លំ និងលួចចម្លងផលិតផល

-ឧក្រិដ្ឋកម្មបរិស្ថាននិងការកាប់ឈើខុសច្បាប់

-អំពើឃាតកម្ម និងការបង្ករបួសរាងកាយធ្ងន់ធ្ងរ

-ការចាប់ជំរិតការបង្ខាំងដោយខុសច្បាប់ និងការចាំចំណាប់ខ្មាំង

-អំពើប្លន់ និងចោរកម្ម

-ការគំរាមកំហែងទារប្រាក់

-ការគេចពន្ធ។

  • ក្របខ័ណ្ឌច្បាប់ ស្តីពី ការសម្អាតប្រាក់នៅកម្ពុជា

បទបញ្ញត្តិសំខាន់ៗ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់រួមមាន៖

១. ច្បាប់ ស្តីពី ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០២០

២. សេចក្ដីណែនាំ ស្ដីពី វិធាន និងការយកចិត្តទុកដាក់ស្គាល់អតិថិជនឆ្នាំ ២០២១

៣. ប្រកាស ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់បុគ្គលរាយការណ៍ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរ បស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០១០

៤. ប្រកាស ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០០៨

៥. អនុក្រឹត្យ ស្តីពី ការបង្កកទ្រព្យសម្បត្តិរបស់ភេរវករនិងអង្គការនានាឆ្នាំ ២០១៤

៦. ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩៕

ឯកសារយោង៖

១. ច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០២០

២. សេចក្ដីណែនាំ ស្ដីពី វិធាន និងការយកចិត្តទុកដាក់ស្គាល់អតិថិជនឆ្នាំ ២០២១

៣. ប្រកាស ស្ដីពី ការប្រឆាំងការសម្អាតប្រាក់និ ងហិរញ្ញប្បទានភេរវកម្ម របស់បុគ្គលរាយការណ៍ ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០១០

៤. ប្រកាស ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០០៨

៥. អនុក្រឹត្យ ស្តីពី ការបង្កកទ្រព្យសម្បត្តិរបស់ភេរវករ និងអង្គការនានាឆ្នាំ ២០១៤

៦. ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩

៧. ឯកសាររបស់អង្គការតម្លាភាពកម្ពុជា ស្ដីពី ការស៊ើបអង្កេតអំពីការសម្អាតសាច់ប្រាក់ និងអត្ថគាហកចុងក្រោយឆ្នាំ២០២២

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម