Connect with us

KPT+

រឿង​សំខាន់ៗ ៧ យ៉ាង​ក្នុង​ជីវិត​ដែល​គួរ​តែ​រក្សា​ភាព​ឯកជន​ជានិច្ច

បានផុស

នៅ

ពេល​ខ្លះ​មនុស្ស​គ្រប់គ្នា​បង្ហាញ​រាល់​ចំណុច​លម្អិត​នៃ​ជីវិត​របស់​ពួកគេ​ ដល់​អ្នក​ជុំវិញ​ខ្លួន​ ឬ​បណ្ដាញ​សង្គម ជាដើម ហើយ​ភាព​ឯកជន​ទាំងនោះ​ អាច​ប្រែ​ជា​ជា​ងាយ​រងគ្រោះ។

ខាងក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ ៧ យ៉ាង​ក្នុង​ជីវិត​​ ដែល​យើង​​ត្រូវ​រក្សា​ភាព​ឯកជន​ជាប់​ជានិច្ច៖

១​. ការ​ផ្លាស់ប្ដូរ​សកម្មភាព​ឬ​ផែនការ

ក្នុង​ពេល​ដែល​យើង​ចែករំលែក​ផែនការ​និង​ក្ដី​សុបិន​​ជាមួយ​អ្នក​ផ្សេងទៀត​ យើង​ត្រូវ​ដឹង​ថា​មិនមែន​គ្រប់គ្នា​សមនឹង​ទទួល​បាន​ ឬ​ដឹង​លឺ​ពី​សកម្មភាព​បន្ទាប់​របស់​យើង​ទេ។

ការ​ចែករំលែក​គោលដៅ​ពិសេស​ជាមួយ​មនុស្ស​ដែល​យើង​មិនសូវ​ស្គាល់​ វា​នឹង​ធ្វើ​ឲ្យយើង​ងាយ​រងគ្រោះ​ចំពោះ​មនុស្ស​ដែល​មាន​ចេតនា​មិន​ល្អ។

២. ទំនាក់ទំនង​ស្នេហា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនង​របស់​យើង​គួរតែ​ស្ថិតនៅ​រវាង​យើង​និង​ដៃគូ​បានហើយ។ គ្មាន​អ្នកណា​ផ្សេង​ទៀត​ត្រូវ​ដឹង​ពី​បញ្ហា​ស្នេហា​របស់​យើង​ទេ។ អាថ៌កំបាំង​និង​ការ​សន្ទនា​ ភាព​ជិតស្និទ្ធ ​មិន​គួរ​បង្ហាញ​ខាងក្រៅ​ ឬ​ក្នុង​បណ្ដាញ​សង្គម​ឡើយ។ នៅ​ពេល​ព័ត៌មាន​លម្អិត​ទាំងនេះ​ស្ថិតនៅ​រវាង​អ្នក​ទាំងពីរ​ នោះ​ស្នេហា​នៃ​តម្លៃ​កាន់​តែ​យូរ​អង្វែង។

ប៉ុន្តែ​នៅ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យខ្លួនឯង ​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាមួយ​មនុស្ស​ដែល​មិន​គួរ​ទុក​ចិត្ត​លើ​បណ្ដាញ​សង្គម ​និង​អ្នក​ជុំវិញ​ខ្លួន​ នោះ​ភាព​ស្និទ្ធស្នាល​នឹង​ក្លាយ​ជា​អាសាបង់។

៣. ស្ថានភាព​ហិរញ្ញវត្ថុ​

ប្រាក់​ដែល​យើង​រក​បាន​ឬ​ប្រាក់​សន្សំ​ និង​សមតុល្យ​ក្នុង​គណនី​ធនាគារ​ គឺ​ជា​ព័ត៌មាន​ឯកជន ​ដែល​មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​គួរ​ដឹង។ ទោះបីជា​រក​លុយ​បាន​ច្រើន​ប៉ុនណា​ យើង​មិន​គួរ​អួត​ឬ​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ​ឡើយ។

ពិភពលោក​សព្វថ្ងៃ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​ច្រណែន ​ភាព​អាត្មា​និយម ​និង​ភាព​សាហាវ​ឃោរឃៅ។ ហើយ​យើង​មិន​បាន​ដឹង​ថា ​អ្នក​ណា​ចូល​មក​រក​យើង​​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យើង​ឡើយ។

៤. ទឹកចិត្ត​សប្បុរស

មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ​ មិន​ចាំ​បាច់​ទទួល​បាន​ការ​សរសើរ​ពី​អ្នកដទៃ​ ចំពោះ​អំពើ​សប្បុរស​របស់​ពួកគេ​ឡើយ។ ដូចគ្នា​នេះ​ដែរ​ យើង​គ្រាន់តែ​ធ្វើ​អំពើល្អ​ចេញ​ពី​ចិត្ត​ ដើម្បី​ទទួល​បាន​ក្ដី​ស្រឡាញ់​និង​អំណរ​មកវិញ។

សូម​ចងចាំ​ថា ​​កើត​មក​ជា​មនុស្ស កុំ​ប្រឹង​ធ្វើ​ល្អ​ព្រោះ​តែ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នកដទៃ តែ​ត្រូវ​ធ្វើ​ចេញ​ពី​ចិត្ត​ខ្លួនឯង​មក​ដែរ។

៥. ចំណុច​ខ្សោយ

ការ​បង្ហាញ​ខ្លួន​ទៅ​មនុស្ស​ដែល​មិន​សក្ដិសម​ អាច​មាន​គ្រោះថ្នាក់។ បើ​ពួកគេ​បាន​ដឹង​ពី​ការ​ភ័យខ្លាច​និង​ភាព​ខ្សោយ​របស់​យើង ​ពួកគេ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​វា​ទាញ​យក​ប្រយោជន៍​ពី​យើង​ឡើយ។ ហើយ​យើង​មិន​អាច​ការពារ​ខ្លួន​បាន​ទេ ​ព្រោះ​ពួកគេ​ដឹង​ពី​កូនសោ​សំងាត់​របស់​យើង​ហើយ។

មិនមែន​មនុស្ស​គ្រប់គ្នា​ចង់​ឃើញ​យើង​លូតលាស់​ទេ មនុស្ស​ខ្លះ​ចង់​បំបាក់​ស្មារតី​របស់​យើង​ ហើយ​ការ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​យើង​ អាច​ជួយ​ពួកគេ​ឲ្យទទួល​ជោគជ័យ​ដោយ​មិន​បាច់​ប្រឹង។

៦. អាថ៌កំបាំង

មនុស្ស​ដែល​ធ្វើ​មិត្ត​នៅ​ថ្ងៃ​នេះ ​អាច​ប្រែ​ទៅ​ជា​សត្រូវ​នៅ​ថ្ងៃ​ស្អែក។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត ​ក្នុង​ការ​ប្រាប់​អាថ៌កំបាំង​ដល់​អ្នក​ណា។ កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ប្រែ​ក្លាយ​ជា​មនុស្ស​ដែល​មិន​អាច​បិទ​មាត់​បាន។

៧. គ្រួសារ​

ដូចគ្នា​នឹង​ទំនាក់ទំនង​ស្នេហា​ដែរ​ បញ្ហា​គ្រួសារ​ក៏​គួរ​តែ​ស្ថិត​នៅ​តែ​រវាង​យើង​និង​គ្រួសារ។ ការចែករំលែក​ជាមួយ​នរណា​ម្នាក់​ដែល​មិន​អាច​ទុកចិត្ត​ មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​ចំពោះ​គ្រួសារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ជា​ការ​មិន​គោរព​គ្រួសារ​របស់​យើង​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖iheartintelligence

ចុចអាន៖ការចំណាយ​នៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!

ចុចអាន៖មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​នៅ​ចិន ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២៤ បង្ក​ក្ដី​បារម្ភ​រឿង​អត្រា​កំណើត

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​៤ថ្ងៃទៀត ទំនង​ដឹងច្បាស់​ថា ដំណើរ​ការចរចា​​​រឿងសង្គ្រាម​នៅអ៊ុយក្រែន​

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ប៉ែន បូណា៖ សមិទ្ធផលរបស់រដ្ឋាភិបាលដូចទៅនឹងពន្លឺព្រះអាទិត្យបំភ្លឺដែនដីគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

ជីវិតកម្សាន្ដ២២ នាទីutes មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋបាលស្រុកភ្នំក្រវាញ ចាប់ផ្តើមផាកពិន័យ ២ម៉ឺនរៀល ដល់៤សែនរៀល ចំពោះអ្នកចោលសំរាមផ្តេសផ្តាស

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម