KPT+
គំនូរ ៦ ផ្ទាំង បង្កប់អត្ថន័យជ្រៀលជ្រៅ ចាក់ដល់បេះដូងអ្នកទស្សនា
ផ្ទាំងគំនូរជាអ្វីមួយដែលមនុស្សគ្រប់គ្នានិយមគយគន់ និងឲ្យនិយមន័យខុសៗគ្នា ទៅតាមរូបភាពដែលបានឃើញ។យ៉ាងណាមិញ ក្នុងនេះដែរ កម្ពុជាថ្មីនឹងបង្ហាញពីផ្ទាំងគំនូរ ៦ ផ្ទាំង បានបង្កប់អត្ថន័យជ្រៀលជ្រៅ ចាក់ដល់បេះដូងអ្នកទស្សនា ឲ្យអន្លង់អន្លោចតាមដែរ។
១. ការបង្កើតអាដាមបុរសដំបូង – ម៉ៃខលអេនជែលឡូ (The Creation of Adam – Michelangelo)
គេស្គាល់យ៉ាងច្បាស់ថា ម៉ៃខលអេនជែលឡូ គឺជាវិចិត្រករពិសេស ស្ថាបត្យករ និងជាងចម្លាក់ម្នាក់។ មានមនុស្សមិនច្រើនទេដែលដឹងថា គាត់ក៏ជាអ្នកជំនាញផ្នែកកាយវិភាគវិទ្យា ដែលធ្លាប់ធ្វើកោសល្យវិច័យសព ដោយមានបំណងផលិតគំនូរជីវចល! គេជឿថា ម៉ៃខលអេនជែលឡូ បានបន្សល់ទុកនូវរូបភាពកាយវិភាគសាស្ត្របែបនេះ នៅពីក្រោយនៅក្នុងស្នាដៃជាច្រើនរបស់គាត់។ “ការបង្កើតអាដាមបុរសដំបូង” ដែលជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់នៅក្នុងវិហារ ស៊ីស្ទីន (Sistine)។
អ្នកខ្លះយល់ឃើញថា ព្រះដែលកំពុងពាក់អាវផាយហោះនោះ តំណាងឲ្យខួរក្បាលមនុស្ស ហើយថាវិចិត្រករវាយប្រហារសម្ងាត់លើការមើលងាយរបស់សាសនាចក្រចំពោះវិទ្យាសាស្ត្រ។ តាមពិតទៅ គាត់គ្រាន់តែចង់បង្ហាញពីការបង្កើតបុរសដំបូងតែប៉ុណ្ណោះ។
២. ហាងកាហ្វេ រាបស្មើនាពេលរាត្រី – វិនស៊ិនវេនហ្គោវ (Café Terrace at Night – Vincent Van Gogh)
ហាងកាហ្វេ រាបស្មើនាពេលរាត្រី បានគូរដោយលោក វិនស៊ិនវេនហ្គោវ នៅឆ្នាំ ១៨៨៨។ ថ្មីៗនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលអ្នកប្រាជ្ញអះអាងពីអត្ថន័យថាជា ការគោរពដល់គំនូរលោក លីអូណាដូដាវីនឈី “អាហារចុងក្រោយ” (Leonardo da Vinci’s The Last Supper)។ ប្រសិនបើអ្នកក្រឡេកមើលឲ្យជិត អ្នកអាចមើលឃើញថាផ្ទាំងគំនូរនោះ មានកន្លែងអង្គុយចំនួនដប់ពីរ ហើយអ្វីដែលអាចមើលឃើញថាជាឈើឆ្កាងនៅពីក្រោយតួសក់វែងកណ្តាល។
ទោះបីជាអត្ថន័យនេះ មិនបានបញ្ជាក់ពីម្ចាស់គំនូរផ្ទាល់ក៏ដោយ តែគាត់បានផ្ញើរសំបុត្រឲ្យបងប្រុសរបស់គាត់បន្ទាប់ពីបញ្ចប់ការគូរថា “ត្រូវការខ្លាំងណាស់, ឬគួរនិយាយថា តម្រូវការយ៉ាងខ្លាំងសម្រាប់សាសនា” (“tremendous need for, shall I say the word – for religion”) មើលទៅដូចជាសំដៅទៅលើគំនូរ “អាហារចុងក្រោយ” របស់លោក លីអូណាដូដាវីនឈី។
៣. អាហារចុងក្រោយ – លីអូណាដូដាវីនឈី (The Last Supper – Leonardo da Vinci)
វាជាការពិតដែលថា គំនូរដើម “អាហារចុងក្រោយ” ដោយ លីអូណាដូដាវីនឈី តែងតែទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០០៧ តន្ត្រីករអ៊ីតាលីម្នាក់បានអះអាងថា បានរកឃើញណោតភ្លេងនៅក្នុងគំនូរដែលធ្វើចេញជាភ្លេងបាន ៤០វិនាទីឯណោះ។ ណោតនោះត្រូវបានលាក់នៅក្នុងនំប៉័ងមូល និងក្នុងដៃសាវ័ក យើងអានវាពីស្ដាំទៅឆ្វេងតាមរបៀបសរសេររបស់វិចិត្រករ។ ខណៈពេលដែលទ្រឹស្ដីមិនត្រូវបានបញ្ជាក់ មនុស្សជាច្រើនជឿថាវាអាចទៅរួច ពីព្រោះ ដាវីនឈី គឺជាតន្ត្រីករដ៏ល្អម្នាក់។
៤. រូបបញ្ឈររបស់ប៊ីលឃ្លីនតុន – ណេលសិន ស្យែង (Portrait of Bill Clinton – Nelson Shanks)
នៅឆ្នាំ ២០០៦ អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល ឃ្លីនតុន បានបង្ហាញរូបគំនូរខ្លួនឯង ដែលគូរដោយវិចិត្រករជនជាតិអាមេរិក ណេលសិន ស្យែង។ វាបង្ហាញពីប្រធានាធិបតីឈរក្បែរចង្ក្រានកម្ដៅក្នុងការិយាល័យរាងពងក្រពើ។
ក្រឡេកមើលភ្លាម គំនូរនោះមិនសូវបង្ហាញអីច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ណេលសិន ស្យែង បានសារភាពថា គំនូរនេះបានបង្ហាញពីរឿងអាស្រូវ ម៉ូនីកា ឡាវីនស្គី (Monica Lewinsky) ដ៏អាក្រក់។ ដោយសារគាត់មិនអាចយករឿងអាស្រូវចេញពីគំនិតរបស់គាត់ទាំងស្រុងបាន លោក ស្យែង បានបញ្ចូលស្រមោលយ៉ាងល្អិតល្អន់ពីសំលៀកបំពាក់ទៅក្នុងគំនូរ – រ៉ូបនោះគឺ រ៉ូបរបស់ ម៉ូនីកា ឡាវីនស្គី ដែលក្លាយជាសញ្ញារឿងអាស្រូវអំឡុងឆ្នាំ១៩៩០។
៥. ឡានក្រុង – ហ្វ្រាយដា ខាឡូ (El Autobus – Frida Kahlo)
ក្នុងឆ្នាំ ១៩២៥ វិចិត្រករ ហ្វ្រាយដា ខាឡូ បានជួបគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង ដែលបណ្ដាលឲ្យនាងពិការរហូត។ ៤ឆ្នាំក្រោយ នាងបានគូររូបឡានក្រុងដែលមើលទៅជាសង្គមរបស់ប្រជាជនម៉ិកស៊ិកមាន មនុស្សគ្រប់ស្រទាប់វណ្ណៈអង្គុយលើឡានក្រុងធ្វើពីឈើ។ បើមើលឲ្យច្បាស់ទើបដឹងថាជាទិដ្ឋភាពនៅថ្ងៃដែលនាងជួបគ្រោះថ្នាក់នោះឯង។ មនុស្សស្រីដែលអង្គុយស្ដាំគឺជា ខាឡូ តែម្ដង ហើយបុរសដែលពាក្យអាវខៀវតំណាងឲ្យបុរសម្នាក់ដែលទាញដៃដែកចេញពីពោះរបស់ ខាឡូ បន្ទាប់ពីគ្រោះថ្នាក់។
៦. ម៉ាដូណា និង សេន ចូវ៉ានីណូ – ដូមីនីកូ ហ្គឺលឡេនដាយ៉ូ (The Madonna with Saint Giovannino – Domenico Ghirlandaio)
ទោះបីជាវិចិត្រករជនជាតិអ៊ីតាលី ដូមីនីកូ ហ្គឺលឡេនដាយ៉ូ បានគូររូប ម៉ាដូណា និង សេន ចូវ៉ានីណូ ក្នុងសតវត្សទី ១៥ ក៏ដោយ ក៏សិល្បៈពិសេសនេះបានធ្វើឱ្យអ្នកទស្សនាមានការងឿងឆ្ងល់រហូតមកដល់សព្វថ្ងៃនេះ។ ផ្ទាំងគំនូរដែលបង្ហាញពីម៉ាដូណាជាមួយព្រះយេស៊ូ ហាក់ដូចជាគ្មានអ្វីប្លែកពីធម្មតានោះទេ។ ប៉ុន្តែពេលមើលឲ្យកាន់តែជិត វាមានវត្ថុមិនស្គាល់អត្តសញ្ញាណហោះលើមេឃ និងបុរសឈរបាំងថ្ងៃម្នាក់។
ចំណុចនេះធ្វើឲ្យអ្នកចូលចិត្ត U.F.O ចាប់អារម្មណ៍ជាខ្លាំង៕
ប្រែសម្រួល៖ វារី
ចុចអាន៖គំនូររបស់វិចិត្រករ Picasso ដាក់ដេញថ្លៃបានតម្លៃ ១០៨,៩ លានដុល្លារ នៅ Las Vegas
ចុចអាន៖ផ្ទាំងគំនូរល្បីៗរបស់វិចិត្រករ Picasso មួយៗឃើញសាមញ្ញទេ តែតម្លៃវិញរាប់លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ