KPT+
ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ
ការសង្ស័យជារឿយៗកើតឡើង នៅពេលរៀបចំពិធីមង្គលការ ដូចជាមានអារម្មណ៍គួរឲ្យព្រួយបារម្ភថា ការរៀបការមិនមែនជាការផ្លាស់ប្ដូររដ៏ត្រឹមត្រូវ។ នៅពេលដែលជួបប្រទះវា ប្រាកដណាស់ អ្នកនឹងមិនស្រួលចិត្ត ហើយភ័យព្រួយកាន់តែខ្លាំងឡើង។

ប្រសិនបើមានការសង្ស័យ សូមមើលលក្ខខណ្ឌទាំង ៥ ខាងក្រោម មានហេតុផលដែលអ្នកគិតថា គួរតែលុបចោលអាពាហ៍ពិពាហ៍បែបនេះហើយ។
១ អ្នកប្រាថ្នាថា គាត់អាចផ្លាស់ប្ដូរបាន
អ្នកដឹងហើយថា មានរបស់ខ្លះនៅក្នុងខ្លួនគាត់ដែលមិនត្រូវចិត្តអ្នក។ ជាឧទាហរណ៍ គាត់ច្រើនតែនិយាយឈ្លើយ ខ្ជិល ចូលចិត្តពិធីជប់លៀង អួតអាង និងនិយមរបស់ប្រេនៗហួសសមត្ថភាពពេក។ ប៉ុន្តែអ្នកបិទភ្នែកខ្លួនឯង ហើយសង្ឃឹមថាគាត់នឹងចាកចេញពីទម្លាប់អាក្រក់នេះ បន្ទាប់ពីរៀបការរួច។ អ្នកត្រូវយល់ថា អាពាហ៍ពិពាហ៍មិនមែនជារឿងសាមញ្ញទេ។ វានឹងមានការឡើងចុះ ដែលអ្នកជួបក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ មិននឹកស្មានដល់ឡើយ។ ដូច្នេះ ចូរគិតឲ្យបានច្បាស់ អ្នកដែលយើងរៀបការ គឺជាមនុស្សដែលនៅជាមួយយើងពេញមួយជីវិត។ កុំគិតថាអ្នក ឬស្ថានភាពអាពាហ៍ពិពាហ៍ អាចផ្លាស់ប្ដូរវាបាន។ គាត់នឹងផ្លាស់ប្ដូរ លុះត្រាតែបុគ្គលនោះចង់តែប៉ុណ្ណោះ។ អត្តចរិតគឺជាអ្វីដែលអ្នកគួរគិតសិន មុនសម្រេចចិត្តការជាមួយគ្នា។
២ អ្នកនិងគាត់ មិនដែលពិភាក្សាលម្អិតអំពីអនាគតនៃជីវិត
មនុស្សមួយចំនួនមានការស្ទាក់ស្ទើរ ក្នុងការពិភាក្សាអំពីអនាគតច្រើនពេក ដោយសារតែពួកគេមានអារម្មណ៍ថា វាបាត់បង់មនោសញ្ចេតនារបស់ពួកគេ។ ពួកគេខ្លាចរារាំងការរំភើប ហើយបញ្ចប់ដោយមិនបានត្រៀមខ្លួន។ ការពិត គូស្នេហ៍ជាច្រើនបែកគ្នាដោយសារតែបញ្ហា ដែលពួកគេមិនដែលពិភាក្សាមុនពេលរៀបការ។ ជាឧទាហរណ៍ ទាក់ទងនឹងការចង់បានកូន ការចែករំលែកតម្លៃនៃការរស់នៅជាមួយគ្នា ផែនការលំនៅឋាន ដល់កិច្ចព្រមព្រៀងការងារផ្ទះ។ តើអ្នកចង់ឲ្យអនាគតភរិយារបស់អ្នក នៅតែធ្វើការក្នុងការិយាល័យទេ? តើអ្នកនិងគាត់នឹងជួលផ្ទះ ឬរស់នៅជាមួយឪពុកម្ដាយរបស់អ្នក បន្ទាប់ពីរៀបការហើយ? សំណួរទាំងនេះ គួរតែត្រូវបានពិភាក្សា មុនពេលរៀបការ ដើម្បីចៀសវាងជម្លោះនៅពេលក្រោយ។
៣ អ្នកនិងគាត់មិនដែលឆ្លងកាត់ការលំបាកជាមួយគ្នាទេ
គូស្វាមីភរិយាដែលរៀបការ នឹងចំណាយពេលច្រើនឆ្នាំក្នុងការកសាងគ្រួសារមួយ។ ក្នុងអំឡុងពេលនេះ បញ្ហាជាច្រើននឹងកើតឡើង។ គ្រួសារ ហិរញ្ញវត្ថុ អាជីព សូម្បីតែរឿងតូចតាច ដូចជាការដាក់កន្សែងលើគ្រែអាចបង្កបញ្ហា។ ដូច្នេះហើយ អ្នកមិនគួរឆ្លងកាត់បញ្ហាក្នុងជីវិត ហើយដោះស្រាយវាជាមួយគ្នា មុននឹងសម្រេចចិត្តរៀបការនោះទេ។ គ្រាដ៏លំបាកដែលមានក្នុងពេលណាត់ជួប គឺជារូបភាពតូចមួយនៃលក្ខខណ្ឌ ដែលនឹងត្រូវប្រឈមមុខនៅពេលរៀបការ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាក ដោយគ្មានជម្លោះហិង្សា នោះអ្នកនឹងមានដើមទុន ដើម្បីដោះស្រាយជាមួយនឹងលក្ខខណ្ឌកាន់តែស្មុគស្មាញ។ ម៉្យាងវិញទៀត ប្រសិនបើរាល់បញ្ហាចេះតែធំឡើងៗ ឬអ្នកតែងតែជ្រើសរើសដោះស្រាយដោយខ្លួនឯង តើអ្នកអាចក្លាយជាដៃគូជីវិត នៅថ្ងៃអនាគតដោយរបៀបណា?
៤ អ្នកនិងគាត់បានរៀបការដោយហេតុផលខុស
តើមូលហេតុអ្វី ដែលធ្វើឲ្យអ្នកចង់រៀបការ? តើពិតជាមកពីអ្នកនិងគាត់មែនទេ ឬមានគម្រោងរៀបការដោយសារតែអ្នកដទៃ? ប្រសិនបើអ្នករៀបការដោយសារតែឪពុកម្តាយ ក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកចង់ឲ្យអ្នករៀបការ នោះអ្នកពិតជាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីរៀបការនោះទេ។ ប្រសិនបើអ្នកសង្ឃឹមថា ការរៀបការជាមួយគ្រាប់ពូជនៃសេចក្តីស្រឡាញ់ហើយវានឹងកើនឡើងនោះ ឱកាសនេះ គឺអ្នកខុសទាំងស្រុងហើយ។ វាជាការប្រសើរ ក្នុងការពន្យារពេលរហូតដល់ស្នេហាពិតជារីកចម្រើន ហើយអ្នកត្រៀមខ្លួន ដើម្បីរស់នៅជាមួយគ្នា។ រៀបការយឺតឬលឿន លែងសំខាន់ៗរៀបការជាមួយអ្នកណា ដើម្បីអ្នកណា។
៥ គាត់កុហកអ្នក
ភាពបើកចំហ និងភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះដែលគូស្នេហ៍គ្រប់រូបគួរតែមាន។ ទោះក្នុងទម្រង់បែបណាក៏ដោយ ភាពមិនស្មោះត្រង់គឺជាបញ្ហាធំ។ ជាពិសេសប្រសិនបើការកុហក គឺនៅក្នុងទម្រង់នៃកិច្ចការមួយ។ ប្រសិនបើគាត់ធ្លាប់ធ្វើ វាទំនងជានឹងកើតឡើងម្តងទៀតនៅពេលណាមួយ។ ប្រហែលជាអ្នកអាចអត់ទោសការកុហក ប៉ុន្តែវាពិបាកនឹងបំភ្លេចណាស់។ កុំបណ្តោយឲ្យបញ្ហានេះ ក្លាយជាបន្លាក្នុងគ្រួសារ។ ដូច្នេះគិតម្ដងទៀតថាតើមនុស្សដែលអ្នកនឹងរៀបការ ធ្លាប់ក្បត់អ្នកឬអត់? ការសង្ស័យ ជារឿងធម្មជាតិ ដែលធ្លាប់មានមុនពេលរៀបការ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរឿងទាំង ៥ នេះ ស្ថិតនៅក្នុងទំនាក់ទំនងរបស់អ្នក ការពន្យារពេល ឬការលុបចោលពិធីរៀបការ ពេលខ្លះអាចជាជម្រើសដ៏ល្អបំផុត។ សូមចងចាំទុកថា អាពាហ៍ពិពាហ៍មិនមែនជាហ្គេមលេងមួយឆាវឡើយតែវាជាអនាគតទៅមុខជាមួយមនុស្សដែលយើងស្រលាញ់ច្បាស់លាស់។ មុនរៀបការ សួរបេះដូងខ្លួនឯងសិនថា ចង់បានអ្វីទៅជាមួយដៃគូ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី តទល់ ជាមួយស្វាមីពូកែផិតក្បត់
ចុចអាន៖យុវវ័យដែលនៅលីវ នឹងទទួលបានអត្ថប្រយោជន៍ទាំង ១២ នេះក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?