Connect with us

KPT+

មូលហេតុដែល KPT ចង់ឱ្យគិតពីរដងសិនមុនសម្រេចចិត្ត​ទិញរថយន្ត Ferrari

បានផុស

នៅ

រថយន្ត Ferrariជា​ប្រភេទ​ឡាន​ស្ព័រដ៏ប្រណីតរបស់អ៊ីតាលីដែលមានមូលដ្ឋានរោងចក្រធំនៅ Maranello ។

អ្នកមាន​គ្រប់គ្នា កាលនៅយុវវ័យ​រមែង​ចង់បានវា។

Ferrari បានរះលើឆាក Formula 1 Grand Prix ហើយធ្លាប់ឈ្នះពានរង្វាន់ជើងឯកកម្រិត​របស់ពិភពលោកដល់ទៅ១៦ដង គឺថា​វាគ្មានគូរប្រៀបទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំអាន​ដល់ត្រង់ណេះរមូរពោះចង់លក់ដីមួយ​ដុំទិញជិះលម្អភ្នំពេញណា៎ ស្តាប់សិន ស្តាប់សិន!

ទោះយ៉ាងណាក៏ដោយ KPT មានហេតុផលទំាងនេះក្នុងការ​ហាមមិនឱ្យទិញ។

១ វា​ពិបាកក្នុងការបើកបរ

ទិញរថយន្តស្ព័រជំនួសឱ្យឡានធម្មតា? មូលហេតុចម្បងគឺដោយសារតែពេញចិត្ត​លឿនតែប៉ុណ្ណឹង គឺវាប៉ុណ្ណឹងឯង  រថយន្តស្ពរ័ណាមួយ ក៏ត្រូវបានបង្កើតឡើងតាមរបៀបឌីណាមិកដ៏វិលលឿនបំផុត តែរឿង​ខកចិត្ត​ធំគឺវាមិនត្រូវនឹងផ្លូវធម្មតាទូទៅទេ។ ឡានគួរយកមកជាជំនិះ ដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត ចំណែក Ferrari ដែលដឹកមនុស្សតាម​បាន​តែម្នាក់យកមកឡូយហើយទុកចោលក្នុងការ៉ាស? មានឡានទំនើបៗ ជាច្រើនទៀតដែលសាកសមនឹងមុខងារធ្វើដំណើរដូចជា Porsche និង Rolls-Royce ជាដើម។ សង្កាត់ល្អឥតខ្ចោះសម្រាប់ម្ចាស់រថយន្តស្ព័រគឺនៅកន្លែងណាដែលស្ងាត់និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ មាំៗ រលូនដូចសូត្រ​ ។

២ តម្លៃថែទំាង​ជួសជុលងងឹតមុខស្លុប

យោងតាម RockAuto ម្ចាស់រថយន្ត Ferrari ត្រូវឲ្យថ្លៃឈ្នួលពលកម្មជាមធ្យម ១៥០ ដុល្លារក្នុងមួយម៉ោងសម្រាប់កម្មករជួសជុលវា​ ហើយពិបាករកសេវាកម្មនេះបំផុត។

នេះជាហេតុផលទូទៅដែលអ្នកឆ្លាតភាគច្រើន​គេមិនត្រដរ​ទៅទិញឡានប្រណីតយកមកល្វីងមាត់ទេ ប្រសិនមិនមានលុយ​ហៀរហោប៉ៅចាយមិនចេះ​ស្ងួត។  សម្រាប់រថយន្ត Ferrari វាកាន់តែយ៉ាប់យ៉ឺនជាង Rolls Royce ឬ BMW ព្រោះថាការថតដាក់ Instagram​ តែមួយបុស្តិ៍ វាបាន​Likes ច្រើនហើយ ប៉ុន្តែ​នៅក្រៅ ដើម្បីថែឡាននេះ ពីមួយខែទៅមួយខែឱ្យនៅល្អដដែលដោយមិនមានខូចខាតចំណាយប្រាក់ច្រើនណាស់ប្រាក់ងងឹតមុខ ឧទាហរណ៍ ប្រេងប្តូរ​សម្រាប់ឡានម៉ាក Ferrari F430 មានតម្លៃប្រហែល ៥០០ ដុល្លារឯអាប៉ិ Ferrari F355 វិញប្តូរម្តង ១០០០ ដុល្លារ។

៣ គុណវិបត្តិច្រើនណាស់បង្កប់នៅក្នុងលក្ខណៈពិសេស

ចំណុចខ្សោយមួយធំ​ដែរ​នៅក្នុងរថយន្តស្ព័រ Ferrari គឺការប្រឈម​នឹងគ្រោះថ្នាក់ ងាយឆាបឆេះណាស់។ ​ជាក់ស្តែងកាលឆ្នាំ ២០១២ ម៉ាក Ferrari 458 ចំនួនជាង ១០០០ ត្រូវបានប្រមូលយកចូលវិញដោយសារតែបញ្ហាងាយឆាបឆេះ។ ការដែលគេនិយម​បិទដើម្បីទប់ផ្នែកខាងក្នុងរបស់​រថយន្តម៉ូឌែលនោះ ដែលបានប្រែក្លាយទៅហេតុ​ដែលជាងាយបណ្តាលឱ្យឆេះឡានទំាង​មូលបាន។ ទោះ​បញ្ហានេះត្រូវបានក្រុមហ៊ុនចេញមុខទទួលខុសត្រូវ ដូចជាករណី Samsung Note7 ដែរ​តែវាបានខូចឈ្មោះមិនតិចឡើយ។ មនុស្សរាប់លាននាក់គិតថា ទិញ Ferrari ជីវិតនិង​ប្រឈមនឹងហានិភ័យ។

៤ ឈ្មោះខ្លាំងជាងគេ​ក្នុងលោក តែលក់ចាញ់​ Lamborghini

មែនហើយ Ferrari ឈ្នះពានរង្វាន់ជើងឯកពិភពលោកចំនួនដប់ប្រាំមួយពាន់ ព្រោះវាតែង​ទទួលបានជោគជ័យបំផុតក្នុងការប្រណាំង។ ប្រភពពី Formula 1។ ភាពជោគជ័យរបស់ Ferrari នៅក្នុង Formula 1 មានប្រវត្តិជាមួយអ្នកបើកបរល្បីៗ ដូចជា Niki Lauda, ​​Gilles Villeneuve, Alain Prost, Michael Schumacher, Fernando Alonso, Kimi Raikkonen ។ល។ រថយន្ត Ferrari 250 GTO ត្រូវបានលក់ក្នុងតម្លៃ ៥២ លានដុល្លារ។

មិនមានអ្វីប្លែកទេ ប្រសិនយើង​ដឹងពីការចូលចិត្ត​ប្រមូលទិញ​វត្ថុបុរាណដែលធ្លាប់មានប្រវត្តិមិនអាចកាត់ថ្លៃលើទីលានប្រណាំង​ទំាងនេះ ប៉ុន្តែ​សំខាន់ថា​ យុទ្ធសាស្ត្រទីផ្សារ រូបមន្ត 1 Grand Prix របស់ពួកគេ​អាច​ឈរមាំក្នុងពិភព​ទីផ្សារ​ឡានទំនើបយូរប៉ុណ្ណាដែរ? ប្រភពពី Corpo.ferrari.com បង្ហាញការ​​ចាប់អារម្មណ៍អំពីភាគហ៊ុនរបស់ Ferrari នៅលើទីផ្សារនាពេលថ្មីៗនេះ ព្រោះ​អ្នកជំនាញគិតថាក្រុមហ៊ុននេះ​នឹងមានបញ្ហា។ ជារៀងរាល់ឆ្នាំរថយន្ត Ferrari លក់បានតែប្រមាណ ៧០០០ គ្រឿងប៉ុណ្ណោះ ខណៈឡាំបូលោតដល់ជាង ៩ ពាន់គ្រឿង។  ដូច្នេះ​មធ្យោបាយតែមួយគត់ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ គឺតាមរយៈការដំឡើងថ្លៃរថយន្ត។ មធ្យោបាយអាងពាននិងយីហោមួយនេះមិនទាន់​បានប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុននៅឡើយទេ ប៉ុន្តែវានៅតែជាការព្រួយបារម្ភសម្រាប់ម្ចាស់ភាគហ៊ុន។ ចំណែក​ប្រភពពី jalopnik.com ឱ្យដឹងថា ​រថយន្ត Ferrari តម្លៃថោកបំផុតក៏ចាប់ពី ២០ ម៉ឺនដុល្លារដែរ​ ប៉ុន្តែវាពិបាករកអ្នកសាងបន្ត ហើយ​បើលក់ជាជជុះគឺ​តម្លៃចុះខ្លាំង​បះជើង។

ទិញអត់?

កុំភ័យថា​គេប្តឹង KPT ណា៎ និយាយតែការពិត​ ហើយ​ក៏​អត់ទាន់មាន​ឡានម៉ាកប្រណីតណា​មកផ្សាយពាណិជ្ជកម្មជាមួយ​នៅឡើយ​ដែរ ឯករាជ្យច្បាស់ណាស់ !

ចងក្រងដោយ៖ ព្រូឡាន

ចុចអាន៖ មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

ចុចអាន៖ ជិះឡានអម្បូរ Rolls Royce គឺ Life Style អភិជនសម័យ​ឌីជីថលដែលអ្នកណាក៏​ចង់មើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម