KPT+
មូលហេតុដែល KPT ចង់ឱ្យគិតពីរដងសិនមុនសម្រេចចិត្តទិញរថយន្ត Ferrari
រថយន្ត Ferrariជាប្រភេទឡានស្ព័រដ៏ប្រណីតរបស់អ៊ីតាលីដែលមានមូលដ្ឋានរោងចក្រធំនៅ Maranello ។
អ្នកមានគ្រប់គ្នា កាលនៅយុវវ័យរមែងចង់បានវា។
Ferrari បានរះលើឆាក Formula 1 Grand Prix ហើយធ្លាប់ឈ្នះពានរង្វាន់ជើងឯកកម្រិតរបស់ពិភពលោកដល់ទៅ១៦ដង គឺថាវាគ្មានគូរប្រៀបទេ។
កុំអានដល់ត្រង់ណេះរមូរពោះចង់លក់ដីមួយដុំទិញជិះលម្អភ្នំពេញណា៎ ស្តាប់សិន ស្តាប់សិន!
ទោះយ៉ាងណាក៏ដោយ KPT មានហេតុផលទំាងនេះក្នុងការហាមមិនឱ្យទិញ។
១ វាពិបាកក្នុងការបើកបរ
ទិញរថយន្តស្ព័រជំនួសឱ្យឡានធម្មតា? មូលហេតុចម្បងគឺដោយសារតែពេញចិត្តលឿនតែប៉ុណ្ណឹង គឺវាប៉ុណ្ណឹងឯង រថយន្តស្ពរ័ណាមួយ ក៏ត្រូវបានបង្កើតឡើងតាមរបៀបឌីណាមិកដ៏វិលលឿនបំផុត តែរឿងខកចិត្តធំគឺវាមិនត្រូវនឹងផ្លូវធម្មតាទូទៅទេ។ ឡានគួរយកមកជាជំនិះ ដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត ចំណែក Ferrari ដែលដឹកមនុស្សតាមបានតែម្នាក់យកមកឡូយហើយទុកចោលក្នុងការ៉ាស? មានឡានទំនើបៗ ជាច្រើនទៀតដែលសាកសមនឹងមុខងារធ្វើដំណើរដូចជា Porsche និង Rolls-Royce ជាដើម។ សង្កាត់ល្អឥតខ្ចោះសម្រាប់ម្ចាស់រថយន្តស្ព័រគឺនៅកន្លែងណាដែលស្ងាត់និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ មាំៗ រលូនដូចសូត្រ ។
២ តម្លៃថែទំាងជួសជុលងងឹតមុខស្លុប
យោងតាម RockAuto ម្ចាស់រថយន្ត Ferrari ត្រូវឲ្យថ្លៃឈ្នួលពលកម្មជាមធ្យម ១៥០ ដុល្លារក្នុងមួយម៉ោងសម្រាប់កម្មករជួសជុលវា ហើយពិបាករកសេវាកម្មនេះបំផុត។
នេះជាហេតុផលទូទៅដែលអ្នកឆ្លាតភាគច្រើនគេមិនត្រដរទៅទិញឡានប្រណីតយកមកល្វីងមាត់ទេ ប្រសិនមិនមានលុយហៀរហោប៉ៅចាយមិនចេះស្ងួត។ សម្រាប់រថយន្ត Ferrari វាកាន់តែយ៉ាប់យ៉ឺនជាង Rolls Royce ឬ BMW ព្រោះថាការថតដាក់ Instagram តែមួយបុស្តិ៍ វាបានLikes ច្រើនហើយ ប៉ុន្តែនៅក្រៅ ដើម្បីថែឡាននេះ ពីមួយខែទៅមួយខែឱ្យនៅល្អដដែលដោយមិនមានខូចខាតចំណាយប្រាក់ច្រើនណាស់ប្រាក់ងងឹតមុខ ឧទាហរណ៍ ប្រេងប្តូរសម្រាប់ឡានម៉ាក Ferrari F430 មានតម្លៃប្រហែល ៥០០ ដុល្លារឯអាប៉ិ Ferrari F355 វិញប្តូរម្តង ១០០០ ដុល្លារ។
៣ គុណវិបត្តិច្រើនណាស់បង្កប់នៅក្នុងលក្ខណៈពិសេស
ចំណុចខ្សោយមួយធំដែរនៅក្នុងរថយន្តស្ព័រ Ferrari គឺការប្រឈមនឹងគ្រោះថ្នាក់ ងាយឆាបឆេះណាស់។ ជាក់ស្តែងកាលឆ្នាំ ២០១២ ម៉ាក Ferrari 458 ចំនួនជាង ១០០០ ត្រូវបានប្រមូលយកចូលវិញដោយសារតែបញ្ហាងាយឆាបឆេះ។ ការដែលគេនិយមបិទដើម្បីទប់ផ្នែកខាងក្នុងរបស់រថយន្តម៉ូឌែលនោះ ដែលបានប្រែក្លាយទៅហេតុដែលជាងាយបណ្តាលឱ្យឆេះឡានទំាងមូលបាន។ ទោះបញ្ហានេះត្រូវបានក្រុមហ៊ុនចេញមុខទទួលខុសត្រូវ ដូចជាករណី Samsung Note7 ដែរតែវាបានខូចឈ្មោះមិនតិចឡើយ។ មនុស្សរាប់លាននាក់គិតថា ទិញ Ferrari ជីវិតនិងប្រឈមនឹងហានិភ័យ។
៤ ឈ្មោះខ្លាំងជាងគេក្នុងលោក តែលក់ចាញ់ Lamborghini
មែនហើយ Ferrari ឈ្នះពានរង្វាន់ជើងឯកពិភពលោកចំនួនដប់ប្រាំមួយពាន់ ព្រោះវាតែងទទួលបានជោគជ័យបំផុតក្នុងការប្រណាំង។ ប្រភពពី Formula 1។ ភាពជោគជ័យរបស់ Ferrari នៅក្នុង Formula 1 មានប្រវត្តិជាមួយអ្នកបើកបរល្បីៗ ដូចជា Niki Lauda, Gilles Villeneuve, Alain Prost, Michael Schumacher, Fernando Alonso, Kimi Raikkonen ។ល។ រថយន្ត Ferrari 250 GTO ត្រូវបានលក់ក្នុងតម្លៃ ៥២ លានដុល្លារ។
មិនមានអ្វីប្លែកទេ ប្រសិនយើងដឹងពីការចូលចិត្តប្រមូលទិញវត្ថុបុរាណដែលធ្លាប់មានប្រវត្តិមិនអាចកាត់ថ្លៃលើទីលានប្រណាំងទំាងនេះ ប៉ុន្តែសំខាន់ថា យុទ្ធសាស្ត្រទីផ្សារ រូបមន្ត 1 Grand Prix របស់ពួកគេអាចឈរមាំក្នុងពិភពទីផ្សារឡានទំនើបយូរប៉ុណ្ណាដែរ? ប្រភពពី Corpo.ferrari.com បង្ហាញការចាប់អារម្មណ៍អំពីភាគហ៊ុនរបស់ Ferrari នៅលើទីផ្សារនាពេលថ្មីៗនេះ ព្រោះអ្នកជំនាញគិតថាក្រុមហ៊ុននេះនឹងមានបញ្ហា។ ជារៀងរាល់ឆ្នាំរថយន្ត Ferrari លក់បានតែប្រមាណ ៧០០០ គ្រឿងប៉ុណ្ណោះ ខណៈឡាំបូលោតដល់ជាង ៩ ពាន់គ្រឿង។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ គឺតាមរយៈការដំឡើងថ្លៃរថយន្ត។ មធ្យោបាយអាងពាននិងយីហោមួយនេះមិនទាន់បានប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុននៅឡើយទេ ប៉ុន្តែវានៅតែជាការព្រួយបារម្ភសម្រាប់ម្ចាស់ភាគហ៊ុន។ ចំណែកប្រភពពី jalopnik.com ឱ្យដឹងថា រថយន្ត Ferrari តម្លៃថោកបំផុតក៏ចាប់ពី ២០ ម៉ឺនដុល្លារដែរ ប៉ុន្តែវាពិបាករកអ្នកសាងបន្ត ហើយបើលក់ជាជជុះគឺតម្លៃចុះខ្លាំងបះជើង។
ទិញអត់?
កុំភ័យថាគេប្តឹង KPT ណា៎ និយាយតែការពិត ហើយក៏អត់ទាន់មានឡានម៉ាកប្រណីតណាមកផ្សាយពាណិជ្ជកម្មជាមួយនៅឡើយដែរ ឯករាជ្យច្បាស់ណាស់ !
ចងក្រងដោយ៖ ព្រូឡាន
ចុចអាន៖ មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា
ចុចអាន៖ ជិះឡានអម្បូរ Rolls Royce គឺ Life Style អភិជនសម័យឌីជីថលដែលអ្នកណាក៏ចង់មើល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?