KPT+
បុគ្គល ១០ រូប ជាប់ឈ្មោះជាមនុស្សមានប្រជាប្រិយភាពបំផុត ក្នុងឆ្នាំ ២០២២ នេះ
នៅលើពិភពលោក មានតារាល្បីៗជាច្រើន ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ដោយសារតែអាជីពរបស់ខ្លួន។ ពួកគេទាំងនោះ អាចរកចំណូលបានច្រើនក្រាស់ក្រែល រហូតខ្លះ បានក្លាយជាសេដ្ឋីទាំងវ័យក្មេងថែមទៀត។
ទន្ទឹមនេះដែរ យើងខ្ញុំនឹងបង្ហាញជូនប្រិយមិត្តអ្នកអានរបស់កម្ពុជាថ្មី ពីតារាល្បីៗ ដែលត្រូវបានគេចាត់ថ្នាក់ថា ជាកំពូលតារាមានប្រជាប្រិយភាព និងជោគជ័យបំផុតនាឆ្នាំនេះ។
១០ Gigi Hadid

តារាបង្ហាញម៉ូដអាមេរិករូបនេះ កើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៩៥ ក្នុងទីក្រុង Los Angeles។ នាងចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដនៅអាយុ ២ឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០១៣ Gigi បានធ្វើការឱ្យ IMG Models ហើយនាងបានចូលក្នុងចំណាត់ថ្នាក់តារាម៉ូដែល កំពូលទាំង ៥០ នៅ model.com ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ នាងបានបង្ហាញខ្លួន ៣៥ដង នៅលើក្របមុខទស្សនាវដ្តី Vogue ។
៩ Justin Bieber

ជាតារាចម្រៀង អ្នកនិពន្ធ និងតារាសម្ដែងមកពីកាណាដា។ គាត់កើតនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៩៤។ Justine ចាប់ផ្ដើមច្រៀងនៅអាយុ ១៣ ឆ្នាំ ពេលដែលអ្នកគ្រប់គ្រងទេពកោសល្យ Scooter Braun បានមើលវីដេអូចម្រៀង Cover របស់គាត់នៅលើ YouTube។ បន្ទាប់មក គាត់ទទួលបានឱកាសដើម្បីធ្វើការជាមួយ RBMG Records ក្នុងឆ្នាំ ២00៨ ។ បច្ចុប្បន្ននេះ Justin Bieber មានវ័យ ២៦ ឆ្នាំ និងជាតារាល្បីមួយរូប នៅលើពិភពលោក។
៨ Lionel Messi

កំពូលកីឡាករបាល់ទាត់រូបនេះ កើតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៩៨៧ នៅទីក្រុង Rosario ប្រទេសអាហ្សង់ទីន ។ គាត់បានឈ្នះពានរង្វាន់ Ballon D’Or ចំនួន ៦ ដង និងពានរង្វាន់ស្បែកជើងមាសអឺរ៉ុបចំនួន ៦ ដងសម្រាប់ការលេងដ៏អស្ចារ្យរបស់គាត់។ គាត់ក៏ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីជាកីឡាករបាល់ទាត់ម្នាក់ ដែលមានបំផុតក្នុងពិភពលោកផងដែរ។
៧ Cristiano Ronaldo

Ronaldo កើតនៅថ្ងៃទី ៥ ខែកុម្ភៈ ១៩៨៥ ហើយបច្ចុប្បន្នកំពុងលេងឱ្យក្លឹបបិសាចក្រហម Manchester United។ គាត់គឺជាកីឡាករបាល់ទាត់ល្អបំផុត ដែលមិនធ្លាប់មាននៅក្នុងពិភពលោក ដោយបានឈ្នះពានរង្វាន់ជាច្រើន សម្រាប់ការលេងកីឡាបាល់ទាត់ដ៏អស្ចារ្យ។ បច្ចុប្បន្ន Ronaldo មានគណនី Twitter ដោយមានអ្នកតាមដានច្រើនជាងគេ និងគណនីហ្វេសប៊ុកដែលមានប្រជាប្រិយបំផុត ។ យ៉ាងណាមិញ គ្មានការសង្ស័យទេ ដែលគាត់ជាប់ជាបុគ្គលល្បីល្បាញជាងគេ នៅលើពិភពលោក នៃឆ្នាំ ២០២២ នេះ។
៦ Kylie Jenner

នាងជាតារាម៉ូដែល និងជាស្ត្រីជំនួញ ដោយជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ នាងកើតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩៧ និងជាប់ឈ្មោះក្នុងចំណោមស្ត្រីកំពូលទាំង ១០ ដែលមានរូបរាងទាក់ទាញបំផុតក្នុងពិភពលោក។ នាងក៏ជាម្ចាស់ក្រុមហ៊ុន Kylie Cosmetics ហើយទ្រព្យសម្បត្តិបច្ចុប្បន្នរបស់នាងមានជាង ១ ពាន់លានដុល្លារ រហូតជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុត នៅលើពិភពលោក។
៥ Taylor Swift

នាងជាអ្នកនិពន្ធចម្រៀងជនជាតិអាមេរិកដ៏ល្បីនៅទូទាំងពិភពលោក។ នោះហើយជាមូលហេតុដែលនាងត្រូវបានគេសរសើរថា ជាអ្នកចំរៀងស្រីម្នាក់ដែលពេញនិយមបំផុត។ នាងមានកំណត់ត្រាប្លែកមួយនៃអាល់ប៊ុមដែលលក់បាន ១៥០ លានក្នុងមួយថ្ងៃនៅទូទាំងពិភពលោក។ យោងតាមកំណត់ត្រាឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធរបស់នាង មានចំនួនជាង ៣៦០លានដុល្លារ។ Taylor មានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យនាងស្ថិតក្នុងចំណោមតារាល្បីៗក្នុងពិភពតន្ត្រី។
៤ Robert Downey Jr

Robert ក៏ជាតារាសម្ដែងល្បីឈ្មោះមួយរូប និងកើតនៅថ្ងៃទី ៤ ខែមេសាឆ្នាំ ១៩៦៥ ហើយបានចាប់ផ្ដើមអាជីពសម្ដែងនៅអាយុទើបតែ ៥ឆ្នាំ។ នៅចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ គាត់ត្រូវបានគេស្គាល់ថា ជាអ្នកមានម្នាក់ក្នុងចំណោមតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតនៅហូលីវូដ។ ទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្នរបស់គាត់ មានចំនួនជាង ៣០០លានដុល្លារ។ ដូច្នេះគាត់គឺជាតារាសម្តែងហូលីវូដ ដែលទទួលបានជោគជ័យបំផុត នៅលើពិភពលោក។
៣ Scarlett Johansson

ចាប់តាំងពីឆ្នាំ ២០១៨ Scarlett គឺជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុត ហើយបានឈ្នះពានរង្វាន់ជាច្រើនដូចជាពានរង្វាន់ Bafta និងរង្វាន់សម្រាប់ការងារដែលលេចធ្លោ។ នាងក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Golden Globe និងពានរង្វាន់កម្មវិធី Academy ចំនួន ២ ។ Scarlett បានដើរតួក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង Black Widow, The Avengers film series, Ghost World, The Prestige, Lost in Translation, and Anywhere I Lay my head។
២ Shah Rukh Khan

តារារូបនេះ គឺជាស្តេចឧស្សាហកម្មរបស់ឥណ្ឌា គាត់មានអ្នកគាំទ្រយ៉ាងច្រើនពាសពេញពិភពលោក ជាពិសេសនៅអាមេរិក អាល្លឺម៉ង់ និងចិន។ មកដល់ពេលនេះ Shah Rukh បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ ហើយ។ នៅឆ្នាំ ១៩៩២ គាត់បានចាប់ផ្ដើមអាជីពសម្ដែង នៅក្នុងខ្សែភាពយន្ត Deewana ហើយដ៏មានខ្សែភាពយន្តល្បីជាច្រើនរបស់គាត់ដូចជា Baziger, Chenwai, Dilwale, Kuch Kuch Hota Hai, ទ្រព្យសម្បត្តិរបស់គាត់មានច្រើនជាង ៦០០ លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាតារាសម្ដែងឥណ្ឌា មានជាងគេ។
១ Dwayne Johnson

តារាសម្តែងអាមេរិកាំងនេះ ជាអ្នកជំនួញ និងជាអតីតកីឡាកាស គាត់បានកើតនៅថ្ងៃទី ២ ខែឧសភាឆ្នាំ ១៩៧២។ មុនពេលចូលក្នុងអាជីពសម្ដែង គាត់ធ្លាប់ជាអ្នកកីឡាករនៅក្នុង WWE ។ យោងតាមរបាយការណ៍បញ្ជាក់ថា បានរកប្រាក់បានជាង ១០,៥ ពាន់លានដុល្លារ។ ដូច្នេះ គ្មានការសង្ស័យទេ បច្ចុប្បន្នគាត់ គឺជាអ្នកសំដែងដែលមានចំណូលខ្ពស់បំផុតនៅហូលីវូដ៕
ប្រែសម្រួល៖ សិលា
ចុចអាន៖តារាស្រី ៥ រូប ល្បីល្បាញថាស្អាត និងកំពុងអង្រួនលើឆាកដើរម៉ូដអន្តរជាតិមិនធម្មតា
ចុចអាន៖ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា