KPT+
បុរសម្នាក់ចំណាយពេល ៣០ឆ្នាំ ប្រមូលសំបកសត្វសមុទ្រមកច្នៃជាផ្ទះបុរាណ មានតែ១គត់លើលោក
យើងធ្លាប់តែឃើញគេយកសំបកខ្យងខ្ចៅទៅច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ជូនភ្ញៀវទេសចរនៅរមណីយដ្ឋានផ្សេងៗ ជាពិសេសតំបន់សមុទ្រ។ យើងប្រហែលមិនធ្លាប់នឹកស្មានទេថា បុរសជនជាតិចិនម្នាក់បានប្រែក្លាយសំបកខ្យងខ្ចៅសមុទ្រ ច្នៃជាផ្ទះបុរាណដ៏ស្រស់ស្អាត។

ដោយក្តីស្រឡាញ់ដ៏ធំធេងចំពោះមាតុភូមិ និងសមុទ្រ លោក Xiao Yongsheng បានធ្វើដំណើរគ្រប់ទីកន្លែងអស់រយៈពេល ៣០ឆ្នាំ ដើម្បីប្រមូលសំបកងាវ ខ្យង ខ្ចៅ លៀស និងគ្រំសមុទ្រជាង ១លានសំបក មកបិត និងតុបតែងក្នុងផ្ទះបែបបុរាណចិនមួយខ្នង ដែលមានទំហំ ១,៥០០ ម៉ែត្រការ៉េ។

លោក Xiao Yongsheng បច្ចុប្បន្នរស់នៅលើកោះ Lingshan ក្រុង Qingdao ខេត្តសានទុង (Shandong) ប្រទេសចិន។ ដោយសារស្រឡាញ់សមុទ្រ និងសំបកសត្វសមុទ្រខ្លាំងពេក បុរសវ័យ ៥០ឆ្នាំរូបនេះ បានប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រមូលសំបកសត្វពីឆ្នេរ នៅតាមកន្លែងផ្សេងៗដែលគាត់បានទៅលេង រួចយកវាមកសង់ជាផ្ទះ ដែលមានលក្ខណៈពិសេសប្លែកពីគេ។
ផ្ទះបុរាណ១ខ្នងនេះ ជាការរួមបញ្ចូលគ្នារវាងរចនាបថចិន និងលោកខាងលិច ដោយច្នៃប្រឌិតឱ្យលេចេញជារូបរាងខ្យងសមុទ្រ មានតែមួយគត់លើលោក។ ក្រៅពីជញ្ជាំងខាងក្រៅដែលបិតសុទ្ធតែសំបកសត្វសមុទ្រ គ្រប់ជ្រុងខាងក្នុងក៏ត្រូវបានភ្ជាប់ដោយសំបកខ្យងខ្ចៅ និងសូម្បីតែដំបូលក៏មានបិតជាច្រើនផងដែរ។

បច្ចុប្បន្ន ផ្ទះបុរាណមួយខ្នងនេះមិនត្រឹមតែក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើននោះទេ វាថែមទាំងជួយលើកស្ទួយវប្បធម៌របស់ចិនទៀតផង៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ អំបិលល្អជាងគេលើលោក តម្លៃកប់ពពក ១គីឡូក្រាមរាប់រយដុល្លារ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ