Connect with us

KPT+

រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​មហាសេដ្ឋី​ក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK

បានផុស

នៅ

Kishin RK ជាកូនប្រុសតែមួយរបស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរីលោក Raj Kumar ។ កូនទោល​រូប​នេះ​ក្លាយ​ជាមហាសេដ្ឋីក្មេងបំផុតរបស់ប្រទេសសិង្ហបូរី ត្រឹម​វ័យ ៣៧ ឆ្នាំ​ប៉ុណ្ណោះ។ តើលោករកទ្រព្យបានខ្លួនឯងឬដោយសារមរតកពីឪពុក? តើ​មាន​អាថ៌កំបាំង​អ្វីខ្លះ​ធ្វើ​ឲ្យ​លោកជោគជ័យ?

១. លោកបានទិញផ្ទះល្វែងដំបូង​ តាំងពីអាយុ ១២ ឆ្នាំ

លោក​មិន​បាន​ប្រាប់ថា ប្រាក់ទិញផ្ទះបានពីឪពុក​ឧបត្ថម្ភ​ឬ​យ៉ាងណាឡើយ ប៉ុន្តែ Kishin និយាយ​ថា ឪពុក​របស់​លោក​បាន​តម្រែតម្រង់រហូតមក ហើយ​ឪពុក​របស់​លោក​តែងតែ​នាំលោក​ទៅ​ចូលរួម​ប្រជុំ​អចលនទ្រព្យ​ដោយ​ផ្ទាល់ ដូច្នេះ​មហាសេដ្ឋីវ័យក្មេង​អាច​រៀន​បន្ថែម​ច្រើន​ទាក់ទិន​អាជីវកម្ម​បែបគ្រួសារ។

២. លោក​ចាប់ដៃគូជាមួយឪពុក តែបើកជំនួញផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kishin ចាប់ផ្តើម​រៀនពី​អចលនទ្រព្យ​នៅ​ក្នុងក្រុមហ៊ុន​ឪពុកច្រើនមែនទែន! ប៉ុន្តែ​លោក​នៅ​តែ​ទទួលការ​បណ្ដុះបណ្ដាល​ច្រើនទៀត។ នៅអាយុ ១៨ ឆ្នាំ លោក​សម្រេចចិត្តលក់​ផ្ទះល្វែង​មួយ​ដែល​ឪពុកម្ដាយ​បាន​ប្រគល់​ឲ្យ​ដើម្បី​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន គឺ​ក្រុមហ៊ុន RB Capital ។

ផ្ទុយពីក្រុមហ៊ុនឪពុកដែលផ្តោតលើការទិញនិងកំណត់ទីតាំងអចលនទ្រព្យ ក្រុមហ៊ុន RB Capital ផ្ដោត​លើ​ការ​អភិវឌ្ឍអចលនទ្រព្យបន្ថែមពីលើនោះទៀត។ ទោះយ៉ាងណា មិន​យូរ​ប៉ុន្មាន​ទាំង​ឪពុកនិងកូនដឹងថា ពួកគេអាចរីកចម្រើនអាជីវកម្មកាន់​តែ​ខ្លាំង​ដោយ​ធ្វើការ​ជាមួយគ្នា​លើ​គម្រោងផ្សេងៗ។ ឪពុក​កូន​ពីរនាក់​នេះ​ត្រូវ​បានគេស្គាល់ថា ជាម្ចាស់​ដី​នាំ​មុខ​គេ​នៅ​ប្រទេសសិង្ហបុរី និងមាន​ទ្រព្យសម្បត្តិសរុប ២.៧ ប៊ីលានដុល្លារអាមេរិក។

៣. លោកផឹកកាហ្វេច្រើនបំផុត

Kishin ជាមនុស្សងប់ងល់នឹងអាជីវកម្មខ្លាំងណាស់ ប៉ុន្តែមានចិត្តស្រឡាញ់តែម្យ៉ាង មិនអាច​ផ្តល់​ឲ្យ​លោក​មានកម្លាំងគ្រប់គ្រាន់ដើម្បីដំណើរការ​អាណាចក្រ​ជំនួញ​ដ៏ធំនោះទេ។ តាម​ប្រភព​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា លោកផឹកកាហ្វេប្រហែល ៨ ពែងក្នុងមួយថ្ងៃ​ដើម្បី​អាច​បន្ត​ដំណើរការ​ការងារ​ឲ្យទៅមុខ។

៤. លោកបង្កើតមូលនិធិដើម្បីផ្តល់អាហារឥតគិតថ្លៃ

Kishin RK មិនមែនគ្រាន់តែធ្វើការនៅក្នុងពិភពអចលនទ្រព្យប៉ុណ្ណោះទេ លោកក៏​ជា​សហស្ថាបនិក​នៃ​អាជីវកម្មអាហារ TiffinLabs ដែល​បានបង្កើតមូលនិធិ​សប្បុរសធម៌មួយ​ដែល​មាន​ឈ្មោះ​ថា Food is Love ដើម្បីជួយផ្តល់ស្បៀងអាហារ​ដល់​ជន​ខ្វះខាតក្នុងអំឡុង​ពេលមានជំងឺរាតត្បាត កូវីដ១៩។ មូលនិធិបានចាប់ផ្តើមដោយផ្តល់ជូននូវអាហារ​ដែលមានគុណភាព​ពី​ភោជនីយដ្ឋានចំនួន ២០,០០០ កញ្ចប់ដល់​គ្រួសារក្រីក្រដែល​រងគ្រោះ​ពីការ​បាត់បង់​ការងារ និង​ផ្តល់ ១០,០០០ កញ្ចប់បន្ថែមទៀតដល់បុគ្គលិកថែទាំសុខភាព។

៥. លោកជាមនុស្សដែលរក្សាភាពឯកជនបំផុត

Kishin RK នៅឆ្ងាយពីបណ្តាញសង្គម! បើនរណាចង់ដឹងពីលោកឬចង់ទំនាក់ទំនងការរកស៊ី ត្រូវចូល​ទៅលើគេហទំព័រអាជីវកម្មរបស់លោក។ គណនី Instagram របស់អ្នក​មាន​ទ្រព្យស្ដុកស្ដម្ភរូបនេះ រក្សាភាពឯកជនខ្លាំងណាស់ គ្មានរូបថច្រើនឡើយ។  រីឯហ្វេសប៊ុកវិញ មិន​ធ្វើបច្ចុប្បន្នភាព​ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៧ មកម្លេះ។

Kishin RK ទទួលជោគជ័យគួរឲ្យសរសើរ! យ៉ាងណាលទ្ធផលទាំងអស់ លោកមិនបាន​ពឹងផ្អែក​លើ​ឪពុកម្តាយ​ដើម្បីជួយទំនុកបម្រុងឡើយ។ ផ្ទុយទៅវិញ មហាសេដ្ឋីវ័យក្មេង​របស់សិង្ហបុរីរូបនេះ បាន​ពង្រីក​សក្ដានុពល​ចូលប្រឡូក​ក្នុងជំនួញ​អចលនទ្រព្យ​ដោយ​ខ្លួនឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ការចំណាយ​នៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!

ចុចអាន៖មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម