KPT+
វិធីថែរក្សាសម្រស់ដ៏ចម្លែករបស់ស្រ្តីកុលសម្ព័ន្ធនៅ មីយ៉ាន់ម៉ា
ស្ត្រីក្នុងកុលសម្ព័ន្ធ កាយ៉ាន (Kayan) មកពីប្រទេសមីយ៉ាន់ម៉ា មានវិធីថែរក្សាសម្រស់ដ៏ចម្លែកមួយ ដោយតម្រូវឱ្យស្រីៗពាក់កងលង្ហិនជាច្រើនជុំវិញ ក ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញ។ កុលសម្ព័ន្ធនេះជឿថា ចំនួនកង-ក កាន់តែធំ និងច្រើនកាលណា ពួកនាងកាន់តែស្រស់ស្អាតកាលណោះ។ ពិភពលោកបានដាក់រហ័ស្សនាមពួកនាងថា “ស្ត្រីកវែង” (the giraffe women)។

ទំនៀមទម្លាប់ដ៏ចំណាស់មួយនេះ ត្រូវបានអនុវត្តតាំងពីយូរយារមកហើយ ដោយក្មេងស្រីៗដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ នឹងតម្រូវឱ្យពាក់កងនៅនឹង ក ពួកនាង។
ទាក់ទងនឹងប្រវត្តិនៃការពាក់កងនេះដែរ ពុំមានមូលហេតុច្បាស់លាស់ឱ្យប្រាកដនោះទេ ដោយមានការអះអាងខុសៗជាច្រើន។ សូម្បីស្ត្រីជនជាតិកាយ៉ានខ្លួនឯង ក៏មិនមានចម្លើយឱ្យជាក់លាក់ដែរ។ ពួកនាងនិយាយថា ការពាក់កង-ក បែបនេះ ជួយស្ត្រីឱ្យមើលទៅស្រដៀងនឹងនាគ ដែលជាតួអង្គសំខាន់នៅក្នុងរឿងព្រេងរបស់កុលសម្ព័ន្ធកាយ៉ាន។

អ្នកខ្លះនិយាយថា កង-ក អាចជួយការពារពីការវាយប្រហាររបស់សត្វខ្លា ដែលជាញឹកញាប់សត្វសាហាវមួយនេះតែងតែខាំត្រង់ ក ពេលវាសង្គ្រប់មនុស្ស។ ចំណែកអ្នកខ្លះទៀតថា វានឹងការពារការចាប់ពង្រត់ស្ត្រីពីកុលសម្ព័ន្ធផ្សេងៗ។
យ៉ាងណាមិញ ប្រភពជាច្រើនបានឱ្យដឹងថា ក វែងត្រូវបានកុលសម្ព័ន្ធកាយ៉ានចាត់ទុកជានិមិត្តរូបនៃសុខុមាលភាព និងសម្រស់ស្រស់ស្អាតរបស់ស្ត្រី។ នោះហើយជាមូលហេតុដែលក្មេងស្រីក្នុងតំបន់នេះ ពាក់កងស្ពាន់នៅនឹង ក ចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ។ ដំបូងពួកនាងដាក់កងចំនួន ៦កង នៅជុំវិញ ក ហើយចំនួននោះនឹងកើនឡើង ១កង ជារៀងរាល់ឆ្នាំ។ ពួកនាងនឹងបញ្ឈប់ពាក់វា បន្ទាប់ពីរៀបការរួច។

ចំពោះការអនុវត្តប្រពៃណីមួយនេះ បានបង្កគុណវិបត្តិមួយចំនួនចំពោះស្ត្រី។ ដោយសារកងចេះតែកើនឡើងជារៀងរាល់ឆ្នាំ វាអាចមានទម្ងន់រហូតដល់ ២០គីឡូក្រាម ទម្រាំពួកនាងរៀបការ។ មូលហេតុនេះធ្វើឱ្យស្ត្រីពិបាកបំពេញការងារក្នុងជីវភាពប្រចាំថ្ងៃ ខូចសុខភាពឆ្អឹង និងថែមទាំងមានការឈឺចាប់ខ្លាំង ព្រោះសូម្បីយប់ឡើងក៏ត្រូវពាក់គេងដែរ។
ជាលទ្ធផលនៃការពាក់កងទាំងនោះ ក របស់ស្ត្រីអាចលូតដល់ ៤០សង់ទីម៉ែត្រ។ ទោះជាវាពិបាកសម្រាប់ក្មេងស្រីៗ សូម្បីតែងាកឬងក់ក្បាលក៏ដោយ ក៏ពួកនាងមិនដែលត្អូញត្អែរដែរ ព្រោះគេមានទស្សនៈថា ភាពស្រស់ស្អាតតម្រូវឱ្យមានការលះបង់៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ