KPT+
បន្ថែមភាពស្រស់ស្រាយដល់ជីវិត សម្រាប់អ្នកធ្វើការពីផ្ទះ ដោយវិធីសាមញ្ញៗ
បើទោះបីជាវីរុសកូវីដ-១៩ បានស្រាកស្រាន្តចេញពីប្រទេសយើងក្ដី ប៉ុន្តែក៏មានមនុស្សមួយចំនួន នៅតែប្រកាន់ទម្លាប់នឹងការងារដែលធ្វើពីផ្ទះដដែល។ ក្នុងនេះដែរ កម្ពុជាថ្មីនឹងឆ្កឹះយកគន្លឹះទាំង ៧ បន្ថែមទៀត ដើម្បីផ្ដល់ភាពស្រស់ស្រាយដល់ជីវិតធ្វើការពីផ្ទះក្នុសម័យកាលនេះ។ ជាពិសេសនឹង មិនបង្កភាពធុញទ្រាន់ ហើយធ្វើឲ្យប្រិយមិត្តកាន់តែមានអារម្មណ៍ធូរស្បើយចេញពីក្នុងខ្លួនបន្ថែមទៀត។
១. ឆ្លៀតធ្វើសកម្មភាពមួយចំនួននៅម៉ោងសម្រាកការងារ
នៅពេលធ្វើការផ្ទាល់នៅការិយាល័យ ម៉ោងសម្រាកមានកំណត់ខ្លីក្នុងការចេញទៅលំហែអារម្មណ៍ដូចជា ចេញទៅបន្ទប់សម្រាក និងដើរលំហែរយៈពេលខ្លី។ ប៉ុន្តែបើធ្វើការពីផ្ទះវិញ អ្នកអាចមានពេលគ្រាប់គ្រាន់ក្នុងការធ្វើរឿងទាំងអស់នេះ ដើម្បីកុំឱ្យអង្គុយនៅតែមួយកន្លែងមុខតុការងារ។ ម្យ៉ាង អ្នកអាចឆ្លៀតពេល ៥ ទៅ ១០ នាទី ក្នុងការផឹកកាហ្វេ មើលវីដេអូកំប្លែង និងយកខោអាវប្រឡាក់ដាក់ចូលក្នុងម៉ាស៊ីនឱ្យរួចរាល់។

២. ស្ដាប់តន្ត្រី
ការចាក់តន្ត្រី ឬចម្រៀងដែលអ្នកចូលចិត្តអំឡុងពេលធ្វើការពីផ្ទះ អាចជួយបង្កើនថាមពលរបស់អ្នកក្នុងការបំពេញការងារ ប្រកបដោយអារម្មណ៍ល្អ។ វាអាស្រ័យទៅតាមកម្រិតនៃការផ្ដោតអារម្មណ៍របស់អ្នក អ្នកអាចស្តាប់បទចម្រៀងបណ្ដើរ និងធ្វើការបណ្ដើរដែលជាការទាញប្រយោជន៍មួយពីការបំពេញការងារពីផ្ទះ។
៣. ស្លៀកសំលៀកបំពាក់ដែលអ្នកចូលចិត្តនិងបង្កភាពងាយស្រួល
ប្រហែលជាអ្នកមិនពិបាក ក្នុងការរៀបចំខ្លួននាពេលព្រឹក ដើម្បីទៅការិយាល័យដូចពេលមុនៗ។ អ្នកអាចជ្រើសរើសសំលៀកបំពាក់ដែលផ្ដល់ភាពងាយស្រួលក្នុងការបត់បែន និងធ្វើចលនា ដូចជា ខោសាច់ក្រណាត់ជើងធំ អាវរលុងៗ ឬអាវយឺតសាច់ទន់ៗ។ សម្លៀកបំពាក់ម៉ូដបែបម៉េចក៏បាន ឱ្យតែអ្នកគិតថាស្រួលខ្លួន និងមិនរឹបតឹងក្នុងពេលធ្វើការ។
៤. ធ្វើលំហាត់ប្រាណនៅកន្លែងការងារ (deskercise)
Deskercise គឺជាការធ្វើចលនា ឬលំហាត់ប្រាណកុំឱ្យរាងកាយ និងដៃជើងមានការស្ពឹកស្រពន់ អំឡុងម៉ោងសម្រាកការងារ។ បើសិនជាអ្នកទៅកន្លែងធ្វើការផ្ទាល់ ហើយអ្នកចង់ឆ្លៀតពត់ខ្លួនប្រាណ ប្រាកដជាមានមិត្តរួមការងារមួយចំនួនចាត់ទុកជារឿងលេងសើច។ យ៉ាងណា នៅពេលអ្នកធ្វើការពីផ្ទះ អ្នកអាចឆ្លៀតធ្វើលំហាត់ប្រាណបានយ៉ាងងាយស្រួលនិងសេរីភាព ទោះបីពេល៥នាទីក៏គ្រប់គ្រាន់។ ជាពិសេស នៅពេលចប់ម៉ោង អ្នកបានសម្រេចទាំងការបំពេញការងារ និងការធ្វើលំហាត់ប្រាណដើម្បីសុខភាព។

៥. ធ្វើការពីទីតាំងផ្សេងៗគ្នា
ទោះបីធ្វើការពីផ្ទះ ក៏អ្នកត្រូវបង្កើនបរិយាកាសល្អៗអំឡុងពេលបំពេញការងារដែរ។ អ្នកអាចសាកល្បងផ្លាស់ប្ដូរពីបន្ទប់ការងារ មកបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬបរិយាកាសខាងក្រៅផ្ទះ ដើម្បីទទួលបានអារម្មណ៍ថ្មីហើយប្លែក។ មិនដូច្នេះ អ្នកគួរចេញក្រៅទៅហាងកាហ្វេដែលមានបរិយាកាសល្អតាមចំណាប់អារម្មណ៍ ពីព្រោះការធ្វើការនៅទីតាំងដដែលៗជារៀងរាល់ថ្ងៃ អាចបង្កឱ្យអ្នកមានភាពស្មុគស្មាញ ឬនឹកមិនចេញគំនិតថ្មី។
៦.តាំងរុក្ខជាតិបៃតងនៅជិតកន្លែងធ្វើការ
អត្ថប្រយោជន៍របស់រុក្ខជាតិមានច្រើនលើសលប់ ជាពិសេសចំពោះមនុស្ស។ ការតាំងលម្អរុក្ខជាតិនៅកន្លែងការងារ មិនថានៅក្នុងផ្ទះ សូម្បីនៅការិយាល័យផ្ទាល់ ក៏មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា បរិយាកាសស្រស់ស្រាយធ្វើឱ្យដកដង្ហើមបានងាយស្រួល ពីព្រោះវាស្រូបឧស្ម័នអាក្រក់ និងបញ្ចេញឧស្ម័នល្អដល់រាងកាយមនុស្សរាល់គ្នា។
៧.ហូបចំណីដែលអ្នកចូលចិត្ត
គ្មានអ្វីធ្វើឱ្យអ្នកម៉ួម៉ៅជាងការភ្លេចយកចំណីកម្សាន្តមាត់ទៅការិយាល័យនោះទេ។ ប៉ុន្តែពេលអ្នកធ្វើការពីផ្ទះ អ្នកចង់ចេញចូលប៉ុន្មានជុំទៅយកចំណីមកញាំ ក៏បានតាមចិត្ត។ ម្យ៉ាងអ្នកគួរទិញចំណី ឬស្ករសូកូឡាដែលអ្នកចូលចិត្តទុកនៅផ្ទះឱ្យហើយ ដើម្បីជួយកាត់បន្ថយបញ្ហាស្រ្តេសពេលតានតឹងចំពោះការងារ៕
ប្រែសម្រួល ៖លីលី
ចុចអាន៖ជំងឺទាំង ៥ នេះ ច្រើនកើតលើបុគ្គលិកធ្វើការអូហ្វីស ជាពិសេសអ្នករស់នៅទីក្រុងទំនើប
ចុចអាន៖រក្សាតុល្យភាពការងារ ជីវិត និងការសិក្សា ដោយអនុវត្តតាមជំហានទាំង ៣ នេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ