KPT+
រឿងបីធំៗ ដែលយើងត្រូវឆ្លងកាត់ប្រសិនបើចង់ក្លាយជាអ្នកមានមុនវ័យ៤០ឆ្នាំ
អ្វីខ្លះទៅដែលមនុស្សគ្រប់គ្នា ចាំបាច់ត្រូវលះបង់ ប្រសិនបើអ្នកចង់ក្លាយជាមហាសេដ្ឋី? មហាសេដ្ឋីនៅទីនេះ គឺនិយាយអំពីអ្នកដែលមានលទ្ធភាពពិតក្នុងការបង្កើតលុយដោយខ្លួនឯងមិនមែនកើតមក មានបានតែម្តងដោយហេតុផលផ្សេងៗ នោះទេ។
ការកសាងទ្រព្យសម្បត្តិ គឺជាជំនាញលំបាក តែគ្រប់គ្នាអាចរៀនបានអាស្រ័យគំនិតរបស់យើង។
សម្រាប់មនុស្សភាគច្រើនត្រូវការការងារយូរអង្វែងដើម្បីទទួលបានលំហូរលុយចូលមកច្រើនដោយសុចរិត។
នេះគឺជារបៀបរស់នៅចំនួនប្រាំមួយបែប ដែលសេដ្ឋីនិងមហាសេដ្ឋីបង្កើតទ្រព្យពីបាតដៃទទេនានាបានចែកចាយ។
១ ប្រាក់ឈ្នួលមិនសំខាន់ដូចការងារថេរ
លោក Siebold ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ សិក្សាលើក្រុមអ្នកមានបំផុតនៅលើពិភពលោកនិយាយថា អ្នកមានច្រើនរកធ្វើការដោយខ្លួនឯងមិនទំនេរ ចំណែកឯមនុស្សសាមញ្ញមានទំនោរទៅរកស្ថានភាព ដែលទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរឡើង។ នេះមែនមានន័យថា យើងគួរតែលាឈប់ពីការងារប្រចាំថ្ងៃឥឡូវនេះទេ។ តាមពិតមហាសេដ្ឋីដែលបង្កើតលុយបានពីបាតដៃខ្លួនឯង ភាគច្រើននិយាយថាគំនិតដែលចង់លាឈប់ដើម្បីក្លាយជាសហគ្រិនជោគជ័យគឺជាគំនិតបែប“ សំរាម”ផ្ទុយទៅវិញចាប់ផ្តើមអ្វីមួយនៅក្នុងពេលនោះជាមួយគ្នាដោយមិនក្បត់ចៅហ្វាយហើយស្វែងរកកិច្ចសហការ។
២ កុំស្រើបស្រាលនឹងជីវភាពស្រណុក

ប្រសិនបើចង់រកប្រាក់ចំណូលបានច្រើនឬឈានទៅមុខក្នុងជីវិត ត្រូវតែហ៊ានដើរចេញពីតំបន់ស្រណុក ឡានទំនើប និងពេលវេលាដើរលេងច្រើនហើយព្រមទទួលយកការងារដែលមានអារម្មណ៍ថាអាចរៀនជំនាញថ្មីឬទទួលបានដំបូន្មាន បទពិសោធន៍ពិសេស។ អានឬមើលអ្វីដែលអ្នកផ្សេងមិនចង់មើលព្រោះអ្នកមានមានចំនួនតិច អ្វីដែលគ្រប់គ្នាចូលចិត្តរាប់លាន់នាក់មិនមែនជាទម្លាប់ក្លាយជាអ្នកមានទេ។
៣ លែងឲ្យតម្លៃលើសម្ភារៈនិយម

មហាសេដ្ឋី Grant Cardone និយាយថា ខ្ញុំមិនបានទិញនាឡិការឬឡានទំនើបដំបូងដែលថ្លៃៗទេ ព្រោះអាជីវកម្មនិងការវិនិយោគបង្កើតបាននូវប្រាក់ចំណូលទើបជាជោគជ័យពិត។ ខ្ញុំនៅតែបើកបរឡានតូយ៉ូតាកាមេរីពេលខ្ញុំក្លាយជាសេដ្ឋី។ គ្រប់គ្នាត្រូវបានគេស្គាល់និងគោរពចំពោះក្រមសីលធម៌ការងារមិនមែនព្រោះ គ្រឿងអលង្ការទេ។
សេដ្ឋី Warren Buffett អាចរស់នៅជាមួយទស្សនៈស្រដៀងនេះដែរដោយចាយអាហារពេលព្រឹករបស់គាត់ក្រោម ៣,១៧ ដុល្លារ(Forbes )។
ប្រែសម្រួល៖ស្រស់
ចុចអាន៖៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម
ចុចអាន៖រឿង ៥ យ៉ាងដែលសហគ្រិនគ្រប់រូបអាចរៀនពី Oprah Winfrey

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស