Connect with us

KPT+

យុវជនមួយចំនួនថា ខ្លួនប្រើទូរសព្ទរហូតដល់ ៦ម៉ោង ក្នុង១ថ្ងៃ

បានផុស

នៅ

បច្ចុប្បន្ន ប្រពន្ធឌីជីថលមានការរីកចម្រើនខ្លាំង ពិសេសនោះគឺប្រព័ន្ធស្មាតហ្វូន ត្រូវបានមហាជនប្រើប្រាស់សម្រាប់ ទំនាក់ទំនង ការសិក្សាស្រាវជ្រាវ និងការទទួលព័ត៌មាន និងការលេងកម្សាន្តនានា។ ស្របពេលពិភពលោកជួបវិបត្តិកូវីដ-១៩ និងតម្រូវការសិក្សាពីចម្ងាយនេះ យុវសិស្សកាន់តែច្រើនមានទូរសព្ទប្រើប្រាស់ រហូតពេលខ្លះពួកគេមួយចំនួនមិនអាចគ្រប់គ្រងពេលវេលា ឬកំណត់រយៈពេលនៃការប្រើប្រាស់ប្រចាំថ្ងៃ។

យុវជន រស់ បញ្ញា សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យព្រះស៊ីសុវត្តិ បានប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅលោកប្រើប្រាស់ទូរសព្ទប្រហែលជា ៥ ទៅ៦ ម៉ោងក្នុងមួយថ្ងៃ ព្រោះពាក់ព័ន្ធនឹងកិច្ចការសាលាច្រើន ត្រូវកត់មេរៀន ធ្វើលំហាត់ ស្រាវជ្រាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន រស់ បញ្ញា លើកឡើងបន្តថា៖ “ខ្ញុំក៏បានរៀបនូវកាលវិភាគសម្រាប់ខ្លួនដើម្បីបែងចែកពេលវេលារៀនឱ្យបានទៀតទាត់ សម្រាប់ស្រាវជ្រាវមេរៀន ហើយពេលទំនេរបន្តិចបន្ទួចមើលយូធូប មើលបាល់ទាត់ ឬលេងហ្គេម”។

យុវសិស្សខាងលើបានបន្ថែមថា មុនអាចកំណត់ពេលលេងទូរសព្ទបាន គឺពិតជាពិបាក់ខ្លាំង ព្រោះជាមនុស្សដែលធ្លាប់លេងទូរសព្ទច្រើន មិនចូលចិត្តរៀន ហើយពេលខ្លះក្បត់ខ្លួនឯង យកទូរសព្ទមកលេងក្នុងម៉ោងរៀន។

យុវសិស្ស រស់ បញ្ញា សំណូមពរ សិស្សានុសិស្សកុំចំណាយពេលលេងទូរសព្ទច្រើនពេក ត្រូវយកពេលវេលាមកសិក្សា ហើយត្រូវចេះប្រើប្រាស់ទូរសព្ទឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង កុំឱ្យដូចសុភាសិតមួយបានលើកឡើងថា “ក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើបខំរៀន”។

យុវនារី សារុន វីរៈធីតា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យបាក់ទូក លើកឡើងថា កញ្ញាប្រើប្រាស់ទូរសព្ទជាប្រចាំ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ក្នុងគោលបំណង មើលមេរៀន ដោះស្រាយលំហាត់ ធ្វើកិច្ចការសាលា និងពេលទំនេរពីការសិក្សាមើលយូធូប ឬមើលហ្វេសប៊ុក​បន្តិចបន្តួច។

សារុន វីរៈធីតា បញ្ជាក់បន្ថែមថា៖ “ខ្ញុំបានរៀបគោលដៅបានយ៉ាងល្អ និងបែងចែកពេលវេលាបានច្បាស់លាស់នៅក្នុងការលេងទូរសព្ទឱ្យមានប្រយោជន៍ ដោយសារខ្ញុំមិនមែនជាក្មេងម្នាក់ដែលចូលចិត្តលេងទូរសព្ទតាំងពីតូច ហើយពេលថ្ងៃនៅសាលារៀនប្រើប្រាស់យ៉ាងយូរត្រឹម ១៥នាទីប៉ុណ្ណោះ។ ខ្ញុំសូមផ្ដាំដល់យុវសិស្សគ្រប់រូប ត្រូវកំណត់គោលដៅក្នុងការរៀន បែកចែកពេលវេលាឱ្យបានច្បាស់លើខ្លួនឯង កុំចាំដល់ហួសពេលទើបស្តាយក្រោយ”។

យុវជន ឆែម ហុងឡី សិស្សថ្នាក់ទី៩ នៃវិទ្យាល័យព្រះស៊ីសុវត្តិ ប្រាប់ “កម្ពុជាថ្មី” ថា លោកចំណាយប្រើទូរសព្ទ ៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីរៀនតាម Zoom ធ្វើលំហាត់ ធ្វើកិច្ចការសាលា ហើយពេលទំនេរពីការសិក្សា លោកលេងហ្គេម និងមើលយូធូប ហ្វេសប៉ុក។ ហុងឡី បន្តថា លោកអាចគ្របគ្រងការលេងទូរសព្ទបានល្អ ដោយមិនធ្វើឱ្យប៉ះពាល់ការសិក្សា និងឆ្លៀតជួយធ្វើកិច្ចការផ្ទះ ពេលទំនេរ។

យុវសិស្ស ឆែម ហុងឡី បានផ្ដាំផ្ញើថា៖ “ខ្ញុំចង់ឱ្យមនុស្សគ្រប់រូបគ្រប់វ័យ ពិសេសកុមារ និងសិស្ស ត្រូវចេះយកទូរសព្ទមកប្រើឱ្យមានកម្រិត ត្រូវបញ្ជាលើវា តែមិនអាចឱ្យវាបញ្ជាយើងវិញទេ ព្រោះវាអាចប៉ះពាល់ច្រើនដល់ការសិក្សា​ ខូចភ្នែក និងខួរក្បាលស្ពឹក”។

គួរបញ្ចាក់ថា ទូរសព្ទពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ពិសេសសិស្សានុសិស្ស ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងពេលវេលា មិនត្រូវលេងទូរសព្ទរហូតភ្លេចការសិក្សា និងប្រើច្រើនម៉ោង៕

អត្ថបទ៖ ឌិន ថាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម