Connect with us

KPT+

អាថ៌កំបាំងមួយ ដែលម្ចាស់ក្សត្រី Elizabeth មានព្រះកាយរឹងមាំ ទោះបីព្រះជន្មច្រើនក្ដី

បានផុស

នៅ

ទោះបីជាមានព្រះជន្មជាង ៩៦ ព្រះវស្សាក៏ដោយ ម្ចាស់ក្សត្រី Elizabeth នៅតែមានរាង​កាយមាំមួន ក្នុងរយៈពេលជាង៧០ឆ្នាំ​ នៃរជ្ជកាលរបស់ទ្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​សកម្មភាព​អ្វី ​ដែល​ទ្រង់​ចូលចិត្ត​ និង​ជួយឲ្យ​មាន​សុខភាព​ល្អឥតខ្ចោះបែបនេះ?

ម្ចាស់ក្សត្រី Elizabeth​ មាន​រាងកាយ​រឹងមាំ ​គឺ​ដោយសារ​តែ​ទ្រង់​មានទម្លាប់មួយគឺការ​ជិះ​សេះ ដែល​វា​បានក្លាយ​ជាការ​ពេញនិយម​នាពេលបច្ចុប្បន្ននេះ។ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា ការជិះសេះ តែងតែជាសកម្មភាព​ដ៏ពេញនិយម​របស់​ម្ចាស់ក្សត្រី Elizabeth ហើយទ្រង់​ពិតជាស្រឡាញ់សេះ នេះ​បើយោងតាម​អ្នកប្រវត្តិសាស្រ្ត​ជាច្រើន​បាន​បញ្ចាក់។ ពេល​ទ្រង់​នៅក្មេង ទ្រង់​បានប្រាប់អ្នកណែនាំរបស់ទ្រង់ Marian Crawford ដែលត្រូវបានគេស្គាល់ថា Crawford ថា “ប្រសិនបើខ្ញុំជាមហាក្សត្រី នោះនឹងចេញច្បាប់ហាម​ឃាត់ការជិះសេះនៅ​ថ្ងៃអាទិត្យ។ ពីព្រោះសេះក៏ត្រូវការថ្ងៃបុណ្យដូចមនុស្សដែរ»។ នេះជាការ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​សេះ។

លើស​ពី​នេះ​ទៀត ម្ចាស់ក្សត្រី Elizabeth និងព្រះអង្គម្ចាស់ បានធ្វើព្រឹត្តិការណ៍ជាញឹកញាប់ទាក់ទង​នឹង​សេះ ដូចជា​ការ​ទស្សនា​ការ​ប្រណាំង​សេះ ‘Royal Ascot’ និងការប្រកួតប៉ូឡូជាដើម។ ទ្រង់​បាន​យក​ការ​ជិះ​សេះ​ជា​ចំណង់ចំណូលចិត្ត តាំង​ពី​ទ្រង់​មាន​អាយុ​ទើប​តែ​៤​ វស្សា​ប៉ុណ្ណោះ ហើយ​ទើប​បញ្ឈប់​សកម្មភាព​ដែល​ទ្រង់​​ចូលចិត្ត​នៅ​ចុង​ឆ្នាំ​២០២១ ដោយសារ​ជំងឺ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun ប៉ុន្តែ​ការ​ជិះ​សេះ​ជា​ច្រើន​ឆ្នាំ​មក​នេះ ​ក៏​បាន​ផ្ដល់​កម្លាំង​ដល់ទ្រង់​ជាង ៩០ ឆ្នាំ​ដែរ ហើយ​គេ​អាច​មើល​ឃើញ​ថា សមាជិក​រាជវង្ស​ជាច្រើន ​បានរៀនជិះសេះ​ស្ទើរ​តែ​ទាំង​អស់។

យ៉ាងណាមិញ ការ​ជិះ​សេះ​ ជា​សកម្មភាព​មួយ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ដោយសារ​តែ​ការ​ជិះ​សេះ វា​ចាំបាច់​ក្នុង​ការ​ពឹងផ្អែក​លើ​កម្លាំង​នៃ​ស្នូល​នៃ​រាងកាយ។ ដើម្បីឲ្យ​មាន​តុល្យភាព​នៅ​លើ​ខ្នង​សេះ ដែល​បង្កើត​កម្លាំង​សម្រាប់រាងកាយ វាមានសារៈសំខាន់​ណាស់ក្នុងការ​ទប់ស្កាត់​របួស។ នៅពេលយើង​ចាស់ ការជិះសេះគឺជាការហាត់ប្រាណ ឬលំហាត់ប្រាណ​ដែល​ផ្ដោត​លើ​គ្រប់​សមាមាត្រ ដែល​បង្កើន​សមត្ថភាព​តុល្យភាព និង​កែលំអ​ឥរិយាបថ នោះហើយជាមូលហេតុដែលបណ្ដាល​ឲ្យ​ ម្ចាស់ក្សត្រី Elizabeth មាន​រាងកាយរឹងមាំ​ដូចសព្វថ្ងៃនេះ។​ បន្ថែម​ពី​លើ​អត្ថប្រយោជន៍​រាងកាយ ពេល​ខ្លះ​ការ​ជិះ​សេះ ​ក៏​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ជួយ​សង្គ្រោះ​​ និង​ព្យាបាលផ្លូវ​ចិត្ត​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់​\

ចុចអាន៖បង្ហាញឈុតគ្រឿងអលង្ការល្បីៗ ជាវត្ថុសំណព្វរបស់មហាក្សត្រី Elizabeth ធ្លាប់គ្រងកន្លងមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម