KPT+
៥ ជំហាន កៃខៃខ្លួនឯងឲ្យក្លាយជាមនុស្សមានគុណភាព
ជីវិតគឺជាដំណើរការគ្មានទីបញ្ចប់ ហើយមានរឿងជាច្រើនដែលត្រូវកែលំអ។ ចំណែកការរស់នៅ មិនមែនគ្រាន់តែចុះចាញ់ ក្រោកឡើង ឬវិលទៅរកភាពសប្បាយរីករាយនោះទេ។ ប៉ុន្តែក៏ជារបៀប ដែលអ្នកអាចអភិវឌ្ឍ និងបន្តពង្រីកសក្តានុពលរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ។
ដូច្នេះ តើអ្នកធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនអ្នកក្លាយជាមនុស្សមានគុណភាព? នេះគឺជាជំហានចំនួន ៥ ដែលយើងអាចអនុវត្តបាន។
១ បង្កើតទម្លាប់ល្អនៅក្នុងខ្លួនអ្នក ទម្លាប់គឺជាអ្វីដែលត្រូវតែមាននៅក្នុងមនុស្សគ្រប់រូប។ ប៉ុន្តែ មិនមែនទម្លាប់ដែលមានស្រាប់ទាំងអស់សុទ្ធតែល្អនោះទេ។ ដូច្នេះហើយ អ្នកត្រូវតែចេះបង្កើតទម្លាប់ល្អនៅក្នុងខ្លួន។ ទម្លាប់ល្អដែលត្រូវបានបណ្ដុះនឹងមានឥទ្ធិពលវិជ្ជមានទៅថ្ងៃអនាគត។ ទម្លាប់ល្អដែលបង្កប់ក្នុងខ្លួនអ្នក នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានគុណភាព និងសុចរិតភាព។
២ កំណត់គោលបំណងនៃជីវិត គោលដៅគឺជាផ្នែកសំខាន់បំផុតនៃជីវិត ការមានគោលដៅអនុញ្ញាតឲ្យអ្នកដឹងពីកន្លែងដែលត្រូវទៅ និងការសម្រេចចិត្តអ្វីដែលត្រូវធ្វើ។ ជីវិតគ្មានគោលដៅ ប្រៀបបាននឹងការជិះទូកនៅកណ្ដាលសមុទ្រ ដោយមិនដឹងទៅបោះយុថ្កានៅទីណា។ ការមានគោលបំណងច្បាស់លាស់ក្នុងជីវិត អាចឲ្យអ្នកដឹងថាជីវិតរបស់ខ្លួនត្រូវទៅណា។
៣ បណ្ដុះផ្នត់គំនិតរីកចម្រើន តើអ្នកធ្លាប់មើលពីចំណុចអវិជ្ជមានទេ? តាមពិត អ្នកចាត់ទុកខ្លួនឯងខ្សោយ ហើយមិនអាចធ្វើអ្វីបាន។ ទោះបីជាវាមើលទៅមិនសំខាន់ក៏ដោយ របៀបដែលអ្នកគិត ក៏ប៉ះពាល់ដល់គុណភាពរបស់អ្នកដែរ។ ជំហានសំខាន់មួយដែលត្រូវបណ្តុះ ប្រសិនបើអ្នកចង់លើកកំពស់គុណភាពខ្លួនឯង គឺការបណ្តុះផ្នត់គំនិតរីកចម្រើន។ មនុស្សគ្រប់រូបមានឱកាសដូចគ្នា ដើម្បីសម្រេចបានជោគជ័យ។ អត្ថិភាពនៃផ្នត់គំនិតរីកចម្រើន ធ្វើឲ្យអ្នករីកចម្រើន និងបន្តមានការលើកទឹកចិត្តក្នុងការអភិវឌ្ឍន៍ខ្លួនឯង គ្រប់ស្ថានភាពទាំងអស់។
៤ ដឹងពីអ្វី និងស្គាល់ថាខ្លួនឯងជាអ្នកណា បុគ្គលម្នាក់ៗពិតជាត្រូវបានផ្ដល់ឲ្យដោយសក្ដានុពលរៀងៗខ្លួន។ នៅពីក្រោយភាពទន់ខ្សោយត្រូវតែមានគុណសម្បត្តិមួយ ។ វាជាការចាំបាច់សម្រាប់យើង ដើម្បីអាចទទួលស្គាល់ថាយើងជាអ្វី និងស្គាល់ថាខ្លួនឯងជានរណា។ វាអាចស្ដាប់ទៅសាមញ្ញ ប៉ុន្តែការស្គាល់ខ្លួនឯង គឺជាជំហានមួយក្នុងការកែប្រែខ្លួនអ្នកឲ្យក្លាយជាមនុស្សមានគុណភាព។ ដោយស្គាល់ខ្លួនឯង នោះអ្នកដឹងថាចំណុចខ្លាំងណាខ្លះគួរលើកតម្កើង ហើយចំណុចខ្សោយណាខ្លះគួរត្រូវកែលម្អ។
៥ ជីកកកាយនិងអភិវឌ្ឍសក្ដានុពលរបស់អ្នក និយាយអំពីសក្តានុពល វាហាក់ដូចជាយើងម្នាក់ៗត្រូវតែមានវា។ តើអ្នកចង់ស្វែងយល់ និងអភិវឌ្ឍសក្តានុពលរបស់អ្នក ឬគ្រាន់តែចុះចាញ់នឹងសមត្ថភាពដែលមានស្រាប់។ គួរកត់សំគាល់ថា ការស្វែងយល់ និងអភិវឌ្ឍសក្ដានុពលរបស់បុគ្គល គឺជាជំហានមួយដែលត្រូវអនុវត្ត ដើម្បីរៀបចំខ្លួនឲ្យក្លាយជាមនុស្សប្រកបដោយគុណភាព។ សក្ដានុពលដែលត្រូវបានអភិវឌ្ឍ រហូតដល់អតិបរមាអាចលើកទឹកចិត្តអ្នកឲ្យផលិតការងារល្អបំផុត ហើយថែមទាំងរួមចំណែកយ៉ាងពិតប្រាកដដល់បរិស្ថានជុំវិញ។ គុណភាពខ្លួនឯង គឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីរីកចម្រើន និងអភិវឌ្ឍខ្លួន ទៅជាមនុស្សប្រកបដោយគុណភាព ពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រក្សាតុល្យភាពការងារ ជីវិត និងការសិក្សា ដោយអនុវត្តតាមជំហានទាំង ៣ នេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់