KPT+
ហេតុអ្វីយុវវ័យភាគច្រើនប៉ុនប៉ងល្បីឈ្មោះជាបុគ្គលសាធារណៈ?
នៅក្នុងការសិក្សាមួយឆ្នាំ ២០១២នេះ គេបានរកឃើញថា ការចង់បានកិត្តិនាមសម្រាប់ល្បីល្បាញ គឺជាគោលដៅអនាគតដ៏ពេញនិយមបំផុតក្នុងចំណោមក្រុមមនុស្សវ័យក្មេងពីចន្លោះអាយុពី ១៥-២២ ឆ្នាំ។ ពួកគេផ្ដោតក្តីសង្ឃឹម នេះព្រោះយល់ថា អាចមានជោគជ័យផ្នែកហិរញ្ញវត្ថុនិងមិនចាំបាច់ធ្វើការប្រលាក់ហត់នឿយ ឬរងសម្ពាធពីថៅកែ អ្នកដទៃៗទៀត។
តាមពិតពួកគេមិនបានដឹងឡើយថា ការល្បីឈ្មោះ និងជាបុគ្គលសាធារណៈ រងសម្ពាធលើសពីអាជីពផ្សេងកម្រិតណា?
ដំបូងយើងវិភាគសិនថាហេតុអ្វីយុវវ័យចង់ល្បីល្បាញច្រើនជាងផ្តោតលើការចង់មានជំនាញច្បាស់លាស់?
កិត្តិនាមកើតឡើងនៅកម្រិតផ្សេងៗគ្នា ឧទាហរណ៍ គេអាចល្បីល្បាញនៅក្នុងសាលាឬកន្លែងធ្វើការ ល្បីល្បាញនៅស្រុកកំណើតឬលំដាប់ប្រទេស ចុងក្រោយគឺកម្រិតល្បីល្បាញទូទាំងពិភពលោក។
ប៉ុន្តែគ្រប់វត្ថុពិសេសៗនីមួយៗលើលោកនេះ តែងបង្កប់គុណសម្បត្តិនិងគុណវិបត្តិ ចំណែកកេរ្តិ៍ឈ្មោះក៏ដូចគ្នា។
ប្រសិននៅតែទទូចចង់បានកិត្តិនាមយ៉ាងខ្លាំង ចូរសាកល្បងគិតចំណុចខាងក្រោម៖
១ យើងពូកែរកដំណោះស្រាយបញ្ហាដែរ?

មនុស្សជាច្រើនមានបញ្ហានៅក្នុងជីវិត ហើយប្រសិនបើអ្នក ណាម្នាក់អាចបង្កើតដំណោះស្រាយ ឬការច្នៃប្រឌិតប្លែកៗ គេនោះអាចនឹងងាយល្បីល្បាញបាន។
ឧទាហរណ៍អ្នកវិទ្យាសាស្ត្របង្កើតអ្វីម្យ៉ាង។ ការពូកែបែបមួយនេះ កេរ្ត៍ឈ្មោះច្រើនស្ថិតស្ថេរជានិច្ចមិនងាយធ្លាក់ចុះវិញឡើយ។
២ មានគំនិតពិសេសពីមនុស្សភាគច្រើន
ឈរចេញពីជួរដែលអ្នកផ្សេងកំពុងប្រជ្រៀតគ្នា។ វិធីសាស្ត្រប្លែក រសនិយមពិសេស មានលក្ខណៈជាខ្លួនឯងជាចរិតនៃមនុស្សដែលបម្រុងតែនឹងជោគជ័យ ឬល្បីឈ្មោះ។ តែមិនមែនគ្រប់មនុស្សជោគជ័យសុទ្ធតែល្បីឈ្មោះទេ។
៣ ពិតជាសប្បុរស
ការពិតលាក់មិនជិតឡើយ។ ហើយអ្នកដែលពិតជាសប្បុរសមានតិចណាស់ ដូច្នេះ រឿងអ្វីមិនល្បីឈ្មោះ។ អាចជាការបរិច្ចាគ រៃអង្គាសប្រាក់តាមរបៀបខ្លះដែលបង្កើតនូវការផ្លាស់ប្ដូរណាមួយបាន។
៤ យកជ័យលើកំណត់ត្រាពិភពលោក
វិធីមួយទៀតដែលងាយនឹងល្បីល្បាញគឺដោយបំបែកឯតទគ្គកម្មពិភពលោក។ សូមអានកំណត់ត្រាពិភពលោក ហើយពិចារណាថា តើអ្វីមួយយើងអាចធ្វើបាន ដោយគេមិនទាន់មានកត់ត្រា គឺមិនទាន់មានអ្នកណាដែលមានលទ្ធភាពដើម្បីបំបែកវាពីមុនមកនៅឡើយ។
៥ សិល្បៈច្នៃប្រឌិត

គិតអំពី អាជីពសិល្បៈនានា ដូចជាតន្ត្រីសរសេរថ្មី ការសម្តែង ការនិពន្ធ ឬរូបគំនូរបង្កប់អត្ថន័យ។ ទោះយ៉ាងណាសូមចងចាំថាការភ្ជាប់អាជីពទៅក្នុងសិល្បៈ នឹងមានឱកាសទទួលបានកិត្តិនាមប៉ុន្តែប្រសិនយើងមានបញ្ហា មោទនភាព ភាពអាត្មានិយមឬភាពមិនស្មោះត្រង់លួចចម្លង នឹងមានបញ្ហាធំទៅថ្ងៃក្រោយទៅវិញ៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត
ចុចអាន៖រឿងបីធំៗ ដែលយើងត្រូវឆ្លងកាត់ប្រសិនបើចង់ក្លាយជាអ្នកមានមុនវ័យ៤០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?