KPT+
អាណាព្យាបាលយល់ដូចម្ដេច ចំពោះការប្រើប្រាស់ទូរសព្ទរបស់កូនបច្ចុប្បន្ន?
បច្ចុប្បន្ន គ្រួសារនីមួយៗមានទូរសព្ទដៃប្រើប្រាស់ស្ទើរគ្រប់គ្នា រួមតាំងក្មេងតូចៗផងដែរ។ ស្របជាមួយគ្នានេះ នៅក្នុងបរិបទបង្ការជំងឺកូវីដ-១៩ ការប្រើប្រាស់ទូរសព្ទរឹតតែមានការកើនឡើងជាលំដាប់ ដែលសូម្បីសិស្សថ្នាក់មតេយ្យសិក្សានៃសាលារៀនឯកជនខ្លះ ក៏តម្រូវការរៀនពីចម្ងាយតាមទូរសព្ទ ឬអាយផេត ជាដើម។

លោក កែវ អាយុ ៤១ឆ្នាំ មុខរបរជាជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅចំការដូង លោកមានកូន ២នាក់ រៀនថ្នាក់ទី៩ និងទី៤។ លោកបានប្រាប់ “កម្ពុជាថ្មី” ថា កូនៗរបស់លោកចាប់ផ្ដើមប្រើទូរសព្ទក្នុងពេលចាប់ផ្ដើមកូវីដ-១៩ ផ្ទុះខ្លាំង។ លោកមានការព្រួយបារម្ភខ្លះដែរ ចំពោះការប្រើប្រាស់ទូរសព្ទរបស់កូន ប៉ុន្តែហាមក៏មិនកើតព្រោះកូនត្រូវការទូរសព្ទដើម្បីរៀន។
លោក កែវ លើកឡើងថា៖ “ក្រោយពេលសាលាបើកដំណើរការឱ្យរៀននៅសាលាឡើងវិញ ខ្ញុំក៏មិនបានអនុញ្ញាតឱ្យកូនយកទូរសព្ទទៅសាលាដែរ ទាល់តែពួកគេចេញពីសាលាទៅផ្ទះ ហើយធ្វើកិច្ចការសាលារួចរាល់ទើបអនុញ្ញាតឱ្យលេងទូរសព្ទ។ ប៉ុន្តែខ្ញុំឱ្យលេងក្នុងមួយថ្ងៃត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ។ ក្រៅពីកម្មវិធីសិក្សា ពួកគេលេង ហ្វេសប៊ុក និងហ្គេមខ្លះដែរ។ ក្នុងនាមជាឪពុកម្ដាយ ក៏មិនអាចហាមមិនឱ្យលេងកើតបានទេ ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងការលេងពួកគេ និងកុំឱ្យលេងច្រើនហួសហេតុពេក ព្រោះសម័យនេះហើយ វាចាំបាច់ណាស់ដែលកូនត្រូវចេះប្រើទូរសព្ទ និងទាន់សម័យបច្ចេកវិទ្យា”។

លោកស្រី ឡៅ ផារី អាយុ ៦៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្បែរវិមានឯករាជ្យ មានកូន២នាក់ អាយុ១៣ឆ្នាំ ទាំង២នាក់ (ភ្លោះ) ស្រីមួយ ប្រុសមួយ រៀនថ្នាក់ទី៨ទាំងពីនាក់ នៅវិទ្យាល័យស៊ីសុវត្ថិ។ លោកស្រីបានលើកឡើងថា លោកស្រីបានឱ្យកូនៗប្រើប្រាស់ទូរសព្ទចាប់ពីពេលសាលារៀបចំឱ្យមានការបង្រៀនតាមប្រព័ន្ធអនឡាញ។ ជាធម្មតាការរៀនតាមអនឡាញត្រូវតែមានទូរសព្ទដើម្បីរៀន តែសម្រាប់កូនគាត់ផ្ទាល់ ការប្រើប្រាស់ទូរសព្ទសម្រាប់តែការរៀន និងទុកពេលឱ្យកូនលេងខ្លះដែរ។
លោកស្រី ឡៅ ផារី លើកឡើងថា៖ “ចំពោះទូរសព្ទ គឺខ្ញុំផ្ទាល់ជាអ្នកជ្រើសរើសឱ្យកូនប្រើ មិនមែនជាការកំណត់របស់កូនឡើយ។ រៀងរាល់ល្ងាចពេលចន្លោះពីម៉ោង៨ ទៅ ៨កន្លះយប់ ក្រោយពេលរៀនចប់ កូនសុំលេងទូរសព្ទ ប៉ុន្តែខ្ញុំមិនបានកំណត់ទៅលើប្រភេទកម្មវិធីដែលកូនលេងឡើយ ប៉ុន្តែខ្ញុំឱ្យលេងក្នុងមួយថ្ងៃត្រឹមតែ ១៥-៣០នាទីប៉ុណ្ណោះ។ ឪពុកម្ដាយមិនគួរអនុញ្ញាតឱ្យកូនលេងទូរសព្ទយូរពេកទេ ព្រោះទូរសព្ទអាចប៉ះពាល់សុខភាពក្មេង”។

ផ្ទុយពីនេះ ប្រភពពីអាណាព្យាបាលសុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យ ៤៥ឆ្នាំ ដែលមានកូន២នាក់ ជាសិស្សដែលរៀនបានពូកែ នៅក្នុងវិទ្យាល័យ បាក់ទូក យល់ឃើញថា សម្រាប់កូនៗដែលកំពុងសិក្សាថ្នាក់ក្រោមបរិញ្ញាបត្រ មិនគួរឱ្យគេប្រើប្រាស់ទូរសព្ទទេ គួរជំនួសមកវិញដោយការប្រើប្រាស់កុំព្យូទ័រ ព្រោះមានកូនខ្លះនៅតែអាចលួចលេងអ្វីក្រៅពីកម្មវិធីសិក្សា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងអាចជះឥទ្ធិពលអាក្រក់ដល់កូននាពេលអនាគត។
លោកលើកឡើងថា៖ “បើទោះបីជាកុំព្យូទ័រមានលក្ខណៈស្មុគស្មាញក្នុងការប្រើប្រាស់ជាងទូរសព្ទពិតមែន ប៉ុន្តែមនុស្សជាអ្នកបង្កើត គ្មានអ្វីត្រូវបារម្ភខ្លាចកូនមិនចេះប្រើប្រាស់នោះទេ។ ការរៀនអនឡានត្រូវការអ៊ីនធឺណិតក៏ពិតមែន ប៉ុន្តែយើងអាចតភ្ជាប់បានដូចទូរសព្ទដែរ ហើយការរៀនរបស់កូនខ្ញុំក៏មានការយកចិត្តទុកដាក់”។
គួរបញ្ជាក់ថា ចាប់តាំងពីបច្ចេកវិទ្យាមានការរីកចម្រើន ទាំងឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធអេឡិចត្រូនិកបានរីកដុះដាលជាខ្លាំង រហូតដល់មានការប្រកួតប្រជែងទាំងស៊េរី កម្មវិធី និងតម្លៃ ជាពិសេសគឺទូរសព្ទដៃ៕
អត្ថបទ៖ សេម វាសនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?