Connect with us

KPT+

តែប៉ុណ្ណេះ អ្នកចង់ដើរព្រៃតែខ្លាចសត្វទាក លែងមានបញ្ហាធំទៀតហើយ

បានផុស

នៅ

អ្នកទេសចរដែលចូលចិត្តលុកលុយចូលក្នុងព្រៃស្រោងដែលមានកូនរុក្ខជាតិដុះពេញពេញសឹងមើលមិនឃើញផ្លូវថ្មើរជើង ពិសេសតាមផ្លូវព្រៃទៅតំបន់ទឹកឆាយ ទឹកធ្លាក់ តែងតែប្រទះជួប​សត្វទាក តោងទាមបឺតឈាម ពីម្រាមជើង ឡើងរហូតដល់ ក ដល់មុខក៏មាន ដែលនេះជាបញ្ហាធំមួយចំពោះដើរព្រៃ ពិសេសអ្នកខ្លាចសត្វទាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់ គ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយ ឱ្យតែយើងមិនបោះបង់ ហើយខិតខំស្វះស្វែង រាវរកគន្លឹះដោះស្រាយ បើទោះជាមិនអាចដោះបាន ១០០% ក៏មិនធ្វើឱ្យយើងខាតបង់ ឬរាំងស្ទះទាំង ១០០% ផងដែរ។ ជាមួយគ្នានេះ វិធីបង្ការ និងបង្ក្រាបសត្វទាក មិនឱ្យមកយីយាអ្នកថ្មើរព្រៃ ក៏មានច្រើនវិធី។

បើតាម លោក ជ័យ ជាអ្នកនាំភ្ញៀវដើរព្រៃ និងលោក ហេង បញ្ញា អ្នកដឹកនាំទេសចរដើរព្រៃ បានឱ្យ “កម្ពុជាថ្មី” ដឹងស្រដៀងគ្នាថា ដើម្បីបង្ការកុំឱ្យសត្វទាកទាមលើខ្លួនប្រាណ អ្នកទេសចរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវពាក់ស្បែកជើងមានក ឬកវែងដែលមានក្រឡាបាតក្រាស់ៗ និងត្រូវពាក់ស្រោមជើងវែង ស្លៀកខោជើងវែងញុកជើងខោចូលស្រោមជើង ពាក់អាវដៃវែងញុកចុងដៃអាវចូលក្នុងស្រោមដៃ មានក្រណាត់ ឬក្រមារុំក រុំក្បាល កុំឱ្យទាកចូលត្រចៀក។

ប្រើថ្នាំបង្ការទាក ដែលមានដូចជា ថ្នាំខ្លាំង ឬថ្នាំជក់ (ថ្នាំដែលយាយៗចុកមាត់) អំបិល ស្រាខ្លាំង ឬម្សៅសាប៊ូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវយក ថ្នាំខ្លាំង ឬថ្នាំជក់ ត្រាំជាមួយទឹកអំបិលឱ្យចេញពណ៌ក្រហមជាំ។ នៅពេលជិតទៅដល់តំបន់ដែលមានសត្វទាក យើងអាចស្រោច ឬបាញ់ទឹកត្រាំថ្នាំជក់នោះទៅលើជើងខោ ស្បែកជើង លើខ្លួន ឬនៅលើរបស់របរផ្សេងទៀត ដើម្បីការពារកុំឱ្យទាកមកជិត ឬតោង ព្រោះទាកមិនចូលចិត្តក្លិនល្បាយថ្នាំជក់ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិនបើសត្វទាកទាមលើខ្លួនអ្នកហើយ អ្នកអាចប្រើទឹកអាល់កុលបាញ់ទៅលើវា ឬយកអំបិលរោយលាបលើវា នោះវានឹងរបេះធ្លាក់ចេញពីយើងដោយងាយ ពោលមិនបាច់ពិបាកទាញ ដែលនាំឱ្យដាច់សាច់ ឬឈាមខ្លាំងនោះទេ។ ជាមួយគ្នានេះ ប្រសិនទាកទាមបឺតឈាមយើងហើយ យើងត្រូវច្របាច់មុខរបួសនោះឱ្យចេញឈាមដែលមានជាតិពិសទាកឱ្យអស់ ព្រោះ ពិសរបស់ទាកនឹងធ្វើឱ្យរបួសយើងឡើងពណ៌ក្រហមជាំខ្មៅ ចេញស្នាមក្រឡៅ និងបង្កការរមាស់។ យើងក៏អាចយកក្រណាត់រុំ ឬបង់បិទដំបៅបិទលើមុខរបួស និងប្រើម្សៅហុយ ឬម៉្សៅកូនក្មេង លាបលើមុខរបួសបង្ការការរមាស់បានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលធ្វើដំណើរឆ្លងកាត់តំបន់មានសត្វទាក យើងកុំសូវឈប់សម្រាកយូរពេក ហើយរាល់ពេលដើរ ឬពេលឈប់សម្រាកម្ដងៗ ក៏ត្រូវពិនិត្យមើលជុំវិញខ្លួនឱ្យសព្វ ក្រែងលោពួកវាកំពុងលោតមកតោងយើង ហើយយើងអាចយកវាចេញកុំឱ្យបឺតឈាមទាន់។

គួរបញ្ជាក់ថា ទាក គឺជាពពួកសត្វឥតឆ្អឹងកងមួយប្រភេទ ដែលរស់នៅអាស្រ័យនឹងដីសើមក្បែរប្រភពទឹក ហើយមានព្រៃក្រាស់។ តាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ទាក គឺជាឈ្លើងគោក, មានតែក្នុងព្រៃស្រោង ឬជើងភ្នំដែលមានធាតុសើមជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គោលដៅទេសចរណ៍នៅតំបន់ព្រៃភ្នំ នៃសហគមន៍អេកូទេសចរណ៍ បាន និងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ ដោយមានអ្នកទស្សនាកម្សាន្តឥតដាច់ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ម៉ាក់ប្រាង
ព័ត៌មានជាតិ២៥ នាទីutes មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានជាតិ៤៤ នាទីutes មុន

ពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប

ស្ត្រី
ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្ត្រីគឺជាជំនួយការ និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម