Connect with us

KPT+

ការស្ដាយក្រោយរបស់យុវតីក្នុងការប្រើទូរសព្ទ

បានផុស

នៅ

ទូរសព្ទមានមុខងារកាន់តែសម្បូរបែប មិនត្រឹមសម្រាប់ទំនាក់ទំនង ការស្រាវជ្រាវ ការសិក្សា ការងារ ក៏ដូចជាការកម្សាន្តជាដើម។ ប៉ុន្តែការប្រើទូរសព្ទមិនបានត្រឹមត្រូវ និងមិនសមស្របទៅតាមពេលវេលារបស់សិស្សានុសិស្ស បានធ្វើឱ្យពួកគេ ជួបបញ្ហាជាច្រើនទៅដល់សុខភាព​ និង​ការសិក្សា។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ ជាការចែករំលែកបទពិសោធន៍នៃការស្ដាយក្រោយដោយការប្រើទូរសព្ទរបស់យុវសិស្សនៅរាជធានីភ្នំពេញ មុនពួកគេបានកែប្រែទម្លាប់នោះឱ្យប្រសើរដូចបច្ចុប្បន្នវិញ។

យុវតី យឿន សុភ័ក្ត្រ សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានប្រាប់ឱ្យ “កម្ពុជាថ្មី” ដឹងថា កញ្ញា ចាប់ផ្តើមប្រើទូរសព្ទដំបូងនៅក្នុងឆ្នាំ ២០១៥ ដើម្បីងាយស្រួលទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិ។ ជាធម្មតា កញ្ញាប្រើទូរសព្ទដើម្បីរៀនតាមអនឡាញ ធ្វើកិច្ចការស្រាវជ្រាវ និងលេងហ្វេសប៊ុកពេលទំនេរ។

កញ្ញា យឿន សុភ័ក្ត្រ បាននិយាយបន្តថា៖ “ខ្ញុំប្រើទូរសព្ទរយៈពេល ១០ម៉ោង ក្នុងមួយថ្ងៃ ហើយចូលគេង នៅម៉ោង ១១យប់។ ថ្ងៃខ្លះខ្ញុំលេងរហូតដល់ម៉ោង ១២ យប់ក៏មាន ដែលធ្វើឱ្យខ្ញុំមានអាការៈឈឺក្បាល និងហូរទឹកភ្នែកជាខ្លាំង”។

កញ្ញា សុភ័ក្រ្ត មានភាពសោកស្តាយខ្លាំងចំពោះការចំណាយពេលអត់ប្រយោជន៍ទៅលើ ការប្រើទូរសព្ទខុសគោលដៅ ក្រៅពីការសិក្សាស្រាវជ្រាវរៀនសូត្រ ហើយកញ្ញាក៏ចង់ឱ្យសិស្សទូទៅប្រើទូរសព្ទឱ្យស្របទៅតាមពេលវេលា និងអ្វីដែលជាប្រយោជន៍ដល់ខ្លួនឯង។

យុវតី ស៊ុម ស្រីនីត សិស្សថ្នាក់ទី៨ នៅវិទ្យាល័យបាក់ទូក បាននិយាយថា កញ្ញាមានការសោកស្តាយនៅពេល ដែលភ្នែករបស់នាងមានបញ្ហារហូតទៅដល់ជួបគ្រូពេទ្យ។

យុវតី ស៊ុម ស្រីនីត បានបញ្ជាក់ថា៖ “ពីមុន ខ្ញុំប្រើទូរសព្ទជាង ១០ម៉ោងក្នុងមួយថ្ងៃ ក្នុងការមើលមេរៀន លេងហ្វេសប៊ុក និងហ្គេមជាមួយមិត្តភក្តិ។ តែរាល់ថ្ងៃនេះ ខ្ញុំបានកាត់បន្ថយច្រើនពីការប្រើទូរសព្ទ ព្រោះខ្លាចភ្នែកមានបញ្ហាម្តងទៀត”។

ចំពោះ កញ្ញា ឡៅ មួយខាន សិស្សថ្នាក់ទី១១ នៅវិទ្យាល័យស៊ីសុវតិ្ត ដែលកញ្ញាក៏ជាអ្នកចូលចិត្តប្រើទូរសព្ទច្រើនម៉ោងដែរ។ កញ្ញាបានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា កញ្ញាមានការស្ដាយក្រោយ ដោយសារការប្រើទូរសព្ទច្រើនម៉ោងរាល់ថ្ងៃពីមុន បានធ្វើឱ្យកញ្ញាជួបបញ្ហា​ ការចង់ចាំមានភាពចុះខ្សោយយ៉ាងខ្លាំង។ ទើបក្រោយមក កញ្ញាបានកាត់បន្ថយពេលវេលាយ៉ាងច្រើន ចំពោះការប្រើទូរសព្ទអត់ប្រយោជន៍ ដែលពីមុន កញ្ញាប្រើរហូតដល់ ១២ ម៉ោងក្នុងមួយថ្ងៃ ឱ្យមកសល់ត្រឹមតែ ៥ម៉ោងប៉ុណ្ណោះសម្រាប់ការសិក្សា និងទំនាក់ទំនងក្នុងបណ្ដាញសង្គមតិចតួច។

កញ្ញា ឡៅ មួយខាន​​​ បានបន្ត៖ “ដើម្បីកុំឱ្យមានការសោកស្តាយ ចូរប្រើទូរសព្ទក្នុងគោលដៅចម្បងដែលយើងត្រូវធ្វើ មានភាពច្បាស់លាស់ចំពោះខ្លួនឯង​ និងដាក់ពិន័យនៅពេលដែលខ្លួនឯងប្រើទូរសព្ទខុសពេលវេលា”។

គួរបញ្ជាក់ថា ទោះបីជាសិស្សខ្លះមិនទាន់បានជួបប្រទះនូវបញ្ហាដ៏ធ្ងន់ធ្ងរ ដែលនាំឱ្យមានវិប្បដិសារៈ ពីការប្រើប្រាស់ទូរសព្ទក៏ដោយ តែសិស្សជាច្រើនក៏ដឹងពីផលប៉ះពាល់ដែលនាំឱ្យមានភាពអវិជ្ជមាន ដល់សុខភាពរាងកាយ និងធ្វើការកែប្រែឱ្យកាន់តែមានភាពល្អប្រសើរ៕

អត្ថបទ៖ នាង រនតៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

ស្លាប់​ ៥៤​នាក់​នៅ​ស៊ូដង់ ក្រោយ​ក្រុម​ប៉ារ៉ា​យោធា​វាយ​ប្រហារ​ចំ​ផ្សារ​មួយ​កន្លែង

ព័ត៌មានជាតិ១០ នាទីutes មុន

រាជរដ្ឋាភិបាលរើសបានបេក្ខជនមានសមត្ថភាព ៤០០នាក់ទៀតឱ្យចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

Sokha Hotels

ព័ត៌មានពេញនិយម