KPT+
មេវិទ្យាស្ថានឱសថមួយរបស់ ឥណ្ឌា ក្លាយជាមហាសេដ្ឋីមានជាងគេបំផុត ក្នុងឆ្នាំ ២០២២
លោក Cyrus Poonawalla ជាស្ថាបនិកវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា បានក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុត ក្នុងវិស័យថែទាំសុខភាពក្នុងឆ្នាំ ២០២២ នេះបើយោងតាម Hurun Global Healthcare Rich List ២០២២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន២៦ ពាន់លានដុល្លារ ដោយគាត់បានផ្ដួលម្ចាស់ក្រុមហ៊ុនឱសថផ្សេងទៀត មកពីជុំវិញពិភពលោក។
Poonawalla ជាអ្នកមានបំផុតទី ៤ របស់ឥណ្ឌា បានបង្កើនទ្រព្យសម្បត្តិរបស់គាត់ចំនួន ៤១ ភាគរយ កាលពីឆ្នាំមុនដល់ ២៦ ពាន់លានដុល្លារ ដោយសារតែការប្រើប្រាស់ដ៏ធំទូលាយ នៃវ៉ាក់សាំង Covid-19 ដែលផលិតដោយវិទ្យាស្ថានសេរ៉ូម។ ក្នុងឆ្នាំ ២០២០ Poonawalla មានទ្រព្យសម្បត្តិសុទ្ធ ៨.២ ពាន់លានដុល្លារ ដែលបានកើនឡើង ១៧.៨ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
លោកបានបង្កើតវិទ្យាស្ថានសេរ៉ូមក្នុងឆ្នាំ ១៩៦៦ ហើយក្រុមហ៊ុនបានរីកចម្រើន ក្លាយជាអ្នកផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ដោយបានផលិតវ៉ាក់សាំងជាង ១.៥ ពាន់លានដូស ដែលប្រឆាំងនឹងជំងឺកញ្ជ្រឹល ជំងឺស្វិតដៃជើង និងជំងឺគ្រុនផ្តាសាយ ក្នុងចំណោមអ្នកដទៃទៀត។
លោកក៏ត្រូវបានគេដឹងថាមានចំណង់ចំណូលចិត្តលើការប្រណាំងសេះ និងប្រមូលផ្ដុំរថយន្តហើយមុនពេល Serum ចាប់ផ្ដើមឡើងមក គាត់បានផលិតរថយន្តស្ព័រគំរូតម្លៃ ១២០ ដុល្លារ ម៉ូដែល D-type Jaguar ។ សព្វថ្ងៃនេះ គាត់មានបណ្ដុំរថយន្តស្ព័រ និងរថយន្ត limousine ដែលផលិតតាមបំណង។ ក្នុងអំឡុងពេលរបស់គាត់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យពាណិជ្ជកម្ម Brihan Maharashtra (BMCC) ក្នុងឆ្នាំ ១៩៦៦។លោក និងភរិយា Villoo ត្រូវបានគេស្គាល់នៅក្នុងរង្វង់ Pune សម្រាប់សកម្មភាពសប្បុរសធម៌របស់ពួកគេផងដែរ។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌាមានមហាសេដ្ឋីផ្នែកថែទាំសុខភាពចំនួន ៩ នាក់ ក្នុងឆ្នាំ ២០២២ ដែលជាចំនួនខ្ពស់បំផុតទី ៥ នៅលើពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍