KPT+
វិធីសាស្ត្រថែរក្សាសក់ឱ្យដុះលឿន តាមរយៈសកម្មភាពប្រចាំថ្ងៃ
អ្នកដែលមានសក់ស្តើង អាចបង្កមកពីកត្តាហ្សែន សុខភាព និងសកម្មភាពមួយចំនួន ដោយឥតដឹងខ្លួន។ បញ្ហានេះអាចទាក់ទងនឹងកត្តាខាងក្នុងបណ្តាលពី បម្រែបម្រួលអ័រម៉ូន កង្វះអាហារូបត្ថម្ភ ជំងឺស្រ្តេស និងកត្តាសកម្មភាពខាងក្រៅដូចជា សិតសក់ខ្លាំងៗ កៀបសក់នឹងកម្តៅម៉ាស៊ីនក្ដៅពេក រួមទាំងផ្លាស់ប្ដូរពណ៌សក់ជាញឹកញាប់។
ប៉ុន្តែវាមិនទាន់ហួសពេលទេ ក្នុងការចាប់ផ្ដើមថែរក្សាសក់របស់អ្នកឱ្យដុះលឿន និងក្រាស់តាមរយៈវិធីសាស្ត្រដែលអាចអនុវត្តបានដោយខ្លួនឯងនៅផ្ទះទាំង ៥ ខាងក្រោម។
១. កាត់តម្រឹមសក់ឱ្យបានញឹកញាប់

បើសិនជាអ្នកចង់បានសក់វែង និងមានសុខភាពល្អ អ្នកត្រូវកាត់តម្រឹមសក់ឱ្យបានញឹកញាប់។ លោក Michael Duenas ជាអ្នកជំនាញខាងម៉ូដសក់ដ៏ល្បីនៅទីក្រុង LA បានពន្យល់ថា ការកាត់សក់មិនបានធ្វើឱ្យសក់ដុះលឿនទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុងចោល វាជួយឱ្យសក់របស់អ្នកដុះលូតលាស់លឿន។
២. ផ្លាស់ប្ដូររបបអាហារឱ្យបានត្រឹមត្រូវ
ការដែលមានសក់វែង និងរឹងមាំល្អ មិនមែនពឹងផ្អែកតែលើផលិតផលដែលអ្នកប្រើប្រាស់មួយមុខនោះទេ។ កត្តាខាងក្នុងគឺមានសារៈសំខាន់ជាង តាមរយៈរបបអាហារដែលអ្នកបរិភោគ។ អ្នកជំនាញបានណែនាំឱ្យបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា សាច់ សណ្ដែក ត្រី និងគ្រាប់ធញ្ញជាតិ។ ក្រៅពីប្រូតេអ៊ីន អ្នកគួរបរិភោគវីតាមីនA C E និងសារធាតុរ៉ែដូចជា ស័ង្កសី ជាតិដែក អាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលរួមចំណែកជួយសក់របស់អ្នកមានសុខភាពល្អ តាមការណែនាំរបស់មន្ទីពិសោធន៍អាហារូបត្ថម្ភរបស់វិទ្យាស្ថានមួយកន្លែង។
៣. កាត់បន្ថយការកក់សក់ញឹកញាប់
ការកក់សក់ញឹកពេក វាអាចបណ្តាលឱ្យប៉ះពាល់ស្បែកក្បាល និងសុខភាពសក់។ អ្នកគួរកក់សក់ពី ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍គឺគ្រប់គ្រាន់។ ការធ្វើបែបនេះ វាធ្វើឱ្យស្បែកក្បាលបញ្ចេញប្រេងពីធម្មជាតិ ដើម្បីផ្តល់សំណើមដល់សក់លូតលាស់បានល្អ ព្រមទាំងជួសជុលភាពខូចដោយខ្លួនឯង។ បើចង់បានសក់ក្រាស់ និងលឿនវែង អ្នកជំនាញផ្តល់យោបល់ឱ្យជ្រើសរើសសាប៊ូកក់សក់ដែលមានអក្សរ “volumizing” ឬក៏ “thickening” នៅលើផលិតផល។ ជាពិសេសពេលកក់សក់ ត្រូវលាងសាប៊ូចេញឱ្យបានស្អាតល្អជាមួយទឹក ដែលមានសីតុណ្ហភាពត្រជាក់ល្មម និងហាមដាច់ខាតជាមួយទឹកក្តៅ។ ពីព្រោះការដែលមិនបានលាងជម្រះសាប៊ូមិនបានស្អាតល្អ និងប្រើទឹកក្តៅកក់សក់ វាបណ្តាលឱ្យគល់សក់មានសភាពខ្សោយ ងាយនឹងជ្រុះ ឬកើតអង្គែ។
៤. ចៀសវាងការធ្វើសកម្មភាពខ្លាំងៗដល់ស្បែកក្បាល ឬសក់

ក្នុងន័យនេះសម្តៅដល់ ការកៀប មូល ផ្លុំ ដោយកម្តៅក្តៅខ្លាំងដល់សក់ ឬការសិតសក់មួយទំហឹងដៃជាដើម។ អ្នកគួរចៀសវាងការធ្វើម៉ូតសក់រញ៉េរញ៉ៃពេក ដែលធ្វើឱ្យគល់សក់មានភាពតឹងខ្លាំង ប៉ុន្តែបើជៀសមិនបាន អ្នកគួរបន្ថយកម្ដៅនៃម៉ាស៊ីន។ បើមិនដូច្នេះទេ អ្នកនឹងប្រឈមនឹងការបំផ្លាញសក់ដែលនាំឱ្យសក់ខូចជាដើម។ ជម្រើសដែលល្អ គួរធ្វើសក់តាមស្ទាយបែបធម្មជាតិ ទើបសក់មានសភាពក្រាស់ និងដុះមកលឿន។
៥. ប្រើប្រាស់សារធាតុ មីនអុកស៊ីឌីល (minoxidil)
សារធាតុសកម្ម មីនអុកស៊ីឌីល ត្រូវបានអនុម័តឱ្យប្រើប្រាស់ ដើម្បីបញ្ឈប់ការជ្រុះសក់ និងពន្លឿនប្រវែងនៃសក់ដោយ FDA( The Food and Drug Administration)។ ចំណែកឯបរិមាណដែលសមស្រប និងត្រឹមត្រូវ គឺមីនអុកស៊ីឌីល ២%។
បើសិនជាអ្នកគ្រាន់តែមានសក់ស្តើង និងមិនមានបញ្ហាស្បែកក្បាលនោះទេ អ្នកគួរព្យាយាមសាកល្បងគន្លឹះទាំង៥ខាងលើសិន។ ប៉ុន្តែបើសក់របស់អ្នកនៅតែបន្តជ្រុះខ្លាំងមិនបាត់ វាអាចមកពីករណីផ្សេងក្រៅពីសកម្មភាពសាមញ្ញនោះ។ ដូច្នេះអ្នកគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីកុំឱ្យវាវិវត្តទៅរកករណីធ្ងន់ធ្ងរថែមទៀត៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ជំនឿមិនពិត ៤ យ៉ាង អំពីក្បាលទំពែក បុរសៗតែងយល់ច្រឡំធំ
ចុចអាន៖ដកសក់មិនជួយបំបាត់អាការឈឺក្បាលទេ តែអាចគ្រោះថ្នាក់ទៅវិញ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?