KPT+
គុណវិបត្តិ និងគុណសម្បត្តិ សម្រាប់សិស្ស-និស្សិត ដែលធ្វើការក្រៅម៉ោង
សិស្សានុសិស្សដែលទើបតែចប់បាក់ឌុប តែងស្វះស្វែងរកការងារក្រៅម៉ោងធ្វើដើម្បីរកប្រាក់កម្រៃបន្ថែម។ ប៉ុន្តែពួកគេមិនដឹងទេថា នេះជាជម្រើសត្រឹមត្រូវ ឬជាកំហុស។ បើអ្នកមានការស្ទាក់ស្ទើ មិនទាន់សម្រេចចិត្តនូវឡើយទេ សាកមកអានអត្ថបទខាងក្រោម ដែលជាជំនួយក្នុងការសម្រេចចិត្តបានត្រឹមត្រូវជាង។

គុណសម្បត្តិនៃការងារក្រៅម៉ោង៖
.ផ្ដល់បទពិសោធន៍ និងពង្រឹងជំនាញ
-ដល់ថវិកាដោះស្រាយជីវភាព
-ពង្រឹងសមត្ថភាពការងារ ដែលងាយស្រួលក្នុងការសិក្សាខ្លះ
·ចេះឲ្យតម្លៃលុយ និងអ្នកដទៃ
-ស្គាល់សង្គមខាងក្រៅ កាន់តែធំទូលាយ
-រឹងមាំក្នុងការដោះស្រាយបញ្ហាផ្សេងៗ។
គុណវិបត្តិនៃការងារក្រៅម៉ោង៖
-បំពេញការងារសាលាមិនបានពេញលេញ
-អាចនឹងមានអវត្តមានច្រើន
-អារម្មណ៍មិនមូលក្នុងការសិក្សា
-ពិបាកយកចិត្តទុកដាក់
-សម្ពាធខ្លាំង សឹងតែគ្មានពេលសម្រាក
-រៀនមិនចេះ
-ស្ត្រេស មួម៉ៅឆាប់ខឹងជាដើម។

ដូច្នេះ ប្រសិនបើគ្រួសារអ្នកមានសមត្ថភាពផ្គត់ផ្គង់ជីវភាព អ្នកមិនគួរធ្វើការងារក្រៅម៉ោង អំឡុងពេលសិក្សាឡើយ ព្រោះថាការដែលយើងមានពេលសម្រាប់តែការសិក្សា ទើបងាយស្រួលស្រូបយកចំណេះដឹង។ កម្ពុជាថ្មីសង្ឃឹមថា អត្ថបទនេះអាចជាជំនួយដល់អ្នកកំពុងសម្រេចចិត្ត ជាពិសេសសិស្សានុសិស្ស ដែលទើបនឹងបញ្ចប់ថ្នាក់ទី ១២ ថ្មីថ្មោង៕
អត្ថបទ៖ វារី
ចុចអាន៖ចំណុចធំៗ សិស្ស-និស្សិតទើបបញ្ចប់ការសិក្សា ឬ Internship គួរធ្វើនៅកន្លែងការងារលើកដំបូង
ចុចអាន៖៥ ចំនុច និស្សិតត្រូវដឹង មុនពេលចុះកម្មសិក្សា នៅកន្លែងការងារផ្នែកច្បាប់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង