Connect with us

KPT+

៤ វិធី ការពារទឹកហូរចូលផ្ទះ ក្នុងរដូវវស្សានេះ

បានផុស

នៅ

ពេលភ្លៀងម្តងៗ យើងត្រូវប្រឈមនឹងបញ្ហាទឹកហូរចូលផ្ទះ ឬពិបាកបង្ហូរចេញជាដើម។ ដែលទាំងនេះ ធ្វើឲ្យផ្ទះជោរជន់ ទៅដោយទឹក ពិបាករស់នៅ ហើយ​ជាពិសេស ​ផ្ទះដែល​មានទីទួល គឺងាយនឹងមានទឹកហូរចូលណាស់។

យ៉ាងណាមិញ ​បញ្ហា​ទឹក​ជន់​លិច​មក​ពី​ប្រឡាយ​ផ្លូវ ឬលូ ហូរចូលផ្ទះជារឿងមួយទៅហើយ អ្វីដែល​សំខាន់ គឺរក​វិធី​ទប់ស្កាត់ ដោះស្រាយបញ្ហា​ ដើម្បី​បញ្ចៀស​ការ​ខូចខាត​ផ្ទះ និង​ទ្រព្យសម្បត្តិជាដើម។

១ បាវ​ខ្សាច់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រើ​បាវ​ខ្សាច់​ដើម្បី​ផ្លាស់ប្ដូរ​ទិសដៅ​ទឹក។ ដោយ​ការ​ដាក់​បាវ​ខ្សាច់​ត្រូវ​ដាក់​នៅ​កម្រិត​សមស្រប​ ដែល​នឹង​ធ្វើឲ្យ​លំហូរ​ទឹក​ផ្លាស់​ប្ដូរ​ទៅ​ទិស​ផ្សេង។ ជា​ពិសេស​ ជួយ​បញ្ចៀស​កុំ​ឲ្យ​វា​ហូរ​ចូល​ផ្ទះ​បាន​ងាយ។

២ បន្ទះ​ឈើ ឬ​កម្រាលឈើ

ដូចគ្នា​ជាមួយ​បាវ​ខ្សាច់បន្ទះ​ឈើ ឬ​កម្រាលឈើគឺ​ផ្លាស់ប្ដូរ​ទិសដៅ​ទឹក​ដែរ ហើយវា​ផ្តល់លទ្ធផល​ល្អ​ជាង​បាវខ្សាច់ ប៉ុន្តែត្រូវការពេលវេលាដើម្បីរៀបចំ និង​ដំឡើង។ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​​ដំឡើង​ និង​ដក​ចេញ​បាន​យ៉ាង​លឿន ​ដោយ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ។

៣ ធ្វើ​ទំនប់​ជុំវិញ​ផ្ទះ

វិធីសាស្រ្ត​នេះ​ អាច​ទាមទារ​ការវិនិយោគ​និង​ការរៀបចំរយៈពេលយូរជាមុន ដែលទំនប់​នេះ ត្រូវ​តែ​ពង្រឹង​បេតុង​តែ​ប៉ុណ្ណោះ។ ជញ្ជាំង​កំបោរ ឬជញ្ជាំងធម្មតា​មិនទប់ទឹកបានទេ។

៤ កែលម្អ​តំបន់​ជុំវិញ​ផ្ទះ

សង់​របាំង​និង​ជីក​អណ្ដូង​ដើម្បី​ទប់​ទឹក។ បន្ទាប់មក​ប្រើ​ម៉ាស៊ីន​បូម​ទឹក ​ដើម្បី​បូម​ទឹក​ទាំង​អស់​នៅ​ខាង​ក្រៅ​ ប្រសិន​បើ​ទឹក​ហូរ​ចូល​ទៅ​ក្នុងផ្ទះលឿន។ ជាពិសេសការធ្វើបែបនេះ ដើម្បី​គ្រប​ដណ្ដប់​មាត់​បំពង់​ទៅ​គែម​នៃ​ស្នប់ ​ដើម្បីឲ្យ​ខ្ពស់​ជាង​នេះ និង​ដំឡើង​ម៉ាស៊ីន​បូម​ទឹក ជួយ​បូម​ទឹក​ចេញ ហើយ​ការពារ​ការ​ជន់​លិច​ផ្ទះបានមួយកម្រិត។

ជា​រួម ​ទឹកជំនន់​ហូរ​ចូល​ផ្ទះ​ក្នុង​ពេល​ភ្លៀង​បែបនេះ​ គឺ​មិនមែន​ជា​រឿង​ស្រួល​ទេ។ យើង​ត្រូវ​ប្រឈម​នឹង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​របស់​សំខាន់ៗ​ជា​ច្រើន។ ដូច្នេះ​ វិធី​ដ៏​ល្អ​ គឺ​ត្រូវ​ទប់ទល់​ និងការពារ​មុន​ គឺ​ប្រសើរ​បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា រុក្ខជាតិត្រូវការទឹកហើយ!

ចុចអាន៖ទម្លាយអាថ៌កំបាំងជនជាតិ ជប៉ុន ពីវិធីរក្សាបន្លែទុកបានរាប់ខែ និងនៅតែឆ្ងាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម