Connect with us

KPT+

ស្គាល់ក្រដាសអនាម័យ ៥ ប្រភេទនេះឲ្យច្បាស់ ងាយស្រួលប្រើឲ្យចំគោលដៅ

បានផុស

នៅ

ក្រដាសជូតមាត់ គឺជារបស់ប្រើប្រាស់ក្នុងផ្ទះ ដែលយើងធ្លាប់ស្គាល់ ពី​ការ​ជូត​មុខ ជូត​ខ្លួន​ក្នុង​បន្ទប់ទឹក ផ្ទះបាយ​ជាដើម។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា វាមានប៉ុន្មានប្រភេទ? ​តើ​ក្រដាស​ជូត​មាត់​នីមួយៗ​ ធ្វើ​ការ​ខុស​គ្នា​យ៉ាង​ណា? ​បើ​ប្រើ​មិន​បាន​ត្រឹម​ត្រូវ នឹងមានផលរំខានអ្វីកើតឡើង?

១ ក្រដាសបង្គន់ (Toilet paper)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលយើងឃើញនៅក្នុងបន្ទប់ទឹក ក្រដាសបង្គន់ប្រភេទនេះ​ត្រូវបានផលិតចេញពី​ដើមពី​ដើមឈើ ​ឬក្រដាសដែលកែច្នៃឡើងវិញ ពីក្រដាសកែឆ្នៃមានជា​ទម្រង់​ពណ៌ស​ស្អាត ក៏​ដូចជា​ទំហំ​ផ្សេងៗ។ មុខងារ៖ ចំណាយ​លើ​ការ​បញ្ចេញចោល​របស់​យើង។ ដូច្នេះ​ហើយ​ មិន​គួរ​ប្រើ​សម្រាប់​ជូត​មុខ និង​ជូត​ភ្នែក ឬ​ត្រូវ​បាន​រុំ​នៅ​ក្នុង​អាហារ ឬប្រើដើម្បីស្រូប​ប្រេង​ទេ ព្រោះ​ក្នុង​ដំណើរការ​ផលិត​សារធាតុ​ដូចជា សូដ្យូម អ៊ីដ្រូអុកស៊ីត និង​ឌីអុកស៊ីត​ត្រូវ​បាន​ប្រើប្រាស់ ដែល​ជា​សារធាតុ​បង្ក​មហារីក ហើយ​នៅ​សល់​ក្នុង​ក្រដាស។

២ ក្រដាស់​ជូតមុខ (Tissue Paper)

ប្រើ​សម្រាប់​ជូត​លើ​មុខ​បន្ទាប់ពី​លាងមុខ ឬ​លុប​គ្រឿងសម្អាង​រួច។ វាមានសភាពទន់ ​ត្រូវ​បាន​ប្រើ​ជា​ពិសេស ហើយ​មិន​គួរ​បោះចោល​បង្គន់​ឡើយ ព្រោះ​នឹង​ធ្វើឲ្យ​បំពង់ងាយស្ទះ។ ប្រសិនបើវាជាក្រដាសជូតមុខ វាជាធម្មតាត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាស​កាតុងធ្វើកេស​រាងចតុកោណ ដែល​អាចងាយស្រួលយក និង​ប្រើប្រាស់។ មុខងារ៖ ប្រើសម្រាប់ជូតមុខ ជូត​សម្អាត​គ្រឿងសម្អាង។ ដូច្នេះវាយនភាពគឺទន់ ប្រឆាំងនឹង​ការរ​លាក។

៣ ក្រដាសលើតុ (Table paper napkins)

ប្រើ​សម្រាប់​លើ​តុ ប្រើ​ជំនួស​កន្សែង។ លក្ខណៈ​សម្បត្តិ​របស់​ក្រដាសនេះ​គឺ​ទន់ ស្រដៀង​នឹង​ក្រដាស​ជូត​មុខ។ ប៉ុន្តែវាត្រូវតែ​ស្អិត និង​មិន​ងាយ​ខូច ហើយ​មិន​គួរ​ទម្លាក់​ចូល​ក្នុង​បង្គន់​ទេ ព្រោះ​វា​អាច​ស្ទះ​បំពង់​ទឹក​បាន​យ៉ាង​ងាយ។ មុខងារ៖ ប្រើ​សម្រាប់​ជូត​បបូរមាត់ឲ្យ​ស្អាត​ ក្រោយ​ហូប​អាហារ​រួច។

៤ កន្សែងដៃក្រដាស (Paper Hand Towel)

ចំពោះក្រដាសអនាម័យ យើងឃើញមាននៅតាមបង្គន់សាធារណៈ មន្ទីរពេទ្យ សណ្ឋាគារ ដែលជាប្រអប់​ដាក់តាមជញ្ជាំង វារឹង មិនរសាយ ឬបែកពេលប៉ះ​នឹងទឹក វាស្រូបទឹកបានល្អ នៅ​លើស្បែក។ ប៉ុន្តែ​មិន​គួរ​យក​ទៅ​​ប៉ះ​នឹង​អាហារ ឬ​ប្រើ​ដើម្បី​ស្រូប​យក​ប្រេង​ ពី​អាហារឡើយ។ មុខងារ៖ ប្រើ​សម្រាប់​ជូតដៃមួយមុខ។

៥ កន្សែង​ក្រដាស (Paper Towel)

វា​ជា​ក្រដាស​ដែល​ភាគច្រើន​ប្រើ​ក្នុង​ការងារ​ផ្ទះបាយ​ សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ​ទូទៅ ​ជំនួស​ឲ្យ​កន្សែង ​កម្រាល ឬ​ក្រណាត់​តុ ​អាច​ប្រើ​ដើម្បី​ស្រូប​ប្រេង​ពី​ការ​ចៀន។ ប៉ុន្តែមិនគួរប៉ះ​លើ​ស្បែក​ឡើយ។ មុខងារ៖ ប្រើសម្រាប់ជូតសម្អាតធូលីដី ស្រូបយកប្រេងពីការចៀនជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណា​អាច​កម្ចាស់មេរោគបាន​ល្អជាង?​

ចុចអាន៖៤ វិធី ការពារទឹកហូរចូលផ្ទះ ក្នុងរដូវវស្សានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម