Connect with us

សុខភាព

មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

បានផុស

នៅ

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក ហើយបែរជាឈ្មួញយកមកឃោសនា ថាជាថ្នំា កែស្បែក ថែសម្រស់ និងក្នុងវិធីពង្វក់ជាច្រើន​ទៀត។ គេផ្សាយពីវា​ច្រើនបែបច្រើនយ៉ាង ដើម្បីឱ្យអ្នកទិញ​ព្រមចំណាយលុយប្រើ តែគេមិនដែលនិយាយអំពីផល​អាក្រក់របស់វាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកលក់ឬអ្នករកស៊ីទំាងនោះ​នឹងទទួលខុសត្រូវ​​ព្យាបាលអ្នកប្រើ់ទេ ពេលពួកគេ​ធ្លាក់ខ្លួនឈឹ?

អត្ថបទនេះ ជា​ចេតនាល្អ ក្នុងការព្រមាន​ដល់នារី ឬបុរស​ដែលមិនចេះស្កប់ស្កល់ចំពោះ​ខ្លួនឯង ។ អត្ថបទសរសេរឡើង​ដោយ FARRAH NAZ KARIN និង ALIZA SHAH នៅកាសែតសិង្ហបុរី The Straits time  ។

អត្ថបទនេះ កើតមានឡើងក្រោយពី​ អាជ្ញាធរផ្នែកសុខភាពនៃប្រទេស​ជាច្រើន បានព្រមាន ប្រឆាំងនឹងការប្រើប្រាស់ផលិតផលចាក់ស្បែក លេប ឬផ្សេងពីនេះ ក្នុងវិធីណា​ដែលប្តូរ​ពណ៌ស្បែកមនុស្ស។

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក មិនមែន​រក្សាឬបន្ថែម​សម្រស់ទេ។

និន្នាការបច្ចុប្បន្ននៅក្នុងឧស្សាហកម្មគ្រឿងសម្អាងនិងសម្ផស្ស ជាកន្លែងដែល Glutathione ឬហៅខ្លីថា គ្លូតា  គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​ថា មានសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នោះឡើយ។

ជាធម្មតា រាងកាយមនុស្ស ​អាចបង្កើតជាតិគ្លូតាដោយ​ប្រព័ន្ធរាងកាយដែលបរិភោគរបបអាហារត្រឹមត្រូវ​​ តែមិនមែន​ពពួកគ្លូតា​ដែលគេ​ឃោសនា​ឱ្យ​យើងយកមកលេបនោះឡើយ។

គ្លូតាសំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ស្លាប់។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា Gluta នេះ​តាមពិតជាជាតិស្ករគីមីច្រើនប្រភេទបញ្ជូលគ្នា ដែលត្រូវបានគេ​ចេញវេជ្ជបញ្ជាដល់អ្នកជំងឺមហារីកប្រើ ជួយពួកគេឱ្យស៊ូទ្រាំនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន។ ការប្រើឱសថនេះ មិនត្រឹមត្រូវ បានបង្ករជា ជំងឺស្បែកធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនរួចមកហើយ។

Glutathione ធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើនិងសាច់ តែ​យើង​ត្រូវការ​ញាំវា​ចូលក្នុងរាងកាយ មុនពេលបំឡេងវាជាគ្លូតា ពិតដែលមិនសំយោគ ហើយមាន​សុវត្ថិភាព។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ New Straits Times Special Probes Team ថាសាធារណជនគួរតែចៀសវាងការចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌ ព្រោះគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទ​នឹងកើតមានឡើងមិនយូរឬឆាប់។

លោកស្រី វេជ្ជបណ្ឌិត Azura Mohd Affandi អ្នកជំនាញខាងរោគស្បែកនៅមន្ទីរពេទ្យគូឡាឡាំពួប្រទេស​ម៉ាឡេស៊ី ក៏បានព្រមានផងដែរថា គ្លូតា ដែលមិនមែន​ផលិតផ្ទាល់ក្នុងខ្លួនមនុស្ស គឺជាគីមី ។ ការចាក់ថ្នាំទំាងនេះទៅក្នុងរាងកាយ នាំឱ្យមានជំងឺឆ្លង និង​ខូចខាត សរីរាង្គផ្នែក​ក្នុង មានថ្លើម បេះដូង ក្រលៀន លំពែង​។ល។

លោកព្រមាន​ថា បណ្តា​អ្នកដែលចាក់ថ្នាំទាំងនេះ ភាគរយច្រើន​បំផុត ជាអ្នកកែសម្ផស្សដែលមិនមែនជាវេជ្ជបណ្ឌិត មិនបាន​ទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ។ ពួកគេ​នឹងមិនសប្បាយចិត្ត​ក្នុងការនិយាយការព័តឡើយព្រោះ​ឧស្សាហកម្មបំផ្លាញ​សុខមាលភាពនេះ រកបានវាល់លានដុល្លារ ធ្វើឱ្យពួកគេមាន​បានឡើងតែក្នុងមួយប៉ព្រិចភ្នែក។

អ្វីដែលអាក្រក់ជាងនេះទៅទៀត ឧបករណ៍ដែលបានប្រើប្រាស់ មិនត្រូវបានការពារ​ស្ងោរ​រំងាប់មេរោគ តាមបែបវេជ្ជសាស្ត្រ​តឹងតែង​​ត្រឹមត្រូវ ថែមទំាង​បណ្តាលឱ្យមានការឆ្លងបាក់តេរី ជំងឺរលាកថ្លើម (ព្យាបាលមិនជា) និងមេរោគអេដស៍។ល។

លោកស្រីបានបន្ថែមទៀតថា រឿងធំមួយទៀតការចាក់ចូលខ្លួននូវគីមីទំាងនោះ បង្កើតជាការស្ទះខ្យល់ដែលនាំឱ្យពពុះកខ្វក់ លាយលំ​ចូលទៅក្នុងសរសៃឈាមបណ្តាលឱ្យស្ទះ ដង្ហើមប្រែប្រួលមកខ្លីទៅៗ រហូតដល់ស្លាប់។

លោកស្រីផ្តាំចុងក្រោយថា ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបវាបន្ថែមទៅក្នុងខ្លួនយើងអាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ដែលនាំទៅដល់មហារីកស្បែក។

ពួកអ្នកលក់ដូរ ដែលមិនគិតអំពីសុវត្ថិភាព​អតិថិជនខ្លួន កំពុង​ខឹងនឹង KPT ខ្លាំង​ហើយ យើងជាអ្នកអាន​សម្រេចចិត្ត​ខ្លួនឯងចុះ​ថា ជួយខាងអ្នកលក់ឬអាណិតអ្នករងគ្រោះ​ដែលគេបោកបញ្ឆោត?

ដោយ Mr Tomorrow

ចុចអាន៖ នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម