Connect with us

KPT+

កុលសម្ព័ន្ធព្រៃអាម៉ាហ្សូន បរិភោគធាតុអ្នកស្លាប់ ដោយសារជំនឿម្យ៉ាង

បានផុស

នៅ

នៅក្នុងវប្បធម៌កុលសម្ព័ន្ធ Yanomami ការស្លាប់មិនត្រូវបានគេចាត់ទុកជាការកើតឡើងដោយធម្មជាតិនោះទេ ផ្ទុយទៅវិញពួកគេជឿថា មូលហេតុនៃការស្លាប់គឺដោយសារវិញ្ញាណអាក្រក់ ឬការវាយប្រហារខាងអរូបពីសត្រូវរបស់ពួកគេ។ ដូច្នេះ ក្រោយ​ពីនរណាម្នាក់​ស្លាប់​ទៅ គេ​ធ្វើ​ពិធី​បុណ្យ​សព ដែលតម្រូវឱ្យមនុស្សក្នុង​សហគមន៍​ទាំង​អស់​បរិភោគ​អដ្ឋិធាតុ​អ្នក​ស្លាប់ ព្រោះគេជឿជាក់ថា នោះជាផ្លូវតែមួយគត់ដែលវិញ្ញាណរបស់អ្នកស្លាប់អាចស្វែងរកសន្តិភាពបាន។

TERRIBLE TRADITIONS – The Funerary Rituals of the Yanomami
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុលសម្ព័ន្ធ Yanomami គឺជាក្រុមជនជាតិដើមភាគតិចដែលមានប្រជាជនប្រមាណ ៣៥,០០០នាក់ ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូន តាមព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងប្រេស៊ីល។

ប្រពៃណីសាសនា Endocannibalism របស់កុលសម្ព័ន្ធ Yanomami ​ពិតជាចម្លែក មានតែមួយគ្មានពីរលើលោក ព្រោះពិធីបុណ្យសពតម្រូវឱ្យអ្នកនៅរស់ហូបអដ្ឋិធាតុ​របស់សពដោយពួកគេជឿថា វិធីនេះអាចជួយព្រលឹងអ្នកស្លាប់នូវថាមពលខ្លាំងក្លា តដល់កូនចៅ។

BEHIND THE LENS — Elena Levon

ក្រោយ​ពេល​ស្លាប់​ភ្លាម សាកសពត្រូវ​បាន​គេ​យក​ទៅ​រុំ​ដោយ​ស្លឹក​ឈើ ហើយ​យក​ទៅ​ទុកចោល​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ខ្ទម។ ពួកគេទុកឱ្យសពរលួយប្រហែល ៣០-៤៥ថ្ងៃ បន្ទាប់​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​ គេ​យក​ឆ្អឹង​មក​បូជា។ ក្រោយពីបូជា ផេះ(​អដ្ឋិធាតុ) ​ត្រូវ​យកទៅលាយ​ជាមួយ​សម្ល​ពិសេសម្យ៉ាង ដែលផ្សំពីផ្លែចេក។ សម្លនេះត្រូវរៀបចំ​ដោយ​ស្ត្រី​ដែលមកពី​គ្រួសារ​នៃសព។ បន្ទាប់ពីសម្លឆ្អិន គេត្រូវដួសចែកឱ្យអ្នកភូមិទាំងអស់ហូប។ ជាទូទៅគេត្រូវចម្អិនម្ហូបនេះធ្វើម្តងហើយម្តងទៀត រហូតទាល់តែផេះអស់ និងទាល់តែមនុស្សទាំងអស់នៅក្នុងកុលសម្ព័ន្ធបានហូបគ្រប់គ្នា។

TERRIBLE TRADITIONS – The Funerary Rituals of the Yanomami

ការចម្អិនអដ្ឋិធាតុជាម្ហូប ត្រូវបានកុលសម្ព័ន្ធ Yanomami ជឿថា ជាពិធីបុណ្យសពដែលជួយរក្សាព្រលឹងអ្នកស្លាប់ឱ្យនៅរស់រានមានជីវិតជាច្រើនជំនាន់ទៅមុខ ហើយថែមទាំងផ្តល់ឱ្យអ្នកដែលនៅរស់នូវថាមពលរឹងមាំដែលគ្មានខ្មាំងសត្រូវណាអាចយកឈ្នះបាន៕

What This South American Tribe Does To Its Dead Seems Like A Horror Movie  Come True
Endocannibals of Yanomami tribe | msamba
Yanomami Death Ritual of Endocannibalism - SevenPonds BlogSevenPonds Blog

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រពៃណីចម្លែក! គាស់សាកសពមករាំដង្ហែ ដើម្បីអបអរដល់អ្នកស្លាប់

ចុចអាន៖ មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម