KPT+
ហេតុអ្វីបានជាប្រជាជនអេហ្ស៊ីបបុរាណគោរពបូជាសត្វឆ្មាខ្លាំងម្លេះ?
ប្រជាជនអេហ្ស៊ីបបុរាណ ក៏ដូចជាសម័យទំនើបគោរពបូជាអាទិទេពជាសត្វផ្សេងៗជាច្រើន។ ក្នុងនោះសត្វឆ្មា ជាសត្វមួយដែលប្រជាជនដើមចាត់ទុកជាអាទិទេពសំខាន់មួយក្នុងជំនឿរបស់ពួកគេ។
ប្រជាជនប្រទេសចំណាស់នេះ ស្រឡាញ់សត្វឆ្មាជាងអ្វីទាំងអស់ ហើយតែងតែមើលថែសុវត្ថិភាពសត្វឆ្មាខ្ពស់បំផុត។ ប្រសិនមានភ្លើងឆាបឆេះផ្ទះប្រជាជនអេហ្ស៊ីបនឹងជួយសង្គ្រោះសត្វឆ្មាជាមុន ទើបត្រឡប់ទៅរករបស់របរផ្ទាល់ខ្លួនផ្សេងទៀត។ បើឆ្មាចិញ្ចឹមត្រូវងាប់គ្រួសារទាំងមូលនឹងកោររោមចិញ្ចើមកាន់ទុក្ខ ហើយចេះតែបន្តកាន់ទុក្ខរហូតទាល់តែរោមចិញ្ចើមដុះវិញ។ ពេលខ្លះសត្វឆ្មាត្រូវបានគេកប់រួមជាមួយម្ចាស់របស់វា ដើម្បីបង្ហាញថា ពួកគេស្រឡាញ់សត្វចិញ្ចឹមនេះខ្លាំងប៉ុណ្ណា។
មិនត្រឹមតែប៉ុណ្ណោះ អេហ្ស៊ីបសម័យបុរាណ មានច្បាប់តឹងរ៉ឹងណាស់ដើម្បីការពារសត្វឆ្មា។ ប្រសិនបើនរណាម្នាក់សម្លាប់ឆ្មា ទោះបីជាចៃដន្យក៏ដោយ ការពិន័យរបស់រដ្ឋគឺត្រូវស្លាប់។ ក្រៅពីនោះ ការធ្វើជំនួញនាំចេញសត្វឆ្មាទៅប្រទេសដទៃក៏ត្រូវពិន័យធ្ងន់ធ្ងរផងដែរ។
ហេតុអ្វីបានជាប្រជាជនអេហ្ស៊ីបពីបុរាណស្រឡាញ់សត្វឆ្មាយ៉ាងខ្លាំងបែបនេះ? ខាងក្រោមនេះជាចម្លើយធំៗទាំង ៣៖
១. ប្រជាជនអេហ្ស៊ីបចាត់ទុកឆ្មាជាអ្នកការពារម្នាក់

សត្វឆ្មាត្រូវបានអ្នកស្រុកអេហ្ស៊ីបបុរាណផ្ដើមចិញ្ចឹមប្រហែលជាមួយម៉ឺនឆ្នាំកន្លងមកហើយ។ កាលជំនាន់ដើម សង្គមអេហ្ស៊ីបបុរាណពឹងផ្អែកលើកសិកម្មជាចម្បង ប៉ុន្តែពួកគេរមែងប្រឈមនឹងបញ្ហាជាច្រើនក្នុងការរក្សាកសិផលឲ្យឆ្ងាយពីសត្វល្អិតដូចជា កណ្ដុរ និងពស់ជាដើម។ ខណៈនោះសត្វឆ្មាដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងរបស់ពលដ្ឋ។
មិនយូរប៉ុន្មានគ្រួសារជាច្រើនចាប់ផ្ដើមទុកអាហារសម្រាប់សត្វឆ្មា ដើម្បីល្បួងពួកវាមកលេងផ្ទះឲ្យបានទៀងទាត់។ បន្ទាប់មកប្រជាជនអេហ្ស៊ីបស្ទើរតែទាំងអស់មានសត្វឆ្មាចិញ្ចឹមដើម្បីជួយការពារសត្វកកេរនិងការគំរាមកំហែងផ្សេងៗទៀត។ រីឯសត្វឆ្មាវិញ វាក៏ចូលចិត្តរស់នៅជាមួយមនុស្ស ពីព្រោះពួកវាមានបានស៊ីអាហារសល់ដោយមិនចាំបាច់នឿយហត់ និងបានការពារខ្លួនពីការគំរាមកំហែងពីសត្វមំសាសីផងដែរ។
២. ជំនឿទេវកថាពីសត្វឆ្មា

សត្វឆ្មាត្រូវបានប្រជាជនដើមផ្សារភ្ជាប់ជាមួយនឹងជំនោះសាសនាសម័យអេហ្ស៊ីបបុរាណ។ ជាក់ស្ដែងទេពធីតា Mafdet ស្រដៀងនឹងកូនខ្លារខិនតូច គឺជាអាទិទេពដំបូងបង្អស់របស់អេហ្ស៊ីបដែលតំណាងឲ្យភាពយុត្តិធម៌ និងត្រូវបានគោរពបូជាដោយសារព្រះនាងអាចការពារពពួកសត្វពស់។
ទោះយ៉ាងណាទេពធីតា Bastet ជាអទិទេពល្បីល្បាញបំផុតក្នុងចំណោមទេពធីតាឆ្មាទាំងអស់។ ទេពធីតា Bastet មានរូបរាងជាមនុស្សស្រីពាក់កណ្តាលនិងឆ្មារពាក់កណ្ដាល ដែលជាអ្នកថែរក្សាផ្ទះ និងការពារពីអំពើអាក្រក់ ព្រមទាំងជំងឺ។ មនុស្សជាច្រើនគោរពបូជាព្រះនាង ព្រោះទេពធីតានេះ មានទំនាក់ទំនងជាមួយភាពជាស្ត្រី និងការមានកូនផងដែរ។ ប្រជាជនអេហ្ស៊ីបជាច្រើនជឿជាក់ថា ប្រសិនបើឆ្មាបង្ហាញខ្លួននៅក្នុងក្តីសុបិនរបស់ពួកគេ នោះសំណាងល្អនឹងមកដល់។
ទេពធីតា Bastet មានប្រជាប្រិយភាពខ្លាំងណាស់ ជារៀងរាល់ឆ្នាំក្នុងប្រទេសអេហ្ស៊ីបតែងតែប្រារព្ធពិធីដ៏ធំបំផុតមួយដើម្បីគោរពផ្ដល់កិត្តិយសដល់អទិទេពរូបនេះ។
ទោះបីជាមានរូបចម្លាក់ទេពធីតា Mafdet និងអទិទេព Sekhmet ក៏ដោយក៏ទេពធីតា Bastet ជាអាទិទេពតែមួយគត់ដែលតំណាងឲ្យសត្វឆ្មារបស់ប្រទេស។
៣. ប្រជាជនអេហ្ស៊ីបបុរាណនិងការលះបង់ចំពោះសត្វឆ្មា

នៅឆ្នាំ ៥២៥ មុនគ្រិស្តសករាជ ស្ដេច Cambyses II មកពីប្រទេសពែរ្ស បានច្បាំងឈ្នះអេហ្ស៊ីបក្នុងសង្គ្រាមដោយសារសត្វឆ្មា។ ព្រះមហាក្សត្ររូបនេះ ដឹងថា ប្រជាជនអេហ្ស៊ីបស្រឡាញ់ឆ្មា ដូច្នេះទ្រង់បានបញ្ជារឲ្យគេប្រមូលវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយថែមទាំងគូររូបសត្វឆ្មានៅលើខែលប្រយុទ្ធទៀតផង។
នៅពេលស្ដេច Cambyses II ដើរក្បួនឆ្ពោះទៅទីក្រុង Pelusium ប្រទេសអេហ្ស៊ីប មានសត្វឆ្មាជាច្រើនដើរពីមុខក្បួន រីឯសត្វដែលនៅសល់ត្រូវបានដាក់នៅក្នុងដៃរបស់ទាហានពែរ្ស។ ពេលនោះប្រជាជនអេហ្ស៊ីបមានការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងសមរភូមិដោយសារតែខ្លាចធ្វើបាបសត្វឆ្មា ទើបពួកគេសុខចិត្តចុះចាញ់ដោយបណ្ដោយឲ្យចក្រភពពែរ្សវាយលុក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Science ABC
ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យត្រូវហ៊ានចេញពី COMFORT ZONE»
ចុចអាន៖ហេតុអ្វីយុវវ័យភាគច្រើនប៉ុនប៉ងល្បីឈ្មោះជាបុគ្គលសាធារណៈ?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ