Connect with us

KPT+

ហេតុអ្វី​បានជា​ប្រជាជន​អេហ្ស៊ីប​បុរាណ​គោរព​បូជា​សត្វ​ឆ្មា​ខ្លាំង​ម្លេះ?

បានផុស

នៅ

ប្រជាជន​អេហ្ស៊ីប​បុរាណ ក៏​ដូចជា​សម័យ​ទំនើប​គោរព​បូជា​អាទិទេព​ជា​សត្វ​ផ្សេងៗ​ជាច្រើន។ ក្នុង​នោះ​សត្វ​ឆ្មា ជា​សត្វ​មួយ​ដែល​ប្រជាជន​ដើម​ចាត់​ទុក​ជា​អាទិទេព​សំខាន់​មួយ​ក្នុង​ជំនឿ​របស់​ពួកគេ។

ប្រជាជន​ប្រទេស​ចំណាស់​នេះ ស្រឡាញ់សត្វឆ្មាជាងអ្វីទាំងអស់ ហើយ​តែងតែ​មើលថែ​សុវត្ថិភាព​សត្វឆ្មា​ខ្ពស់បំផុត។ ប្រសិន​មានភ្លើងឆាបឆេះ​ផ្ទះ​ប្រជាជន​អេហ្ស៊ីប​នឹង​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​ជាមុន ទើប​ត្រឡប់​ទៅ​រក​របស់របរផ្ទាល់ខ្លួនផ្សេងទៀត។ បើឆ្មា​ចិញ្ចឹម​ត្រូវ​ងាប់​គ្រួសារ​ទាំងមូល​នឹង​កោរ​រោម​ចិញ្ចើម​កាន់ទុក្ខ ហើយចេះតែបន្តកាន់ទុក្ខរហូត​ទាល់តែ​រោម​ចិញ្ចើម​ដុះ​វិញ។ ពេល​ខ្លះ​សត្វ​ឆ្មា​ត្រូវ​បានគេកប់រួមជាមួយម្ចាស់របស់វា ដើម្បីបង្ហាញថា ពួកគេ​ស្រឡាញ់​សត្វ​ចិញ្ចឹម​នេះ​ខ្លាំង​ប៉ុណ្ណា។

មិនត្រឹម​តែ​ប៉ុណ្ណោះ អេហ្ស៊ីប​សម័យ​បុរាណ មានច្បាប់តឹងរ៉ឹងណាស់ដើម្បីការពារសត្វឆ្មា។ ប្រសិន​បើ​នរណាម្នាក់សម្លាប់ឆ្មា ទោះបីជាចៃដន្យក៏ដោយ ការ​ពិន័យ​របស់​រដ្ឋ​គឺ​ត្រូវស្លាប់។ ក្រៅពីនោះ ការធ្វើជំនួញនាំចេញសត្វឆ្មា​ទៅ​ប្រទេស​ដទៃក៏​ត្រូវ​ពិន័យធ្ងន់ធ្ងរផងដែរ។

ហេតុអ្វីបានជាប្រជាជនអេហ្ស៊ីបពីបុរាណស្រឡាញ់សត្វឆ្មាយ៉ាងខ្លាំងបែបនេះ? ខាងក្រោម​នេះ​ជា​ចម្លើយ​ធំៗទាំង ៣៖

១. ប្រជាជន​អេហ្ស៊ីប​ចាត់ទុក​ឆ្មា​ជា​អ្នក​ការពារម្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វឆ្មាត្រូវបានអ្នកស្រុក​អេហ្ស៊ីបបុរាណផ្ដើមចិញ្ចឹមប្រហែលជាមួយម៉ឺនឆ្នាំកន្លងមកហើយ។ កាល​ជំនាន់ដើម សង្គម​អេហ្ស៊ីប​បុរាណ​ពឹងផ្អែក​លើកសិកម្មជាចម្បង ប៉ុន្តែ​ពួកគេ​រមែង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុងការរក្សាកសិផល​ឲ្យ​ឆ្ងាយ​ពី​សត្វល្អិតដូចជា កណ្ដុរ និង​ពស់​ជាដើម។ ខណៈ​នោះ​សត្វ​ឆ្មា​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងរបស់ពលដ្ឋ។

មិន​យូរ​ប៉ុន្មាន​គ្រួសារ​ជាច្រើន​ចាប់ផ្ដើម​ទុកអាហារសម្រាប់សត្វឆ្មា ដើម្បី​ល្បួង​ពួកវា​មក​លេង​ផ្ទះ​ឲ្យ​បាន​ទៀងទាត់។ បន្ទាប់មក​ប្រជាជន​អេហ្ស៊ីបស្ទើរ​តែទាំងអស់មានសត្វឆ្មា​ចិញ្ចឹមដើម្បី​ជួយ​ការពារ​សត្វកកេរ​និង​ការ​គំរាមកំហែង​ផ្សេងៗទៀត។ រីឯសត្វឆ្មាវិញ វាក៏ចូលចិត្តរស់នៅជាមួយមនុស្ស ពីព្រោះពួកវាមានបានស៊ីអាហារសល់ដោយមិនចាំ​បាច់នឿយហត់  និង​បាន​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​ពី​សត្វ​មំសាសី​ផងដែរ។

២. ជំនឿ​ទេវកថា​ពី​សត្វឆ្មា

សត្វឆ្មាត្រូវបានប្រជាជនដើមផ្សារភ្ជាប់ជាមួយនឹងជំនោះសាសនាសម័យអេហ្ស៊ីបបុរាណ។ ជាក់ស្ដែង​ទេពធីតា Mafdet ស្រដៀងនឹងកូនខ្លារខិនតូច គឺជាអាទិទេព​ដំបូង​បង្អស់​របស់​អេហ្ស៊ីប​ដែល​តំណាង​ឲ្យ​ភាព​យុត្តិធម៌ និង​ត្រូវ​បាន​គោរពបូជា​ដោយសារ​ព្រះ​នាង​អាច​ការពារ​ពពួក​សត្វពស់។

ទោះយ៉ាងណាទេពធីតា Bastet ជាអទិទេពល្បីល្បាញ​បំផុត​ក្នុង​ចំណោម​ទេពធីតា​ឆ្មា​ទាំងអស់។ ទេពធីតា Bastet មានរូបរាង​ជាមនុស្សស្រីពាក់​កណ្តាល​និង​ឆ្មារ​ពាក់កណ្ដាល ដែល​ជា​អ្នក​ថែរក្សា​ផ្ទះ និងការពារពីអំពើអាក្រក់ ព្រមទាំងជំងឺ។ មនុស្ស​ជា​ច្រើន​គោរព​បូជា​ព្រះនាង ព្រោះ​ទេពធីតា​នេះ មាន​ទំនាក់ទំនង​ជាមួយភាព​ជាស្ត្រី និងការមានកូនផងដែរ។ ប្រជាជន​អេហ្ស៊ីប​ជា​ច្រើន​ជឿជាក់​ថា ប្រសិនបើឆ្មាបង្ហាញខ្លួននៅក្នុង​ក្តី​សុបិន​របស់ពួកគេ នោះ​សំណាង​ល្អ​នឹង​មកដល់។

ទេពធីតា Bastet មានប្រជាប្រិយភាពខ្លាំងណាស់ ជា​រៀងរាល់ឆ្នាំក្នុងប្រទេសអេហ្ស៊ីបតែងតែប្រារព្ធពិធីដ៏ធំបំផុតមួយដើម្បីគោរពផ្ដល់កិត្តិយសដល់អទិទេព​រូបនេះ។

ទោះបីជាមានរូបចម្លាក់ទេពធីតា Mafdet និងអទិទេព Sekhmet ក៏ដោយក៏ទេពធីតា Bastet ជា​អាទិទេព​តែ​មួយ​គត់​ដែល​តំណាង​ឲ្យ​សត្វ​ឆ្មា​របស់ប្រទេស។

៣. ប្រជាជន​អេហ្ស៊ីប​បុរាណ​និង​ការ​លះបង់​ចំពោះ​សត្វឆ្មា

នៅ​ឆ្នាំ ៥២៥ មុន​គ្រិស្តសករាជ ស្ដេច Cambyses II មក​ពី​ប្រទេស​ពែរ្ស បាន​ច្បាំង​ឈ្នះ​អេហ្ស៊ីប​ក្នុង​សង្គ្រាម​ដោយសារ​សត្វ​ឆ្មា។ ព្រះមហាក្សត្រ​រូបនេះ ដឹង​ថា ​ប្រជាជន​អេហ្ស៊ីប​ស្រឡាញ់​ឆ្មា ដូច្នេះ​ទ្រង់​បាន​បញ្ជារ​ឲ្យ​គេ​ប្រមូល​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ​ថែម​ទាំងគូររូបសត្វឆ្មានៅ​លើខែល​ប្រយុទ្ធទៀតផង។

នៅពេលស្ដេច Cambyses II ដើរក្បួនឆ្ពោះទៅទីក្រុង Pelusium ប្រទេស​អេហ្ស៊ីប មាន​សត្វឆ្មា​ជា​ច្រើន​ដើរ​ពី​មុខក្បួន រីឯសត្វដែលនៅសល់ត្រូវបានដាក់នៅ​ក្នុងដៃ​របស់​ទាហានពែរ្ស។ ពេល​នោះ​ប្រជាជន​អេហ្ស៊ីប​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ក្នុង​សមរភូមិ​ដោយសារ​តែ​ខ្លាច​ធ្វើ​បាប​សត្វ​ឆ្មា ទើបពួកគេសុខចិត្តចុះចាញ់​ដោយ​បណ្ដោយ​ឲ្យ​ចក្រភព​ពែរ្សវាយលុក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Science ABC

ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យ​ត្រូវ​ហ៊ាន​ចេញពី COMFORT ZONE»

ចុចអាន៖ហេតុអ្វី​យុវវ័យ​ភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះ​ជាបុគ្គលសាធារណៈ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម