Connect with us

KPT+

មូលហេតុប្រទេសមួយបន្តប្រពៃណីចាប់ពង្រត់កូនក្រមុំ មកទល់សព្វថ្ងៃ

បានផុស

នៅ

ខណៈពេលដែលមនុស្សជាច្រើននៅលើលោកកំពុងតស៊ូមតិដើម្បីសិទ្ធិស្ត្រី ក៏មានមនុស្សមួយចំនួនបន្តធ្វើតាមប្រពៃណីដោយប្រារព្ធពិធីចាប់ពង្រត់កូនក្រមុំ (ជំរិតស្ត្រី) ទៅរៀបការ​ទាំងបង្ខំ។ ការចាប់ពង្រត់កូនក្រមុំ ឬ “Ala Kachuu” គឺជាប្រពៃណីដ៏ចម្លែកដែលនៅតែកើតមាននៅក្នុងផ្នែកខ្លះក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)។

Weird Traditions From Around The World
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រពៃណី​នេះ ក្មេង​ស្រី (ខ្លះមានវ័យក្រោម១៨ឆ្នាំ) ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​ផ្ទះរបស់ខ្លួន ពីកន្លែងធ្វើការ ឬកន្លែងនានាដែលនាងទម្លាប់ឆ្លងកាត់ ដើម្បីយក​ទៅ​បង្ខាំង​ទុក​នៅ​ផ្ទះខាងប្រុសជា​​ច្រើន​ថ្ងៃ។ គួរឱ្យប្លែកទៀតនោះគឺថា ការចាប់ពង្រត់មួយចំនួន ជាគំនិតផ្ដួចផ្ដើមពីសាច់ញាតិ​ខាង​ស្រី ​ព្រោះកូនក្រមុំមិនយល់ព្រមរៀបការ។ ឯការចាប់ពង្រត់មួយចំនួនទៀត ដោយសារតែកូនខាងកូនកំលោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្ដីដណ្ដឹងកូនក្រមុំ។

ជារៀងរាល់ឆ្នាំនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នារីវ័យក្មេងម្នាក់ ក្នុងចំណោមនារីប្រហែល ១២,០០០នាក់ ត្រូវបានចាប់ពង្រត់ និងបង្ខំឱ្យរៀបការជាមួយនឹងអ្នកចាប់ពង្រត់ពួកនាង។ ក្នុងនោះមនុស្សស្រីជាច្រើននាក់ត្រូវបានរំលោភនៅកំលុងពេលចាប់ពង្រត់។

Kyrgyzstan's 'kidnapped brides' find renewed strength on the runway –  Voyages

នៅមុនឆ្នាំ ១៩៩៤ ការចាប់ពង្រត់ស្រ្តី ​មិនត្រូវចាត់ទុកជាអំពើខុសច្បាប់ទេ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ព្រោះវាជា “ប្រពៃណី” ពិសេស ដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែក្រោយឆ្នាំ ១៩៩៤ ប្រពៃណីចាប់ពង្រត់នៅតែកើតមានជាហូរហែ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ។

តើការចាប់ពង្រត់កូនក្រមុំជាអ្វី?

Bride Kidnapping in Kyrgyzstan

ជាធម្មតា ការចាប់ពង្រត់ត្រូវបានគ្រោងទុកជាមុន ដោយមានជំនួយពីគ្រួសាររបស់បុរស។ សេណារីយ៉ូទូទៅ ស្ត្រីត្រូវបានចាប់ពង្រត់ចេញពីផ្លូវនៅពេលដែលនាងធ្វើដំណើរ ដោយបុរសវ័យក្មេងមួយក្រុមបានយកទៅដាក់ក្នុងយានជំនិះ ហើយនាំទៅផ្ទះ “កូនកំលោះ”។ ជួនកាលគេមិនត្រឹមតែបង្ខាំងនាងប៉ុណ្ណោះទេ ថែមទាំងចាប់រំលោភនាង ដើម្បីបង្ខំនាងឱ្យព្រមរៀបជាមួយ។ ក្នុង​ករណី​ខ្លះ ស្ត្រី​ដែលត្រូវគេចាប់ពង្រត់ ​មិន​ធ្លាប់ស្គាល់​បុរស​ដែលចាប់នាងផង។

នៅក្នុងសង្គម Kyrgyz កេរ្តិ៍ឈ្មោះរបស់ស្ត្រីមិនទាន់រៀបការអាចនឹងត្រូវអាស្រូវដោយមិនអាចស្ដារវិញបានឡើយ ក្រោយពេលនាងចំណាយពេលសូម្បីតែមួយយប់នៅខាងក្រៅផ្ទះរបស់នាង។ ដូច្នេះហើយ ជនរងគ្រោះដែលចាត់ទុកកិត្តិយសគ្រួសារជាធំ គ្មានអ្វីតវ៉ាជាមួយគេ ក្រៅពីយល់ព្រមលើអាពាហ៍ពិពាហ៍នោះទេ។

ហេតុអ្វីបានជាការចាប់ពង្រត់កូនក្រមុំកើតឡើង?

Kyrgyzstan Women Fight to End Bride Kidnapping

ការចាប់ពង្រត់កូនក្រមុំត្រូវបានសង្គមទទួលយកថាជាប្រពៃណីរបស់ជនជាតិកៀហ្ស៊ីស៊ីស្ថាន ទោះបីជាការចាប់ពង្រត់ដោយមិនមានការព្រមព្រៀងគ្នាក៏ដោយ។ ត្បិតថាការចាប់ពង្រត់កូនក្រមុំ​ជាអំពើខុសច្បាប់តាំងពីឆ្នាំ ១៩៩៤ មកពិតមែន ប៉ុន្តែទង្វើនេះអាចជាមធ្យោបាយមួយសម្រាប់គូស្នេហ៍ដែលមិនទទួលការអនុញ្ញាតពីឪពុកម្តាយ ឬគេចវេសពីការជូនថ្លៃបណ្ណាការថ្លៃៗ។ ជួនកាលវាកើតឡើងដោយសារជនល្មើសខ្លាចការបដិសេធ ឬកូនក្រមុំមិនស្ម័គ្រចិត្តរៀបការជាមួយ ឬគ្រួសាររបស់កូនកំលោះមិនចង់រៀបអាពាហ៍ពិពាហ៍ដែលមានតម្លៃថ្លៃ។

ផលប៉ះពាល់អវិជ្ជមានយូរអង្វែង

A scene from “Ala Kachuu - Take and Run,” a film about bride kidnapping in Kyrgyzstan that is nominated for best live-action short at the Academy Awards on Sunday.

ការចាប់ពង្រត់កូនក្រមុំមិនត្រឹមតែរំលោភលើច្បាប់ Kyrgyz និងសិទ្ធិមនុស្សរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យប៉ះពាល់រយៈពេលយូរអង្វែងដល់ជនរងគ្រោះ និងក្រុមគ្រួសារផងដែរ។ ក្នុងនោះជនរងគ្រោះអាចរងអំពើហិង្សាក្នុងគ្រួសារ ​ហើយគូដែលកើតឡើងពីការចាប់ពង្រត់​នឹងបញ្ចប់​ដោយ​ការ​លែង​លះរហូតដល់ ៦០% ឯណោះ។ ក្រៅពីនោះក៏មានករណីជាច្រើនដែលស្ត្រីធ្វើអត្តឃាតភ្លាមៗ បន្ទាប់ពីត្រូវបានចាប់ពង្រត់ និងបង្ខំឱ្យរៀបការ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ

ចុចអាន៖ ចម្លែកណាស់! ជនជាតិភាគតិចចិន អាចការជាមួយគ្នាបានឬមិនបាន អាស្រ័យលើថ្លើមមាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១៦ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤៧ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម