Connect with us

KPT+

វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់

បានផុស

នៅ

ការទទួលទានដំណេក ពិតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ខណៈ របៀប និងគុណភាពនៃដំណេករបស់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេ ដោយ វា​អាស្រ័យ​ទៅ​តាម​ទម្លាប់ កត្តា​សុខភាព ទីតាំង ក៏​ដូចជា​មជ្ឈដ្ឋាន​នៃ​កន្លែង​គេង ជាដើម។

សម្រាប់​មនុស្ស​ដែល​មាន​ដំណេក​ល្អ​គឺគេងឆាប់លក់ និង​ភ្ញាក់​មក​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ជាមួយ​ការ​គេងមិនលក់ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺ និង​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ក្នុង​ជីវិត​នា​ពេលខាងមុខ។

អត្ថបទខាងក្រោមនឹងបង្ហាញចំណុចទាំង១០មុនពេលចូលគេងដែល​ជួយឱ្យ​ទទួលទាន​ដំណេកបានស្កប់ស្កល់។

១.អានសៀវភៅ ការអានសៀវភៅមុនពេលទទួលទាន​ដំណេក ជួយឱ្យខួរក្បាលរបស់អ្នក​មាន​ភាព​ស្រឡះ​ល្អ។ អ្នកមិនចាំបាច់អានឱ្យបានច្រើនដូចមុនមួយថ្ងៃ​ពេល​ប្រឡង​នោះ​ទេ​ត្រឹមតែ៣ ទៅ ៤ សន្លឹក​ក៏​ប្រសើរ​ជាង​មិន​បាន​ឆ្លៀត​ពេលសោះ។ ការអានទាញអ្នកឱ្យដិត​អារម្មណ៍​ចូល​ពិភព​មួយ​ផ្សេង​ទៀត ដែលជួយ​ឱ្យ​រាងកាយ​និង​ខួរក្បាល​ចង់​សម្រាក ព្រមទាំងគេងឆាប់លក់។ អ្នក​នឹង​គេង​លក់​ដោយ​មិន​ដឹង​ខ្លួន ពេល​ដែល​អ្នក​មាន​ទម្លាប់​អាន​រៀងរាល់​មុន​ចូល​គេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. ពត់ខ្លួន ឬ​លំហាត់ប្រាណប្រាកដណាស់ថាអ្នកមិនធ្វើលំហាត់​ប្រាណ​ភ្លាម ចូលគេងភ្លាមនោះទេ ប៉ុន្តែវាជួយឱ្យរាងកាយអ្នកបញ្ចេញនូវភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ លំហាត់​ប្រាណ ដូចជា​ពត់ដៃជើង និងដងខ្លួនជួយនូវរាល់បញ្ហាសរសៃ និងសម្រួលរាងកាយ​ឱ្យ​ត្រៀម​ក្នុង​ការ​ទទួលទាន​ដំណេក។

. ផឹក​តែ​ក្តៅបន្ធូអារម្មណ៍តានតឹងដោយផឹកតែក្តៅអ៊ុនៗ និងគ្មានជាតិកាហ្វេអ៊ីនមុនពេលគេង។ មនុស្សមួយ​ចំនួនក៏បានជ្រើសរើសប្រភេទតែ សម្រាប់ជំនួយការទទួលទានដំណេក ប៉ុន្តែ​បើ​អ្នក​ចង់​សាកល្បង​តែ​ប្រភេទ​នេះ អ្នកត្រូវជ្រើសរើសផលិតផលដែលមានគុណភាព និង​ប្រើប្រាស់​ទៅ​តាម​ការ​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ។ កុំភ្លេចដកដង្ហើមឱ្យបានវែងៗ​អំឡុង​ពេល​ទទួលទាន​តែ ដើម្បី​ឱ្យ​វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ជួយ​អ្នក​ឱ្យគេងឆាប់លក់។

. កត់ត្រា​កំណត់ហេតុ​ប្រចាំថ្ងៃ ពេលខ្លះអ្នកដែលមានបញ្ហាក្នុងការគេង គឺដោយសារ​ខួរក្បាល​នៅតែ​គិត និងមិនព្រមឈប់សម្រាកតាមតម្រូវការរបស់រាងកាយ។ ជាពិសេសអំឡុងពេលគេង ទោះបីជា​ភ្នែក​បិត ដាក់ខ្លួនដល់ពូក រឿងរ៉ាវផ្សេងៗ​តែងតែ​មក​លង​បន្លាច​ក្នុង​ខួរក្បាល​ឥត​ឈប់​ឈរ។ ជំនួសដោយការគិតអវិជ្ជមានទាំងនោះគ្រប់គ្រងអ្នក អ្នកអាចព្យាយាម​កម្ចាត់​ពួកវា​ចេញ​ដោយ​សរសេរ​ពី​អារម្មណ៍ និងអ្វីៗទាំងអស់ដែលអ្នកកំពុងព្រួយ​បារម្ភ​ដាក់​ក្នុង​សៀវភៅ​កំណត់​ហេតុ​មួយ។ ទោះបីរឿងរ៉ាវទាំងនោះមិនសំខាន់ ក៏អ្នកគួរទាញ​វាចេញមកក្រៅឱ្យអស់ ដើម្បី​ឱ្យ​ខួរ​ក្បាល​បានសម្រាក។

. សមាធិសមាធិត្រូវបាន​ទទួលស្គាល់ដោយមនុស្ស​ជាច្រើនថាជាវិធីសាស្រ្តមួយ​ក្នុងការរំងាប់​អារម្មណ៍មិនល្អ ក៏​ដូចជា​ធ្វើឱ្យចិត្តស្ងប់។ ដូច្នេះអ្នកគួរអនុវត្តការ​សមាធិ​ឱ្យ​ក្លាយ​ជា​ទម្លាប់​មុន​ពេល​ចូល​គេង​ដើម្បី​ជំនួយដល់គុណភាពនៃដំណេក។ ជំហានដំបូង អ្នកគួរស្រាវជ្រាវនៅលើ​បណ្ដាញ​អ៊ីនធឺណេត​សម្រាប់​ការ​សមាធិ​ឱ្យ​បាន​ត្រឹមត្រូវ។

៦. ងូតទឹកកម្ចាត់​អារម្មណ៍មិនល្អចេញរៀងរាល់ពេលយប់ ដោយងូតទឹក សម្អាតកាយ​ឱ្យស្រឡះ​ខ្លួន។ ជា​ពិសេស​ទឹកក្តៅអ៊ុនៗដែលជួយសាច់ដុំ និង​សរសៃឱ្យ​ដើរ​បាន​ស្រួល​នាំ​អ្នក​ទៅ​រក​ការ​គេង​ដ៏​ស្កប់ស្កល់។

. ស្តាប់​តន្រ្តីការ​ផ្ដេក​ខ្លួន​ចុះ​លើសាឡុង ឬទីតាំងដំណេករបស់អ្នក ដោយ​ស្តាប់​តន្រ្តី ឬភ្លេងតិចៗ ដើម្បី​បន្ធូរ​ភាព​តានតឹង​បាន​មួយកម្រិត។ យ៉ាងណា អ្នកគួរចៀសវាងភ្លេង ឬចម្រៀងណា​ដែល​មាន​លក្ខណៈ​កន្ត្រាក់ខ្លាំងៗពេក ពីព្រោះវាធ្វើឱ្យអ្នកគេងមិនលក់ទៅវិញ។ បើសិន​ចាប់​អារម្មណ៍​នូវ​វិធីសាស្រ្ត​បែបនេះ អ្នក​ក៏​អាច​បង្កើត​ប្រភេទ​តន្រ្តី​ដែល​អ្នក​ពេញចិត្តទុក​ដើម្បី​ងាយស្រួលឱ្យវា​ឈប់​ដោយ​ស្វ័យប្រវត្តិ នៅពេលដែលអ្នកគេងលក់។

. ចៀសឆ្ងាយ​ពី​ពន្លឺអេក្រង់បើសិនជាអ្នកគ្មានកិច្ចការអ្វីសំខាន់ ឬចាំបាច់នោះទេ។ អ្នក​គួរព្យាយាម​កុំ​ចុច​ទូរស័ព្ទ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា អេក្រង់ទូរទស្សន៍ អេក្រង់ថេតប្លេត ឬ​អេក្រង់កុំព្យូទ័រជាដើម។ ឧបករណ៍ទាំងនោះនឹងធ្វើឱ្យអ្នកញៀននិងបន្តប្រើប្រាស់ពួកវា ហើយ​ភ្លេច​ម៉ោងទទួលទានដំណេក។ ជំនួសមកវិញអ្នកគួរអនុវត្តវិធីសាស្រ្តដូចជា ការចាក់រូប ការ​ផាត់​ពណ៌ គូ​រូប និង​លេង​ប្រដាប់ផ្គុំ ជាដើម។

. ជជែក​លេង​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់បើសិនជាអ្នករស់នៅម្នាក់ឯង នៅឆ្ងាយពី​ឪពុកម្តាយ​សាច់ញាតិ​បងប្អូន វាជាឱកាសដ៏ល្អមួយដើម្បី​ជជែកលេងជាមួយ​មនុស្សជាទីស្រឡាញ់។ អ្នក​អាច​ទូរស័ព្ទ​ទៅ​ជជែកផ្ទាល់​ជាមួយ​សមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធ ដើម្បីបង្ហាញពីទំហំនៃក្តីនឹករលឹក និងអារម្មណ៍ដែលអ្នក​លាក់​ទុក​ក្នុង​ចិត្ត​មិន​ដឹង​និយាយ​ប្រាប់​អ្នកណា។ 

១០. សាកល្បងប្រើប្រាស់ប្រេងអារ៉ូម៉ាប្រេងអារ៉ូម៉ា ជាប្រេង​ដែលមានក្លិនដ៏ស្រស់ស្រាយ និងប្រើប្រាស់​សម្រាប់​បន្ថយ​ការ​ឈឺក្បាល និងបង្កើនថាមពលឡើងវិញ។ ម៉្យាង ក្លិន​បែប​ផ្កាឡាវេនឌឺ​ក៏ជួយអ្នក​ឱ្យ​គេង​លក់ស្រួលដែរ ដោយយកវាមកដាក់ក្រោមខ្នើយរៀងរាល់មុនពេលចូលគេង។

បើសិនជាអ្នកកំពុងប្រឈមនឹងការគេងមិនលក់ អ្នកគួរពិចារណា​ទៅ​លើ​សកម្មភាព​មុន​ពេល​ដំណេក​របស់​អ្នកឡើងវិញ ហើយព្យាយាមកាត់បន្ថយ​ទម្លាប់​មិន​ល្អចោល ដោយ​សាកល្បង​វិធីសាស្ត្រ​ណាមួយ​ក្នុង​ចំណោម​១០ចំណុចនេះ៕

ប្រែសម្រួល លីលី

ចុចអាន៖ផលប៉ះពាល់ពីការគេងមិនបានគ្រប់គ្រាន់ និង វិធីសាស្ត្រកែតម្រូវ

ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា អ្នកធុញថប់ខ្លាំង ដល់កម្រិតហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម