Connect with us

KPT+

៥ គន្លឹះ សម្រាប់អ្នកចាប់ផ្ដើមអានប្រលោមលោកភាសាអង់គ្លេស​លើកដំបូង​

បានផុស

នៅ

មនុស្សជាច្រើនមានការស្ទាក់ស្ទើរ ឬខ្លាច ក្នុងការអានសៀវភៅជាភាសាអង់គ្លេស។ ជាពិសេស សម្រាប់អ្នកចូលចិត្តអាន​ប្រលោមលោក​ជា​ភាសា​អង់គ្លេស។ នេះ​ក៏​ព្រោះ​តែ​មនុស្ស​ភាគ​ច្រើន​​គិត​ថា ​ចំណាយ​អស់​ប្រាក់​ច្រើន ​ហើយ​ខ្លាច​ថា​មិន​យល់​រឿង​ទាំង​មូល។

ដូច្នេះ យើង​ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ គួរតែសាកល្បងគន្លឹះទាំង៥នេះ នៅ​ពេល​អ្នក​ចង់​ចាប់ផ្ដើម​អាន​ប្រលោមលោក​ជា​ភាសា​អង់គ្លេស។

១ កុំ​ចាប់ផ្ដើម​អាន​ប្រលោមលោក​បុរាណ​ជា​ភាសា​អង់គ្លេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សមួយចំនួននៅតែមិនយល់ថា ប្រលោមលោកភាសាអង់គ្លេស​មាន​រចនាប័ទ្ម​ភាសា​ផ្សេងៗ​គ្នា។ ប្រសិនបើអ្នកជាមនុស្សដែលទើបចាប់ផ្ដើម​ដំបូង សូមកុំ​ចាប់ផ្តើម​ជាមួយសៀវភៅបុរាណឲ្យសោះ។ ចៀសវាង​ប្រលោម​លោក​បុរាណ​ដែល​ជា​ធម្មតា ត្រូវបានសរសេរដោយអ្នកនិពន្ធបុរាណ។ ប្រលោមលោក​ជា​ច្រើន​ប្រើ​ភាសា​អង់គ្លេស ​ដែល​ប្រើ​ជា​ទូទៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ជា​រឿងធម្មតា។ អ្នក​អាច​ពិនិត្យ​មើល​ស្នាដៃ​របស់​អ្នកនិពន្ធ​ឈ្មោះ Mitch Albom និង Raibow Rowell ។ ពួកគេ​គឺ​ជា​អ្នក​និពន្ធ​មួយ​ចំនួន​ ដែល​តែងតែ​ប្រើ​ភាសា​អង់គ្លេស​ក្នុង​បរិបទ​ប្រចាំថ្ងៃដែលងាយយល់។

២ រៀបចំ​វចនានុក្រម​អនឡាញ ឬ​រូប​វចនានុក្រម

វចនានុក្រមគឺជារឿងមួយដែលសំខាន់បំផុត​ ប្រសិនបើអ្នក​ជា​បុគ្គល​​ទើប​ចាប់ផ្ដើម​អាន​ប្រលោមលោក​ជា​ភាសាអង់គ្លេស។ ប្រសិនបើអ្នកមិន​មាន​វចនានុក្រម​រូបវន្ត​ទេ អ្នកអាច​ប្រើ​វចនានុក្រម​អនឡាញ​បាន។ ឧទាហរណ៍​ដូចជា​នៅ​ក្នុង Google Translate ដូច្នេះ វា​លែង​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ស្ទាក់ស្ទើរ និង​ពន្យារ​ពេល​អាន​ប្រលោមលោក​អង់គ្លេស​ទៀត​ហើយ។

៣ ក្នុង​នាម​ជា​អ្នក​ចាប់ផ្តើម​ដំបូង ចូរ​អាន​​សៀវភៅ​ដែល​មិន​ក្រាស់​ពេក

ចាប់ផ្ដើម​ជាមួយ​សៀវភៅ ឬប្រលោមលោកដែលមានប្រហែល ១០០-២០០ ទំព័រ។ ក្នុងនាមជា​អ្នកចាប់ផ្តើមដំបូង យើងត្រូវការ​កម្ដៅ​សាច់ដុំ​សិន។ នេះ​គឺ​ដើម្បី​ឲ្យ​យើង​កាន់តែ​ទម្លាប់​មើល ​និង​អាន​រឿង​ជា​ភាសា​អង់គ្លេស។ ជាធម្មតា ត្រូវ​អាន​ប្រលោមលោកជាភាសាអង់គ្លេស​ស្ដើងៗ​ ដែល​មាន​រូបគំនូរខ្លះៗ ​នោះ​ទើប​ធ្វើឲ្យ​ការ​អាន កាន់​តែរំភើប និងមានចំណង់។

៤ អានជាមួយកំណែ e-book ដូចជានៅលើ Google Play Book

សម្រាប់​អ្នក​ដែល​ខ្ជិល​បើក​វចនានុក្រម​តាម​អ៊ីនធឺណិត ឬ​សៀវភៅមានស្រាប់​ពេល​កំពុង​អាន ជម្រើស​នៃ​ការ​អាន​សៀវភៅ​អេឡិចត្រូនិក​ ​គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក។ នៅក្នុងកម្មវិធី Google Play Book អ្នកអាចបកប្រែពាក្យដែលអ្នកមិនយល់បានភ្លាមៗ ដោយគ្រាន់តែចុចពាក្យនោះ។ ឧទាហរណ៍ អ្នករកឃើញពាក្យ ‘ការអភិវឌ្ឍន៍’ ហើយអ្នកមិនយល់ពីអត្ថន័យរបស់វាទេ គ្រាន់​តែ​ចុច​លើ​ពាក្យ​នោះ អត្ថន័យនឹងលេចឡើងភ្លាមៗ ហើយជាការពិតណាស់ លក្ខណៈ​ពិសេស​នេះ​ត្រូវបានផ្ទៀងផ្ទាត់។ កម្មវិធីនេះក៏ជាកម្មវិធី​អានសៀវភៅ​ស្របច្បាប់​ផង​ដែរ។ អ្នកអាច​ស្វែងរក​ប្រលោមលោក​អង់គ្លេស​ចាស់ និងថ្មីនៅទីនេះ។ អត្ថប្រយោជន៍​នៃ​ការ​អានសៀវភៅ​អេឡិចត្រូនិច​ដោយខ្លួនឯង គឺអ្នក​អាចទទួលបានសៀវភៅក្នុងតម្លៃថោកជាង សៀវភៅដែលបោះពុម្ពរួច។ តែគុណវិបត្តិ វាអាចធ្វើឲ្យអ្នកឈឺភ្នែកបន្តិច។

៥ បង្វែរការសង្ស័យ​ទៅ​ជា​កម្លាំងចិត្ត​ ដើម្បី​ហ៊ាន​ចាប់ផ្ដើម​អាន

ប្រសិនបើ​គន្លឹះ​ខាងលើ នឹងមិនដំណើរការទេ ហើយ​អ្នកនៅតែ​មិនជឿជាក់ខ្លួនឯង​ថា​អាចធ្វើបាន។ សូមសាកល្បង កម្ចាត់​អារម្មណ៍​ភ័យខ្លាច និង​មន្ទិល​ទាំងនោះ​ដោយការ ឈប់សង្ស័យខ្លួនឯង។ តាមរយៈការផ្តួចផ្តើមគំនិត ដើម្បីចាប់ផ្តើមទិញប្រលោមលោកជាភាសាអង់គ្លេស វាមានន័យថា អ្នកកំពុងតែដំណើរការល្អប្រសើរទៅហើយ។ ប្រាប់ខ្លួនឯងថា ទិញមកហើយ គួរបើកវាអាន។

ជាការពិត ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង ប្រាដកណាស់ថាយើងអាចអានយល់សៀវភៅ ឬប្រលោមលោកជាភាសាអង់គ្លេស​បានទេ។ លើសពីនេះទៅទៀត ដើម្បីបញ្ចប់វា អ្នកអាចមានអារម្មណ៍ថាមិនអាចទៅរួចទេ។ ប៉ុន្តែជាការពិតណាស់ ប្រសិនបើយើងអានប្រលោមលោកជាភាសាអង់គ្លេស យើងត្រូវអត់ធ្មត់ខ្លាំងបំផុត។ ជាពិសេស ការអានដោយមិនចាំបាច់ប្រញាប់ប្រញាល់ ទើបទទួលបានផល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីពេលកំពុងអានសៀវភៅ តែងតែងងុយគេងជានិច្ច?

ចុចអាន៖«ការអាន»បានទាញយុវតី សេង ហ្គេកលី ចេញពីរណ្តៅបាក់ទឹកចិត្ត មកជាអ្នកលើកទឹកចិត្តដ៏មានឥទ្ធិពល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម