KPT+
រឿងព្រេង ៥ ប្រភេទ អានហើយព្រឺព្រួច និងភ័យខ្លាចខ្លាំង
ធ្លាប់តែស្ដាប់រឿងខ្មោច ដែលគេនិយាយតៗគ្នា គ្មានដើមកំណើត គ្មានប្រភពច្បាស់លាស់ ហើយឆ្ងល់ថា តើវាមានពិតនៅលើលោកនេះដែរទេ? ដូច្នេះហើយ កម្ពុជាថ្មី សូមមកនាំអារម្មណ៍អ្នក មកអានរឿងព្រេងដែលមានប្រភពមកពីប្រទេសផ្សេងៗគ្នា ហើយបន្ទាប់ពីអានរួច នឹងកាន់តែព្រឺព្រួចមិនខាន។
១. ខ្មោចនៅរដ្ឋបេងហ្គាល់ (ប្រទេសឥណ្ឌា)

នៅបេងហ្គាល់មានរឿងព្រេងទាក់ទងនឹងខ្មោចមួយចំនួនដែរ មានតាំងពីខ្មោចស្ត្រីមេម៉ាយចងកំហឹង ដល់ពពួកខ្មោចដែលមិនទាន់បញ្ចប់ភារកិច្ចកាលនៅរស់។ ខ្មោច Skondhokatas ត្រូវគេស្គាល់ថា ជាខ្មោចកំបុតក្បាលស្លាប់ដោយសាររថភ្លើងបុក ពួកវានៅវិលវល់នៅផ្លូវរថភ្លើងកន្លែងដែលវាស្លាប់ មិនព្រមទៅណាទេ ខ្មោចប្រភេទនេះពោរពេញដោយកំហឹង និងបង្កគ្រោះថ្នាក់ដល់យើងទៀតផង។
២. យ៉ារ៉ា-ម៉ា-យ៉ា-ហ៊ូ Yara-ma-yha-who (ប្រទេស អូស្ត្រាលី)

យ៉ារ៉ា-ម៉ា-យ៉ា-ហ៊ូ គឺជាបិសាចដែលអាចប្រែកាយជាមនុស្សពេលយប់ រួចចេញរកស៊ីមនុស្សដោយវាមានសមត្ថភាពអាចលេបមនុស្សទាំងមូលដូចពស់ដែរ។ ឪពុកម្ដាយចូលចិត្តយករឿងនេះមកនិទានឲ្យកូនៗស្ដាប់ កុំឲ្យពួកគេដើរលេងយប់ៗនៅក្នុងព្រៃផ្ដេសផ្ដាស។
៣. ឡាឡូរ៉ូណា La Llorona (ប្រទេស ម៉ិចស៊ីកូ)

នាងធ្លាប់ជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្តែជាអកុសលនាងត្រូវប្ដីបោះបង់ចោល ដោយសារតែខ្វះសតិនាងក៏យកកូនៗដែលនៅតូចទៅសម្លាប់ចោលនៅទន្លេ។ បន្ទាប់ពីនាងស្លាប់នាងតែងយំស្វែងរកកូនរបស់នាង ហើយគេជឿថានាងជាអ្នកសម្លាប់ក្មេងតូចៗដែលមានវ័យប្រហែលកូនខ្លួនឯង ដោយវិធីជ្រមុជទឹកដដែល។ មានតែជនរងគ្រោះប៉ុណ្ណោះ ទើបអាចឮនាងយំ។
៤. រឿងព្រេងរបស់ហាណាកូសាន The Legend of Hanako-San (ប្រទេសជប៉ុន)

រឿងព្រេងរបស់ហាណាកូសាន ឬ ក្មេងស្រីនៅក្នុងបន្ទប់ទឹកមានកំណើតមកពីសាលារៀនក្មេងតូចៗ។ អ្នកគ្រាន់តែទៅបន្ទប់ទឹកជាន់ទីបី រួចគោះទ្វារបន្ទប់ទីបីនោះនាងនឹងចេញមកទាញអ្នកគោះទៅនរក។ គេជឿថាក្មេងស្រីនោះស្លាប់ដោយសារសម្លាប់ខ្លួននៅសាលា ខ្លះទៀតថានាងស្លាប់តាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។
៥. ខ្មោចឆៅ (ប្រទេសចិន)

អ្នកណាមិនស្គាល់ខ្មោចឆៅលោតផ្លោតៗនោះ វាជាអម្បូរបិសាចជញ្ជក់ឈាមមានដើមកំណើតនៅក្នុងរាជវង្ស ឈីង នៃប្រទេសចិន ពួកគេក្លាយជាបែបនេះមកពីបណ្ដាសា។
ប៉ុន្តែទោះជាយ៉ាងណា តាមពិតទៅខ្មោចគ្មានអ្វីគួរឲ្យខ្លាចជាងមនុស្សទេ ដរាបណាយើងប្រកាន់ខ្ជាប់នូវអំពើល្អ សភាវៈអាក្រក់គ្មានផ្លូវមកធ្វើបាបយើងបានឡើយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖មានពិតមែន! សត្វក្ដាន់ យកមនុស្សធ្វើជាអាហាររបស់វា
ចុចអាន៖បំណកស្រាយ! ជំនឿទាំង ៦ តែងឮមកជាយូរ តើជាការពិតឬយ៉ាងណា?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា