KPT+
រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង
ការដឹងខ្លួនថា អ្នកបាត់បង់ភាពជាខ្លួនឯង គឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយក្នុងការកែប្រែ ទៅរកអ្វីដែលថ្មី និងផ្តល់ភាពរីកចម្រើននាពេលខាងមុខ។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺការកំពុងវង្វេង ហើយមិនដឹងថា ខ្លួនអ្នកកំពុងបាត់បង់ភាពជាខ្លួនឯងទៀត។
អ្នកគួរដឹងឫសគល់ពីបញ្ហា ដែលធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯងជាមុនសិន ទើបអ្នកអាចរកដំណោះស្រាយចេញ។ ដូច្នេះ អត្ថបទខាងក្រោម នឹងលើកយកហេតុផលទាំង ៦ ដែលជាដើមហេតុ ជំរុញអ្នកមិនឱ្យរកឃើញខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។
១. បង្អាប់បន្ទោសខ្លួនឯង
ជារឿយៗអ្នកតែងតែនិយាយរិះគន់ខ្លួនឯង ហើយគិតថាខ្លួនអ្នកធ្វើអ្វីក៏គ្មានតម្លៃ។ បើសិនជាអ្នកមានទម្លាប់ទាំងនេះ វានឹងធ្វើឱ្យភាពជឿជាក់ និងការគោរពចំពោះខ្លួនឯងបាត់បង់ពីថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ការគិត និងអារម្មណ៍អវិជ្ជមានផ្តល់ភាពតែលតោលក្នុងជីវិតរបស់អ្នក។

២. មិនកំណត់គោលដៅ
មុនដំបូង វាចាប់ផ្តើមពីអារម្មណ៍គ្មានគោលដៅ និងមិនពេញលេញ។ បន្ទាប់មកអ្នកនឹងស្រពិចស្រពិល មិនដឹងថាគួរធ្វើអ្វីបន្តទៀតក្នុងឆាកជីវិត ដោយគ្រាន់តែរស់មួយថ្ងៃគិតមួយថ្ងៃ។ នេះជាអារម្មណ៍មួយ ដែលមនុស្សជាច្រើនកំពុងជួបប្រទះ អ្នកមិនមែនឯកាតែម្នាក់ឯងនោះទេ។
៣. គ្មានពេលវេលាសម្រាប់ខ្លួនឯង
មនុស្សម្នាក់ៗសុទ្ធតែមានពេលវេលារវល់រៀងៗខ្លួន ប៉ុន្តែបើសិនជាអ្នកមិនឆ្លៀតទេ វាជាសញ្ញានៃភាពគ្រោះថ្នាក់មួយសម្រាប់ផែនការជីវិតនាពេលអនាគត។ ការចំណាយពេលវេលាផ្ទាល់ខ្លួន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយអ្នកឱ្យស្គាល់ពីខ្លួនឯង និងរៀនស្វែងយល់ពីខ្លួនឯង ម្តងបន្តិចៗ។ ជាក់ស្ដែង ដូចជាអ្នកម្តាយដែលមានកូនតូច ហើយពីមួយថ្ងៃទៅមួយថ្ងៃ គាត់ត្រូវចំណាយពេលវេលានៅតែមើលថែកូនជាប់ជានិច្ច។ រហូតដល់ថ្ងៃមួយទើបគាត់ដឹងខ្លួនថា គាត់មិនបានបំពេញអ្វីសោះ ក្នុងឆាកជីវិតរបស់ខ្លួនឯងផ្ទាល់។
៤. ភាពស្លន់ស្លោ
ចំពោះអ្នកដែលមានការងារច្រើនត្រូវបំពេញ ជាមួយពេលវេលាដ៏ខើចខ្លី។ ពេលវេលាកាន់តែដើរទៅមុខ ហើយកាតព្វកិច្ចតែងតែខិតចូលមកដល់ជាបន្តបន្ទាប់។
៥. រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ

ការមានឱកាសបានស្តាប់ និងទទួលយកដំបូន្មានរបស់អ្នកដទៃជារឿងល្អ។ ប៉ុន្តែការបាត់បង់ខ្លួនឯង ក៏ចាប់ផ្ដើមចេញពីចំណុចនេះដែរ ដោយអ្នករស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ។ អ្នកតែងតែធ្វើតាមសំណូមពររបស់អ្នកដទៃ ទោះបីអ្នកមិនពេញចិត្តទាល់តែសោះ ពីព្រោះខ្លាចអ្នកដទៃអន់ចិត្ត និងខកចិត្តជាដើម។
៦. មិនពេញចិត្តការងាររបស់ខ្លួន
បើសិនជាអ្នករកឃើញថា ការងារបច្ចុប្បន្នរបស់អ្នកធ្វើឱ្យអ្នកមិនសប្បាយចិត្ត អ្នកត្រូវចាកចេញពីវាភ្លាម ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពចំពោះវិធីដែលត្រឹមត្រូវ។ ជាការពិត លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលមានតម្លៃលើសនេះរាប់រយដងទៀត គឺសុខភាពផ្លូវចិត្តរបស់អ្នក។ ម្យ៉ាងបើអ្នកនៅតែបន្តធ្វើការងារដែលអ្នកមិនស្រឡាញ់ អ្នកនឹងរឹតតែបាត់បង់ខ្លួនឯងកាន់តែជ្រៅទៅៗ។

បន្ទាប់ពីអានចំណុចទាំង ៦ ខាងលើ តើអ្នកមានបានចាប់អារម្មណ៍ថាសកម្មភាព ក៏ដូចជាអត្តចរិករបស់អ្នកមានចូលក្នុងចំណុចមួយណាខាងលើឬទេ? បើសិនជាមាន វាមិនទាន់ហួសពេលក្នុងការកែប្រែទៅរកភាពជាខ្លួនឯង ជាមួយអ្វីដែលល្អ ដោយកម្ពុជាថ្មីនឹងព្យាយាមឆ្កឹះយកដំណោះស្រាយល្អៗ នៅអត្ថបទក្រោយៗទៀត។៕
ប្រែសម្រួល៖ លីលី
ចុចអាន៖សំគាល់ ៥ យ៉ាងនេះ បញ្ជាក់បានថា អ្នកកំពុងស្ថិតក្នុង Comfort Zone ហើយ
ចុចអាន៖ស្មុគស្មាញខ្លាំង គន្លឹះ ៥ នេះ នឹងជួយបំពេញជីវិតឲ្យមានន័យវិញ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?