Connect with us

KPT+

អាកប្បកិរិយា ៥ នេះហើយ ជាមូលហេតុធ្វើឲ្យគូស្នេហ៍ឈានទៅបែកបាក់គ្នា

បានផុស

នៅ

លើលោកនេះ គ្មានគូស្នេហ៍ណាមិនឈ្លោះប្រកែកគ្នាទេ ហើយក៏មិនខុសពីពាក្យចាស់លោកពោលថា “ចានក្នុងរាវគង់ប៉ះទង្គិចគ្នា”។ ដូច្នេះហើយ ការឈ្លោះប្រកែក​គ្នា ជា​រឿង​ធម្មតា​ សំខាន់​គឺ​អ្នក​ទាំងពីរ​ត្រូវ​ចេះ​សម្រប​គ្នា​ទៅ​មក។ បើ​ម្ខាង​ទៀត​ក្ដៅ ​ម្ខាង​ទៀត​ត្រូវ​តែ​ត្រជាក់​ដាច់ខាត ​ទើប​អាច​រស់នៅ​ចុះ​សម្រុង​គ្នា​បាន។

យ៉ាងណាមិញ​ នៅពេលដែលអ្នកទាំងពីរ​ទាស់សំដី​គ្នា​ សូម​ចៀសវាង​នូវ​អាកប្បកិរិយា​ដូច​ខាងក្រោម​នេះ ដើម្បី​រក្សា​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​ ឲ្យ​កាន់​តែ​យូរអង្វែង​ថែម​ទៀត។

១ មាន​ចិត្ត​ចង់​ឈ្នះលើដៃគូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជជែកវែកញែកត្រូវបានបង្កឡើងដោយភាពខុសគ្នានៃមតិ ហើយជា​លទ្ធផល​នៃការខ្វែងគំនិត​គ្នា​ នឹង​នាំ​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា។ ម្នាក់ៗ​ចង់​ការពារ​គោលការណ៍​របស់ខ្លួន​ ហើយ​ចង់​ឈ្នះ​ក្នុង​ការ​ជជែក​ដេញដោល។ ទោះ​ជាយ៉ាងណាក៏ដោយ បំណងប្រាថ្នាចង់ឈ្នះនេះ​ ពិតជា​មាន​សក្តានុពល​ក្នុងការនាំមកនូវ​អារម្មណ៍​មិន​ស្រួល។ នេះគឺដោយសារតែភាគីម្ខាង​ នឹង​មាន​អារម្មណ៍​ថា​មិនពេញចិត្ត នៅ​ពេល​ដែល​ពួកគេ​បន្ត​រង​សម្ពាធ និង​ជ្រុង​ម្ខាង ដោយសារ​តែ​មតិ​របស់​ពួកគេ​ខុស។ បញ្ហា​ចម្បង ​​គួរ​តែ​រក​ដំណោះស្រាយ ​ជំនួសនៃការ​រក​ជម្លោះ​ថ្មី​ដែល​មិន​គួរ​កើត​ឡើង។

២ ទំនោរទៅនឹងប្រតិកម្ម​ និងការវាយប្រហារ

ការឈ្លោះប្រកែកគ្នា ជាពិសេសជាមួយដៃគូ ក៏អាចបង្កនូវអារម្មណ៍អវិជ្ជមាន ដែលធ្វើឲ្យ​យើង​មាន​ទំនោរ​ទៅ​ជាប្រតិកម្ម។ ជាការពិត មិនមែនកម្រមានសភាវគតិដែលអូសទាញ និងបង្កើតឲ្យ​មានបំណងប្រាថ្នាវាយប្រហារលើគំនិតរបស់អ្នកដទៃ ដែលតាមពិត​ គឺជាដៃគូ​របស់យើងនោះ​ទេ។ ប្រសិនបើកើតឡើងមែន ចូរសម្រាក ហើយបោះជំហានមួយឡែកសិន ដើម្បីស្វែងយល់​ពីបញ្ហា និង​ស្ថានភាព​ដែលកំពុងកើតឡើង។ ទន្ទឹមនោះ កុំយកអារម្មណ៍ទៅឆ្ងាយពីដៃគូពេក វា​អាច​ជះឥទ្ធិពល​ដល់ការឃ្លាតឆ្ងាយ​ពី​ទំនាក់ទំនង​ក៏ថាបាន។

៣ ស្ទាក់ស្ទើរ​ក្នុងការព្យាយាមយល់ពីស្ថានភាពរបស់ដៃគូ

អាកប្បកិរិយាមួយនាំឲ្យ​មានការជជែកវែកញែក និង​ឈ្លោះប្រកែកគ្នា​យ៉ាងយូរ ​គឺការ​ស្ទាក់ស្ទើរ​ស្វែងយល់​ពីដៃគូរបស់អ្នក។ នៅក្នុងការជជែកពិភាក្សាដ៏ក្តៅគគុកនេះ ការគ្រប់គ្រងអារម្មណ៍​ គឺ​ជា​គន្លឹះ​សំខាន់​ដើម្បី​អាចកាត់​បន្ថយ​ជម្លោះ និង​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អបំផុត។ ជំនួស​ឲ្យ​ការ​បង្ហាញ​ពី​ភាព​អាត្មានិយម​របស់​អ្នក វាជា​កា​រល្អក្នុងការ​ចាប់ផ្ដើម​ព្យាយាម​ស្វែងយល់​ពី​សាវតារ​របស់​ដៃគូ​ និង​របៀប​ដែល​គាត់/នាង ​ដំណើរការ​បញ្ហា​នេះ​ឡើង​មក។

៤ សង្ស័យដោយមិនចង់ស្តាប់ការពន្យល់

បញ្ហា​ដែលកើតឡើងរវាងគូស្វាមីភរិយា ជួនកាលមិនអាចបំបែកចេញពីការខ្វះការប្រាស្រ័យ​ទាក់ទង​បើកចំហ ​ដែលនាំឲ្យ​មានការសង្ស័យក្នុងរឿងជាច្រើន។ បន្ទាប់មក ការសង្ស័យនេះ អាចធ្វើឲ្យមាន​ការ​ជជែក​វែកញែកតូចមួយ ហើយបញ្ហាកាន់តែទូលំទូលាយ។ ការសង្ស័យនឹងបិទ​បេះដូង និងចិត្តដើម្បីទទួល​យកការពន្យល់។

៥ បង្ហាញ​ចរិត​ជា​រាជបុត្រ​ ឬ​ព្រះនាង ​មិន​សុំទោស​អ្នកណា​មុន

ការបញ្ចប់នៃការជជែកពិភាក្សាគ្នា គួរតែនាំទៅរកការ​ទទួលយកគ្នាទៅវិញទៅមក និងការ​អភ័យទោស​ឲ្យ​គ្នា។ ប៉ុន្តែ​មាន​គូស្នេហ៍​ខ្លះ ​គឺ​មិន​ព្រម​ទម្លាក់​ខ្លួនឲ្យទាប​ជាង​ម្ខាងៗ​ ដោយសារ​គិត​ថា​ ការ​សុំទោស​ឬ​ឲ្យ​តម្លៃ​ខ្លួនឯងទាប​​ទៅ​ម្ខាង​ទៀត​ នឹង​មាន​អារម្មណ៍​ថា​អន់។ ពេលខ្លះភាព​ក្រអឺតក្រទម​នេះ​ អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​អ្នក​ទាំងពីរ​ រហូតឈាន​ទៅ​បែកបាក់គ្នា​ដោយ​មូលហេតុ​មិន​ចុះសម្រុង។

តាម​ពិតទៅ ការ​ឈ្លោះ​ប្រកែក​ជាមួយ​ដៃគូ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​សង្គម​នេះ ​ប៉ុន្តែបើទោះ​ជាវា​ធម្មតា​ អ្នក​មិនអាចធ្វើឲ្យវាធម្មតាតាមសាច់រឿងបានទេ។ ប្រសិនបើ​អ្នកឬដៃគូបាន​ធ្វើឲ្យមាន​អារម្មណ៍​មិន​ស្រួល​ឡើង​មក ​ត្រូវប្រញាប់ជជែក​គ្នា​រក​ដំណោះស្រាយ កុំ​បណ្ដោយ​ឲ្យភាព​​អាត្មានិយម និង​ភាព​អំនួត​ កាន់តែ​មាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​ ដោយ​មិន​អើពើ​នឹង​នៃ​ទំនាក់ទំនង​មួយ​នេះ។ ប្រយ័ត្ន​បាត់បង់​គេ​ ទើប​ស្ដាយក្រោយ​ហួសពេល​មួយ​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ ៥ យ៉ាង មនុស្សសម័យនេះ ចង់នៅលីវច្រើនជាងមានគូ

ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ វិនាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម