Connect with us

KPT+

ទទួលបានទេចំពោះ តម្លៃម្ហូប និងកន្លែងអង្គុយ នៅរមណីយដ្ឋានឆាយខ្ពស់ បច្ចុប្បន្ន?

បានផុស

នៅ

ទឹកធ្លាក់ ​ឆាយ​ខ្ពស់ ជា​រមណីយដ្ឋាន​​ធម្មជាតិមួយកន្លែងដ៏ទាក់ទាញ ក្នុងចំណោមតំបន់អេកូទេសចរណ៍​​ជាច្រើន​ទៀត ​នៅ​តំបន់​សហគមន៍ទេសចរណ៍ធម្មជាតិជីផាត។ ទីនេះ ក៏មានអាហារដ្ឋាន ផ្ដល់សេវាម្ហូបអាហារ និងកន្លែងអង្គុយ ជូនភ្ញៀវទេសចរហូបបាយជុំគ្រួសារ ឬមិត្តភក្ដិ ក្រុមការងារ។

បន្ទាប់ពីស្ថានភាពវិបត្តិកូវីដ-១៩ បានស្រាកស្រាន្ត ភ្ញៀវទេសចរបានបន្ត សម្រុកទៅកម្សាន្តទីនោះឥតដាច់ ពិសេសថ្ងៃចុងសប្ដាហ៍។ ពេលនេះ សូមមកដឹងតម្លៃសេវាម្ហូបអាហារ និងកន្លែងអង្គុយញ៉ាំបាយ បច្ចុប្បន្ននៅ រមណីដ្ឋាន ឆាយខ្ពស់ តើលោកអ្នកអាចទទួលបាន ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វ៉ាន់ នោ ម្ចាស់អាហារដ្ឋាន ទឹកធ្លាក់ ឆាយខ្ពស់ បានឱ្យដឹងថា ថ្វីដ្បិតតំបន់នេះ មានតែអាហារដ្ឋានរបស់អ្នកស្រីតែមួយកន្លែងពិតមែន តែអ្នកស្រីមិនលក់កាត់ ឬកោរភ្ញៀវឡើយ ដោយម្ហូបមួយចានមានតម្លៃចាប់ពី ២០ ០០០ រៀល ឬ ២៥ ០០០ រៀលឡើងទៅ ទៅតាមប្រភេទសាច់ និងទំហំចាន។

ម្ចាស់អាហារដ្ឋានរូបនេះ បានឱ្យដឹងបន្ថែមថា ចំពោះប្រភេទសាច់ មានដូចជា ត្រី មាន់ កង្កែប បង្កង ក្ដាម ជាដើម សុទ្ធតែយកពីតំបន់ផ្ទាល់ ពោលគឺមិនមែនសត្វចិញ្ចឹមពីកសិដ្ឋាន ឬចូលពីប្រទេសជិតខាង ដែលធ្វើឱ្យភ្ញៀវបារម្ភពីរសជាតិ និងគុណភាពសាច់នោះទេ។ ចំពោះ មាន់ស្រែ ទម្ងន់ ១គីឡូក្រាម តម្លៃ ១,៦ ម៉ឺនរៀល ក្ដាមថ្មល្អ ១គីឡូក្រាម ៨ម៉ឺនរៀល បង្កងធំ ១គីឡូក្រាម ១៣ម៉ឺនរៀល ដោយផ្ដល់សេវាធ្វើម្ហូបជូនមិនគិតថ្លៃបន្ថែមឡើយ។

ចំពោះកន្លែងអង្គុយហូបបាយ មិនគិតថ្លៃទេ បើភ្ញៀវជាវបាយម្ហូបនៅពីអាហារដ្ឋានផ្ទាល់ ឬភ្ញៀវយកបាយម្ហូបខ្លួនឯងខ្លះ និងជាវបន្ថែមខ្លះ គឺមិនគិតថ្លៃជួលទេ។ ប៉ុន្តែបើភ្ញៀវមិនជាវម្ហូបទេ ឬភ្ញៀវយកបាយម្ហូបខ្លួនឯងទាំងអស់ និងថ្ងៃបុណ្យទានធំៗដែលមានទេសចរមកកម្សាន្តច្រើន គឺគិតថ្លៃ ១កន្លែង តម្លៃ ៤ម៉ឺនរៀល ចំណែកកន្លែងធំ តម្លៃ ៦ម៉ឺនរៀល។

គួរបញ្ជាក់ថា ទឹកធ្លាក់ ​ឆាយខ្ពស់ មានទីតាំងស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានចម្ងាយប្រហែល ១២៣ គីឡូមែត្រ ពីរង្វង់មូល​ ខេត្តកោះកុង។ ទីតាំង​ទឹកធ្លាក់​​នេះ​ ​ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​ ៤៥-៤៦ នៃ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​ព្រ​លាន​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ រួច​បត់​ស្តាំ​ (​បើ​មក​ពី​ភ្នំពេញ​) ​ចូល​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ចំងាយ​ ២៥ ​គីឡូម៉ែត្រ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ១ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ២ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

Sokha Hotels

ព័ត៌មានពេញនិយម