KPT+
អាហារ ៥ មុខនេះ តារាកូរ៉េពេញនិយមខ្លាំង យកមកសម្រកទម្ងន់
បច្ចុប្បន្ននេះ និន្នាការនៃការថែទាំខ្លួនឯង គឺកំពុងពេញនិយម។ មនុស្សជាច្រើនយកចិត្តទុកដាក់ លើអាហារដែលមានសុខភាពល្អ។ ទាំងនោះត្រូវផ្តោតលើអាហារដែលមានសារធាតុចិញ្ចឹម និងមានប្រយោជន៍ដល់រាងកាយ មានសុខភាពល្អ គ្មានជំងឺ។
អ្វីដែលសំខាន់បំផុត គឺការគ្រប់គ្រងទម្ងន់ កំណត់ជាតិខ្លាញ់លើស ទោះបីជាយ៉ាងនេះក្តី នៅតែមានមនុស្ស ចង់ចាប់ផ្តើមរបបអាហាររបស់ពួកគេ ជាមួយនឹងអាហារ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្ដើមពីណាមក។
កម្ពុជាថ្មី សូមណែនាំមុខម្ហូបដែលមានសុខភាពល្អ ដែលតារាកូរ៉េល្បីៗបរិភោគ នៅពេលពួកគេចង់សម្រកទម្ងន់
១ សាឡាត់
សាឡាត់គឺជាមុខម្ហូបដែលមានគ្រឿងផ្សំសំខាន់ៗ។ វាមានបន្លែ ឬធញ្ញជាតិផ្សេងៗ និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ វាក៏ពោរពេញទៅដោយសរសៃរុក្ខជាតិ ដែលរួមចំណែកដល់ប្រព័ន្ធ excretory កាត់បន្ថយក្បាលពោះ ហើយស្បែកភ្លឺថ្លាពីខាងក្នុង។ តួយ៉ាង Kim Se-jeong ជាតារាសម្ដែងក្នុងរឿង Business Proposal ដែលនៅពេលនោះ នាងត្រូវគ្រប់គ្រងទម្ងន់របស់នាង ឲ្យត្រូវនឹងតួអង្គរបស់នាង ។ ដូច្នេះនាងប្រើរបបអាហារជាជំនួយការសម្រកទម្ងន់ ដែលមានសាឡាត់ត្រី salmon ជាផ្នែកនៃអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចរបស់នាង។
២ ស៊ុបសារ៉ាយ
សារាយសមុទ្រសម្បូរទៅដោយសារធាតុរ៉ែ ដែលមានជីវជាតិដូចជា ជាតិដែក ហ្វូឡាត ម៉ាញេស្យូម កាល់ស្យូម និងអ៊ីយ៉ូត។ ស្ត្រីមានផ្ទៃពោះតែងតែទទួលទានស៊ុបសារ៉ាយសមុទ្រ ដើម្បីបំប៉នរាងកាយទាំងម្ដាយ និងទារកក្នុងផ្ទៃ។ ទន្ទឹមនោះស៊ុបសារ៉ាយសមុទ្រ បានក្លាយជានិមិត្តរូប និងវប្បធម៌ក្នុងថ្ងៃខួបកំណើតរបស់ជនជាតិកូរ៉េរហូតមកដល់បច្ចុប្បន្ន។
ស៊ុបសារ៉ាយសមុទ្ មិនត្រឹមតែមានសារៈសំខាន់ជាអាហារខួបកំណើតសម្រាប់ជនជាតិកូរ៉េប៉ុណ្ណោះទេ។ តែក៏ជាមុខម្ហូបដែលផ្ដល់សុខភាពសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ដូច Kim Sejeong ដែរ។ ព្រោះមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ចិញ្ចឹមរាងកាយ។ វាក៏ធ្វើឱ្យក្រពះមានអារម្មណ៍ឆ្អែតបានយូរនិង មានកាឡូរីតិចជាង ជាពិសេសមិនធ្វើឲ្យមានអារម្មណ៍ឃ្លាននៅពេលថ្ងៃ ។
៣ សាច់ទ្រូងមាន់
ការគ្រប់គ្រងទម្ងន់មិនមែនមានន័យថា អ្នកត្រូវញ៉ាំតែបន្លែនិងផ្លែឈើនោះទេ។ ដោយសារតែមិនថាមានអ្វីក៏ដោយ រាងកាយរបស់មនុស្សនៅតែត្រូវការប្រូតេអ៊ីន ដើម្បីជួសជុលផ្នែកដែលខូចនៃសាច់ដុំ ឬសរីរាង្គ។ ជាពិសេស តារា K-pop ដែលខំប្រឹងទាំងនៅក្នុងបន្ទប់ហាត់ និងនៅលើឆាក។ សាច់ទ្រូងមាន់ជាមុខម្ហូបធម្មតាសម្រាប់តារាក្នុងការគ្រប់គ្រងទម្ងន់ដោយជៀសមិនរួច។ ជាក់ស្ដែង Kim Jong Kook ដែលជាអ្នកជំនាញផ្នែកអាហារសុខភាព បានចែករំលែករូបមន្ត ដូចជារូបមន្តសាច់មាន់នេះជាមួយប្រូខូលី ក្រូច ខាត់ណា និងទំពាំងបាយជូរបៃតង ដើម្បីឲ្យមើលទៅកាន់តែមានរសជាតិ។
៤ ស៊ុតឆ្អិន
ប្រភពប្រូតេអ៊ីនដ៏សំខាន់មួយទៀតសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់របស់ពួកគេ។ ស៊ុតស្ងោរងាយរកអាហារ មិនពិបាកធ្វើ ប៉ុន្តែមានថាមពលខ្ពស់។ សក្តិសមសម្រាប់អ្នកដែលចង់កាត់អាហារមិនល្អ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណា។ តារាល្បីៗ និងតារា K-pop ជាច្រើននាក់ក៏បានយកពងមាន់ស្ងោរធ្វើជាអាហារចំបង ក្នុងអំឡុងពេលរបបអាហាររបស់ពួកគេផងដែរ ដូចជាមេដឹកនាំ NU’EST Kim Jonghyeon ឬ JR អំឡុងពេលរៀបចំការប្រគុំតន្ត្រី ប្រសិនបើសំដៅទៅលើកម្មវិធីដែលត្រូវតែបង្ហាញរាង។ ខណៈពេលដែលក្រុមបានញ៉ាំនំសូកូឡាជាបង្អែមយ៉ាងសប្បាយរីករាយ។ ប៉ុន្តែ Kim Jong Hyun បន្តញ៉ាំស៊ុតស្ងោរជាអាហារសម្រន់ ដើម្បីទទួលបានថាមពល និងប្រូតេអ៊ីន។
៥ ដំឡូងផ្អែម
ដំឡូងផ្អែមដុតមើលទៅគួរឲ្យចង់ញ៉ាំ គឺជាមុខម្ហូបមួយទៀត ដែលតារាល្បីៗ និងតារាកូរ៉េ និយមញ៉ាំក្នុងកំឡុងពេលគ្រប់គ្រងទម្ងន់ ដូចជា Lee Ji-eun ឬIU ។ IU ធ្លាប់និយាយថា ក្នុងអំឡុងពេលរបបអាហាររបស់នាង នាងញ៉ាំតែដំឡូងផ្អែមជាអាហារចម្បងប៉ុណ្ណោះ។
ក្រោយអានរួច ប្រិយមិត្តអ្នកអានពេញចិត្តរបបអាហារមួយណា ដើម្បីយកមកអនុវត្តជាគោលដៅសម្រកទម្ងន់នាពេលខាងមុខនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំង ៥ យ៉ាង នៃការសម្រកទម្ងន់មិនតមអាហារ ពីតួស្រីក្នុងរឿង “Squid Game”
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ