Connect with us

KPT+

រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ

បានផុស

នៅ

នៅលើពិភពលោកនេះមានរឿងហួសចិត្ត និងមិនគួរឲ្យជឿច្រើនណាស់ ហើយជារៀងរាល់ថ្ងៃ យើងតែងទទួលដឹងឮពីព័ត៌មានថ្មីៗរហូត។

ខាងក្រោមនេះ ជារឿងដែលអ្នកប្រហែលជាមិនដែលដឹងពីមុនមកទេ​ យើងខ្ញុំនឹងលើក​មក​បង្ហាញ​ឲ្យ​មិត្ត​អ្នកអាន​បាន​ដឹង​ពីរ​រឿងរ៉ាវ​ប្លែកៗ​ទាំងនោះ។

១. ខ្លាឃ្មុំ​កូឡា​មាន​ក្រយៅដៃ​ស្រដៀង​មនុស្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​នេះ​ជួនកាល​ជា​ឧបសគ្គ​ដល់​អ្នក​ស៊ើប​រឿង​ក្ដី ព្រោះថា​បើ​យក​ក្រយៅដៃ​​នេះ​ទៅ​ពិនិត្យ​ គ្រប់គ្នា​ប្រាកដ​ជា​ឈឺក្បាល​មិន​ខាន។

២ ត្រី​ឆ្លាម​ភ្លឺ​នៅ​កន្លែង​ងងឹត

ត្រី​ឆ្លាម ១០% នៃ​ត្រី​ឆ្លាម ៥៤០ប្រភេទ​អាច​ធ្វើឲ្យ​ខ្លួន​វា​ភ្លឺ​ដើម្បី​គ្នា​វា​មើល​ឃើញ និង​ទាក់ទាញ​ចំណី។

៣. សត្វ​ព្រាប​ចេះ​គណិតវិទ្យា

ការ​ពិត​ទៅ​សត្វ​ព្រាប​ចេះ​គណិត​ដូច​ស្វា​ដែរ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​មើល​អក្សរ A ដល់ Z បាន​ទៀត​ផង។

៤. ឆ្មា​ស្រែក​ម៉េវ​ដាក់​តែ​មនុស្ស​ប៉ុណ្ណោះ

វា​មិន​ម៉េវ​ដាក់​គ្នា​វា​នោះទេ ឆ្មា​ម៉េវ​ដាក់​តែ​មនុស្សដើម្បីចំណី និង​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។ សម្រាប់​កូន​ឆ្មា​ទើប​វា​ម៉េវ​ដាក់​គ្នាវា។

៥. មនុស្សស្រីរងាជាងមនុស្សប្រុស

ដោយសារស្ត្រីមានអត្រាមេតាបូលីសទាប ពួកគេមានទំនោរផលិតកំដៅតិចជាងបុរស ដែលធ្វើឲ្យ​ពួកគេមានអារម្មណ៍ត្រជាក់ ឬឆាប់រងា។

៦. មនុស្សអាចមាន​ពិស​ដូចពស់

នៅពេលនេះយើងមិនទាន់មានពិសនោះទេ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រ​បានបង្ហាញថា​នាពេលអនាគតមនុស្សនឹងអាចវិវត្តន៍ពិសក្នុងមាត់ដូចសត្វពស់ ដើម្បីសម្របតាមការរស់នៅ។

៧. ពពក​មាន​ទម្ងន់​ធ្ងន់

មើលទៅពពកហោះស្មានថាវាមានទម្ងន់ស្រាល ការពិតទៅទំហំកាន់តែធំ ទម្ងន់​កាន់​តែធ្ងន់។

៨. ឯកសណ្ឋាន​អវកាសយានិក​មាន​តម្លៃថ្លៃ

ឯកសណ្ឋានអវកាសយានិកមានតម្លៃតម្លៃប៉ាន់ស្មានពី ១៥លានដុល្លារទៅ២២លានដុល្លារ​ក្នុងមួយឯកតា​ ដែលផលិតក្នុងឆ្នាំ ១៩៧៤ បច្ចុប្បន្នវាមានតម្លៃប្រហែល ១៥០ លានដុល្លារ​ហើយ។

៩. មនុស្សភពផ្កាយ​អាចនឹងមានពិត

គ្មានព័ត៌មានច្បាស់លាស់ណាមួយ ពីមនុស្សភពផ្កាយនៅឡើយទេ ប៉ុន្តែមិនមានន័យថាពួកគេមិនមានទេ ព្រោះសកលលោកមានទំហំធំក្រៃលែង ដែលយើងមិនទាន់ទៅសព្វទីកន្លែងអស់ផង៕

អត្ថបទ៖ វារី

ចុចអាន៖បំណកស្រាយ!​ ជំនឿទាំង ៦ តែងឮមកជាយូរ តើជាការពិតឬយ៉ាងណា?

ចុចអាន៖រឿងព្រេង ៥ ប្រភេទ អានហើយព្រឺព្រួច និងភ័យខ្លាចខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម