Connect with us

ព័ត៌មានអន្ដរជាតិ

ការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ ក្រោយបោះឆ្នោត មានប្រវត្តិចេញពីណា?

បានផុស

នៅ

ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ខាងមុខនេះ។

ទន្ទឹមនោះ កម្ពុជា ចំណាយថវិកាជិត១លានដុល្លារ ដើម្បីទិញទឹកខ្មៅជ្រលក់ដៃ សម្រាប់ប្រើក្នុងការបោះឆ្នោត។

ដូច្នេះ តើហេតុអ្វីបានជាគេចាំបាច់ត្រូវប្រើប្រាស់ទឹកថ្នាំលុបមិនជ្រះ ហើយការប្រើប្រាស់ទឹកថ្នាំនេះ មានប្រវត្តិចេញពីប្រទេសណា?

គំនិតនៃការប្រើប្រាស់ទឹកថ្នាំដែលលុបមិនជ្រះនេះ បានកើតឡើងអំឡុងទសវត្សរ៍ឆ្នាំ៦០ នៅពេល គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា ជួបប្រទះបញ្ហាដ៏ស្មុគស្មាញ ក្នុងការដោះស្រាយជាមួយនឹងការបន្លំអត្តសញ្ញាណ និងដើម្បីការពារការបោះឆ្នោត ដោយមនុស្សដដែលៗ។

កំណត់សម្គាល់អ្នកបោះឆ្នោតរួច ដោយការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ បានក្លាយជារឿងចាំបាច់ ខណៈគេបានរកឃើញថា មានការក្លែងបន្លំកាន់តែច្រើន និងការបោះឆ្នោតដដែលៗពីសំណាក់មនុស្សតែម្នាក់។

ពេលនោះ គណៈកម្មាធិការ បានទាក់ទងទៅមន្ទីរពិសោធន៍រូបវិទ្យាជាតិនៃប្រទេសឥណ្ឌា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។ ក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោក វេជ្ជបណ្ឌិត M.L. Goel ក៏បានបង្កើតទឹកថ្នាំដែលលុបមិនជ្រះឡើង។

ទឹកថ្នាំនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូង អំឡុងការបោះឆ្នោតសកលលើកទី៣របស់ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៦២។ ទឹកថ្នាំដែលលុបមិនជ្រះ ត្រូវបានប្រើប្រាស់នៅក្នុងរាល់ការបោះឆ្នោតសកល ចាប់តាំងពីពេលនោះមក។

ទឹកថ្នាំ ត្រូវបានផលិតចេញពីសមាសធាតុគីមីម្យ៉ាងហៅថា ប្រាក់នីត្រាត ហើយពេលខ្លះក៏ត្រូវបានគេប្រើផងដែរ នៅពេលប្រទេសនានាផ្លាស់ប្តូររូបិយប័ណ្ណរបស់ពួកគេ។

ទឹកថ្នាំរបស់អ្នកបោះឆ្នោត ត្រូវបានអនុវត្តតាមវិធីផ្សេងៗគ្នា អាស្រ័យលើប្រទេស និងយុត្តាធិការនៃការបោះឆ្នោត។ នៅប្រទេសខ្លះ អ្នកបោះឆ្នោតត្រូវជ្រលក់ម្រាមដៃក្នុងទឹកថ្នាំ។ ប្រទេសខ្លះ ទឹកថ្នាំត្រូវបានបាញ់លើម្រាមដៃ, ប្រើជក់ ឬឈើជ្រលក់ទឹកថ្នាំមកលាបលើម្រាមដៃ ឬលាបជាមួយចុងប៊ិច។

ព្រះអង្គម្ចាស់ Maharajah Krishnaraja Wadiyar ទី៤

Mysore Paints and Varnish Ltd ជាក្រុមហ៊ុនផលិតទឹកថ្នាំតែមួយគត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៧ ដោយព្រះអង្គម្ចាស់ Maharajah Krishnaraja Wadiyar ទី៤ ដែលពេលនោះទ្រង់ ជាបុរសមានជាងគេបំផុតនៅលើពិភពលោក។

ចាប់តាំងពីពេលនោះមក ទឹកថ្នាំនេះ ត្រូវបានប្រើប្រាស់នៅក្នុងរាល់ការបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិរបស់ប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងការបោះឆ្នោតសំខាន់ៗ ទូទាំងពិភពលោកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India TV News

ចុចអាន៖ កម្ពុជាចំណាយថវិកាជិត១លានដុល្លារទិញទឹកខ្មៅជ្រលក់ដៃសម្រាប់ប្រើក្នុងការបោះឆ្នោត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម