KPT+
ផ្នត់គំនិតទាំង ៥ ជួយរារាំងការភ័យខ្លាច ដើម្បីឆាប់ដល់គោលដៅជោគជ័យ
ជីវិតបច្ចុប្បន្ននេះ ជាសិទ្ធិក្នុងការរស់នៅ ប៉ុន្តែនៅពេលដែលជីវិតមិនប្រសើរជាងមុនទេ អ្នកគួរតែ កែលំអហើយ។ ប៉ុន្តែនៅពេលដែលមកដល់ការកែលម្អជីវិត និងភាពជោគជ័យ យើងទាំងអស់គ្នាដឹងថា វាមិនងាយស្រួលដូចការនិយាយនោះទេ។ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត និងអាជីព អ្នកត្រូវតែចាប់ផ្តើមពីការបណ្តុះផ្នត់គំនិតត្រឹមត្រូវដូចក្នុង ៥ ចំណុចខាងក្រោម ដើម្បីកុំឲ្យភាពភ័យខ្លាច មករារាំងភាពជោគជ័យរបស់យើងឲ្យសោះ។
១ កុំស្ទាក់ស្ទើរក្នុងការសាកល្បងអ្វីដែលថ្មី ហើយទទួលយកបញ្ហាប្រឈម

ផ្នត់គំនិតដំបូង ដែលត្រូវដាក់បញ្ចូលក្នុងខ្លួនអ្នក គឺមិនត្រូវខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី និងប្រឈមមុខនឹងឧបសគ្គឡើយ។ មិនថាវាជាអ្វីក៏ដោយ ឬទាក់ទងនឹងចំណង់ចំណូលចិត្ត របៀបរស់នៅកាន់តែប្រសើរ ឬសូម្បីតែជំនាញថ្មី។ ជីវិតប្រៀបដូចជាកង់វិល បើអ្នកចង់ផ្លាស់ប្តូរទម្រង់នៃការកែលំអ និងជោគជ័យ អ្នកត្រូវតែផ្លាស់ទី ហើយការសាកល្បងអ្វីដែលថ្មី អាចជាមធ្យោបាយមួយឈានទៅកន្លែងបន្ទាប់។
២ កុំខ្លាចបរាជ័យក្នុងអ្វីដែលអ្នកធ្វើ
បញ្ចូលផ្នត់គំនិតនេះនៅក្នុងខ្លួនអ្នក ដើម្បីកុំឲ្យការភ័យខ្លាចរារាំងភាពជោគជ័យ ពោលគឺកុំខ្លាចបរាជ័យក្នុងអ្វីដែលយើងធ្វើ។ កន្លែងដែលយើងជោគជ័យ និងបរាជ័យក្នុងការធ្វើអ្វីមួយ គឺជាភស្តុតាងដែលយើងបានព្យាយាម។ ការបរាជ័យនឹងមិនធ្វើឲ្យជីវិតបញ្ចប់នោះទេ វាការមេរៀនមួយ ហើយធ្វើឲ្យយើងកាន់តែក្លាហាននៅថ្ងៃអនាគត។ ព្រោះការដឹងថាអ្វីដែលធ្វើឲ្យយើងបរាជ័យ នឹងធ្វើឲ្យអ្នកជោគជ័យសម្រាប់អាជីវកម្មបន្ទាប់ទៀត។
៣ ហ៊ានធ្វើអ្វីដែលថ្មីក្នុងការងាររបស់ខ្លួន
ផ្នត់គំនិតមួយទៀត ដែលអ្នកត្រូវតែមាននោះគឺ ត្រូវតែហ៊ានធ្វើអ្វីដែលថ្មីនៅក្នុងការងាររបស់អ្នក ប្រសិនបើពិតជាចង់ជោគជ័យ។ នេះមានន័យថា យើងត្រូវតែក្លាហានដើម្បីសាកល្បង ឱកាសផ្សេងៗដែលមាននៅកន្លែងធ្វើការ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានគម្រោងថ្មី ឬកិច្ចការសំខាន់ដែលមានសក្តានុពលក្នុងការធ្វើឲ្យប្រសើរឡើងនូវអាជីពរបស់យើងនោះត្រូវតែសាកល្បងវាទាំងអស់គ្នា។ វិធីនោះ យើងអាចស្វែងយល់ពីរឿងជាច្រើន ហើយអាចមើលឃើញចន្លោះប្រហោង នៃឱកាសណាមួយ ដែលអាចប្រើជាជណ្ដើរនៃភាពជោគជ័យបន្ទាប់។
៤ ចេញពីតំបន់ផាសុកភាព និងត្រៀមគ្រប់យ៉ាង
ផ្នត់គំនិតទីបួន ដែលអ្នកត្រូវតែមាន គឺអំពីសារៈសំខាន់នៃការចាកចេញពីតំបន់សុខស្រួលរបស់ខ្លួន។ ម៉្យាងទៀតនៅពេលដែលចេញពីតំបន់ផាសុខភាពហើយ អ្នកត្រូវតែបំពាក់ខ្លួនឯងជាមួយនឹងចំណេះដឹងគ្រប់គ្រាន់ និងការត្រៀមខ្លួនខាងផ្លូវចិត្ត។ ព្រោះចំណុចនេះ អាចនិយាយបានថា វាអាចបង្កឲ្យមានអារម្មណ៍មិនល្អនៅក្នុងជីវិត។ ការព្យាយាមចេញពីតំបន់សុខស្រួល មានន័យថា អ្នកជំរុញខ្លួនឯងឲ្យសម្របខ្លួនទៅនឹងអ្វីដែលមិនមាននៅក្នុងវិស័យរបស់អ្នក ដើម្បីសម្រេចបានជោគជ័យ។ ដូច្នេះ យើងមិនគួរចេញមកដោយគ្មានការរៀបចំ និងទំនុកចិត្តលើខ្លួនឯងនោះទេ។
៥ ប្រថុយប្រថាន ដើម្បីស្វែងរកដែនកំណត់អតិបរមារ

បន្ទាប់មកទៀត ត្រូវប្រាកដថា មានផ្នត់គំនិតមួយនេះនៅក្នុងខ្លួន ពោលគឺត្រូវហ៊ានប្រថុយប្រថានដើម្បីដឹងពីដែនកំណត់អតិបរមានៃសមត្ថភាពរបស់អ្នក។ ជាពិសេសនៅក្នុងអាជីពរបស់អ្នក ដូច្នេះអ្នកដឹងថា អ្នកអាចទៅបានឆ្ងាយប៉ុណ្ណា។ បើគ្មានភាពក្លាហានទេ អ្នកនឹងមិនទៅណាទេ ហើយក៏មិនមានអារម្មណ៍ថា មានឈ្មោះជោគជ័យដែរ។ ដូច្នេះត្រូវប្រាកដថាអ្នកមិនចុះចាញ់នឹងការភ័យខ្លាច ព្រោះដើម្បីអាចសម្រេចបានជោគជ័យ អ្នកត្រូវប្រឈមមុខនឹងហានិភ័យដ៏ធំដូចគ្នា។ ការឈានជើងឡើង និងប្រយុទ្ធជាធម្មតាត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាច ប៉ុន្តែព្យាយាមបណ្តុះផ្នត់គំនិតទាំងប្រាំនេះ ដើម្បីកុំឲ្យការភ័យខ្លាចរារាំងភាពជោគជ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង បញ្ជាក់ថា មនុស្សស្រីជាម្ចាស់លើខ្លួនឯង ដោយមិនពឹងលើស្វាមីមួយមុខ
ចុចអាន៖ដំណោះស្រាយ ៣ យ៉ាង ចាកចេញពីភាពមិនចុះសម្រុងជាមួយមិត្តរួមការងារ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ