KPT+
ហេតុអ្វីមនុស្សខ្លះ មិនសូវស្អាត តែទាក់ទាញប្រជាប្រិយខ្លាំងពីអ្នកជុំវិញ ?
មនុស្សដែលមានរូបរាងស្អាត តែងពាំនាំមកនូវភាពទាក់ទាញ នោះជារឿងធម្មតាទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកទេ ដែលការកោតសរសើរនោះនឹងត្រូវបំផ្លាញវិញភ្លាមៗ នៅពេលដែលគេឯងដឹងថា បុគ្គលនោះមានអាកប្បកិរិយាគួរឲ្យស្អប់ខ្ពើមឬចរិតខ្មើតមិនរាប់ញាតិផៅសន្តាន។
ដូច្នេះអាចនិយាយបានថា ភាពទាក់ទាញរបស់មនុស្សអាចមកពីកត្តាផ្សេងៗ មិនត្រឹមតែមកពីរូបរាងប៉ុណ្ណោះទេ។ នេះហើយជាមូលហេតុ ដែលមនុស្សជាច្រើនដែលមានមុខធម្មតា ឬមិនសូវជាស្រស់ស្អាតនោះទេ តែអាចមើលទៅទាក់ទាញខ្លាំងជាមនុស្សស្អាត។ កត្តាទាំងនោះមានដូចជា ៖
១ របៀបស្លៀកពាក់
មនុស្សគ្រប់គ្នានិយាយថា រូបរាងជាចំណុចសំខាន់មួយ ដើម្បីធ្វើឲ្យមនុស្សម្នាក់មើលទៅគួរឲ្យទាក់ទាញ។ តាមពិតអាចនិយាយបានថា វាគឺជាការពិត។ អ្នកចេះស្លៀកពាក់ឲ្យបានត្រឹមត្រូវ ច្បាស់ជាទាក់ភ្នែក។ ចាប់ពីពេលនេះ ចូររៀនស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ ត្រូវមានរូបរាងស្អាត ដូច្នេះអ្នកមើលទៅមានលក្ខណៈវិជ្ជាជីវៈក្នុងសង្គម។
២ ផ្នត់គំនិតឆ្ពោះទៅមុខ
មនុស្សម្នាក់អាចទាក់ទាញការចាប់អារម្មណ៍ ដោយសារតែភាពឆ្លាតវៃដែលខ្លួនមាន។ ខួរក្បាលដំណើរការបានល្អ ដើម្បីមានផ្នត់គំនិតជឿនលឿន។ មនុស្សបែបនេះ ជាធម្មតាត្រូវបានកំណត់លក្ខណៈដោយសមិទ្ធផលជាច្រើន និងមានការអត់ធ្មត់ខ្ពស់ ពីព្រោះពួកគេគិតថា ភាពខុសគ្នាមិនមែនជាអ្វីដែលគួរត្រូវបានលុបចោលនោះទេ។ ដូច្នេះ ចូរប្រើពេលវេលាសិក្សា ពង្រឹងការគិតឲ្យបានច្បាស់ ទើបអាចមានផ្នត់គំនិតល្អ ជាមួយនឹងគុណសម្បត្តិបែបនេះ មនុស្សនឹងមើលឃើញថាអ្នកជាមនុស្សទាក់ទាញសម្រាប់ពួកគេ។
៣ អ្នកជំនាញក្នុងវិស័យមួយ
អ្នកដែលមានជំនាញ នឹងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងជីវិត។ ពួកគេតែងតែផ្តោតទៅលើអ្វីដែលពួកគេកំពុងធ្វើ ដែលបណ្ដាលឲ្យមានស្នាដៃ មិនធម្មតាជាច្រើន។ នេះគឺជាអ្វីដែលធ្វើឲ្យមនុស្សដែលមានជំនាញ អាចបញ្ចេញក្លិនខ្លួនរបស់ពួកគេ។ អ្នកអាចប្រើវាជាកម្លាំងចិត្ត ដើម្បីបន្តការសិក្សា រហូតដល់អ្នកឈានដល់កម្រិតខ្ពស់បំផុត។
៤ មានអាកប្បកិរិយាល្អ
មនុស្សដែលមានអាកប្បកិរិយាល្អ ជាធម្មតានៅឆ្ងាយពីរឿងអវិជ្ជមាន។ ពួកគេនឹងផ្តោតលើការកែលំអគុណភាពរបស់ពួកគេជាបន្តបន្ទាប់ ដើម្បីឲ្យពួកគេអាចផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួន និងអ្នកដែលនៅជុំវិញពួកគេ។ អាកប្បកិរិយាល្អទាំងនេះ ពិតជាអាចទាក់ទាញការចាប់អារម្មណ៍។ មនុស្សនឹងមានអារម្មណ៍គោរពចំពោះអ្នក ខណៈអ្នកមិនបានធ្វើឲ្យពួកគេរងរបួស ឬធ្វើបាបណាមួយដល់អ្នកជុំវិញ។
៥ ភាពស្មោះត្រង់
កត្តាចុងក្រោយដែលធ្វើឲ្យមនុស្សមើលទៅគួរឲ្យទាក់ទាញ គឺដោយសារពួកគេមានចិត្តស្មោះត្រង់។ ពួកគេហាក់ដូចជាមិនខ្វល់ពីការឈោងទៅរកនរណាម្នាក់ ដែលត្រូវការជំនួយនោះទេ។ ភាពស្មោះត្រង់របស់គេ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ដូច្នេះហើយ ភាពសប្បុរសក៏អាចធ្វើឲ្យអ្នកណាម្នាក់មើលទៅកាន់តែទាក់ទាញបានដែរ។ ភាពទាក់ទាញរបស់មនុស្សអាចមកពីកត្តាជាច្រើន។ ឲ្យតែអ្នកព្យាយាមកែលម្អខ្លួនឯង នោះមនុស្សនោះ អាចមើលទៅទាក់ទាញដោយធម្មជាតិ។
ត្រូវចងចាំថា ការសម្ដែងធ្វើល្អ រាបសាមុខគេ លាក់ពុតមុខក្រោយ អាចលោមចិត្តអ្នកជុំវិញបានតែមួយភ្លែតប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺការរាប់អានចេញពីចិត្តឥតសម្ដែង ចង់បានអ្វីមួយពីអ្នកនោះ ទើបអ្នកអាចជួបមនុស្សដែលល្អនិងស្មោះត្រង់ជាមួយគ្នាបាន។ បើអ្នកសម្ដែង អ្នកនឹងបានជួបដៃគូសម្ដែងដូចគ្នា បើអ្នកស្មោះ អ្នកក៏បានជួបមនុស្សដូចគ្នា។ ដូច្នេះឈប់បន្ទោសមេឃដីអយុត្តិធម៌ ត្រូវចេះងាកមើលអត្តចរិតខ្លួនឯងវិញ ហើយកែលំអឲ្យប្រសើរឡើងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា